06/06/2015 11:02 GMT+7 Email Print Like 0

Timor Leste វាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាមចំពោះដំណើរការចូលរួមអាស៊ាន

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងបរិស្ថាន TimorLeste លោក Constancio Pinto នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ បានសម្ដែងការវាយតំលៃខ្ពស់​ការ​គាំទ្ររបស់រដ្ឋាភិបាលវៀតណាម​ចំពោះ​ការ​ខំប្រឹង​ប្រែង​ចូលរួម​អាស៊ានរបស់​Timor Leste ទន្ទឹមនឹងនោះសម្ដែងក្តីសង្ឃឹមថា Timor Leste នឹងចូលរួមអាស៊ាន​ក្នុងអំឡុង២ ឆ្នាំខាងមុខ។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន​វៀតណាម លោក Pinto បានឲ្យដឹងថា វៀតណាមជានិច្ចកាលគាំទ្រ Timor Leste ឲ្យក្លាយទៅជាសមាជិកនៃអាស៊ាននិង Timor Leste ថ្លែង​អំណរគុណ​និង​សុំឲ្យវៀតណាមបន្តការគាំទ្រ។

ក្នុងឱកាសនេះដែរ លោក Pinto បានវាយតំលៃខ្ពស់ការដែលសម្ព័ន្ធ​ក្រុមហ៊ុន​ទូរគមនាគមន៍កងទ័ព Viettel បាន​វិនិយោគ​ចូលមក Timor Leste តាម​រយៈពាណិជ្ជសញ្ញា Telemor រួមចំណែក​ដ៏ធំធេងក្នុងការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបង្កើតការងារធ្វើសំរាប់ប្រជាជន Timor Leste

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ