08/10/2015 09:46 GMT+7 Email Print Like 0

TPP ជាការជំរុញសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍កសិកម្ម


TPP ជាការជំរុញសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍កសិកម្ម (VOV)

នៅសន្និសីទកាសែតសាមញ្ញខែកញ្ញាឆ្នាំ២០១៥របស់ក្រសួង​កសិកម្មនិងអភិវដ្ឍន៍ជនបទនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅក្រុងហាណូយ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Ha Cong Tuan បានវាយតំលៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដូចជាការជំរុញសេដ្ឋកិច្ច​  ដើម្បី
​អភិវឌ្ឍន៍កសិកម្មវៀតណាម។ តាមអនុរដ្ឋមន្ត្រីថា ប្រទេសចំនួន១២ចូលរួម TPP មានសមត្ថភាពអភិវឌ្ឍន៍ខុសគ្នា។ ចំពោះផ្នែកកសិកម្មវៀតណាម ឱកាសធំធេង​គឺជានឹងមានទីផ្សារទូលំទូលាយជាមួយចំនួនប្រជាជន​៦០០​ លាននាក់ ក្នុងនោះ​មាន​ទីផ្សារកសិកម្មធំធេងរបស់វៀតណាម។ ទីផ្សារទាំងនេះនឹងជួយឧបត្ថម្ភវៀត​ណាមបង្រុញសម្ភាធចំណុះទៅលើទីផ្សារប្រពៃណីមួយចំនួន។ ខណៈដែល TPP ចូលជាធរមានមុខទំនិញទាំងអស់នឹងកាត់បន្ថយពន្ធដល់០% ហេតុនេះហើយ​ឧត្តមភាពប្រកួតប្រជែងគឺធំធេងណាស់។ ពន្ធដា០%នឹងនាំមកនូវឱកាសជាច្រើន​ដូចជាជំរុញការទាក់ទាញវិនិយោគបំរើការរៀបចំរចនាសម្ព័ន្ធផ្នែក ជំរុញរៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿនកសិកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ