08/05/2017 16:10 GMT+7 Email Print Like 0

Ti Toay Atelier - ទីកន្លែងសម្រាប់​កុមារច្នៃ​ប្រឌិតដោយសេរី

ថ្នាក់​​​សិល្បៈ​ Ti Toay Atelier ជា​ទីកន្លែង​សម្រាប់​កុមារ​តូច​ៗ អាច​ពង្រីក​ទេពកោសល្យ​សិល្បៈ​ដោយ​វិធី​ធម្មជាតិ​បំផុត​ មិនចាប់​​បង្ខំ មិនធ្វើ​តាម​​​កំណត់ក្បូន​ខ្នាត​​ណា​មួយ​ ជា​ទីកន្លែង​សម្រាប់​​ប្អូនៗ​ អាច​ច្នៃ​ប្រឌិដ្ឋ​ដោយសេរី​ ក្នុងពិភព​​សិល្បៈ​របស់​​ខ្លួន​ឯង​។​

សិល្បការិនី​ ង្វៀន​ធ្វី​ត្រាង (Nguyen Thuy Trang) នាយក​ដ្ឋាន​ច្នៃប្រឌិ​តបាន​ចែក​រំលែក​ពី​ស្មារតី​របស់​ Ti Toay Atelier៖ “ថ្នាក់​​​សិល្បៈ​ Ti Toay មាន​បំណង​ផ្លាស់​ប្តូរ​ បំពេញបន្ថែម​នូវ​បញ្ហា​មួយ​ចំនួនក្នុង​​ការ​​អប់រំ​សិល្បៈ​ទំនើប​ ដែល​ ​ខាងសាលារៀន​ ​និង​គ្រួសារ​មិនទាន់​ធ្វើ​បាន​ល្អ”​។​
 
សិល្បៈ​ការិនី​ ង្វៀន​ធ្វិត្រាង​ (Nguyen Thuy Trang) វិល​ត្រឡប់​មក​​ វៀតណាម​ នៅចុង​ឆ្នាំ​២០១២ ក្រោយ​ពេល​បញ្ចប់បរិញ្ញាប័ត្ររ ​នៅ​សាលា​ Ecole superieure des Beaux-Arts d’Angers (បារាំង​)​។ ជិត​មួយ​ឆ្នាំ​ក្រោយ​ពេល​ត្រឡប់​មក​ប្រទេស​ ង្វៀន​ធ្វិត្រាង​ (Nguyen Thuy Trang) បាន​ទៅ​ចូល​រួម​បង្រៀន ​​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​សិល្បៈ​មួយ​ចំនួន ក្នុង​ក្រុង​ហាណូយ​។​
 
អំឡុង​ពេល​នេះ ង្វៀ​នធ្វិត្រាង​ (Nguyen Thuy Trang) យល់​ឃើញ​នូវ​​បញ្ហា​មិន​ល្អយ៉ាង​ច្រើន​​ ក្នុងការ​​អប់​រំ​សិល្បៈ​ទៅតាម​វិធីសាស្រ្ត​ប្រពៃណី​។ ធ្លាប់​ជាមនុស្ស​ម្នាក់​​ស្រឡាញ់​កូន​ក្មេង​ ស្រឡាញ់​សិល្បៈ​ រួម​ជាមួយ​​គោល​​បំណង​ចង់​នាំ​សិល្បៈ​ទៅ​ដល់​ប្អូន​ៗ ​ដោយ​របៀប​ធម្មជាតិ​បំផុត​ ង្វៀនធ្វិ​ត្រាង​ (Nguyen Thuy Trang) សម្រេច​ចិត្ត​ចាប់ផ្តើម​ធ្វើ​ដំណើរទៅ​តាម​ទិស​ដោយ​ឡែក​របស់​ខ្លួន​ នេះ​គឺ​បើក​ថ្នាក់​​សិស្បៈ​​ Ti Toay នៅឆ្នាំ​២០១៣។​
 
ពីរ​ឆ្នាំ​ក្រោយ​មក​ ង្វៀនធ្វី​ត្រាង (Nguyen Thuy Trang)​​ និង​អ្នក​រួម​ការ​ងារ​ ក្នុង​ក្រុម​ R&D (Research & Development - ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​) និពន្ធ​ជោគ​ជ័យ​​នូវ​កម្មវិធី​សិក្សា​​សិល្បៈ​​ សម្រាប់​ប្អូន​​​តូចៗ​មានអាយុ​ចាប់ពី ​​៤ - ១៥ឆ្នាំ​ ដោយ​វិធីសាស្រ្ត​​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​ និង​វិទ្យាសាស្រ្ត​។ តាម​ក្រុម​អាយុ​ផ្សេង​គ្នា​ នឹង​មាន​កម្រិត​អនុវត្ត​ផ្សេង​ ក្នុង​ពេល​កម្មវិធី​សិក្សា​បាន​បែងចែក​​​សម័យ​កាល​​វិចិត្រ​សិល្បៈ​ របស់​ពិភពលោក​ទៅ​តាម​វគ្គ​សិក្សា​។​



 ថ្នាក់​រៀន​ណែ​នាំ​ពី​រូបភាព​ ស្នាម​គំនូស​មូលដ្ឋាន​​សម្រាប់​ប្អូនៗ​តូច​ ក្នុង​ថ្នាក់​​សិល្បៈ Ti Toay។

 
ពេល​មកជាមួយ​ “ថ្នាក់​” ប្អូន​ៗតូច​នឹង​បាន​ពង្រីក​លើក​កម្ពស់​ការ​ត្រិះរិះ​ពី​សិល្បៈ​ ហើយ​មិន​ចាប់​បង្ខំធ្វើ​តាម​ក្បួន​ខ្នាត​ណាមួយ​។​

 ប្អូន​ម្នាក់​កំពុង​ប្រើ​ប្រាស់​ស្នាម​គំនូស​ត្រង់​មូលដ្ឋាន​ ដែល​បាន​សិក្សា​ក្នុង​ថ្នាក់​ ដើម្បី​គូ​រ​រថយន្ត​មួយ​គ្រឿង​។​

 ច្របាច់​បង្កើត​រូប​ភាព​ជួយ​ប្អូនៗ​តូច​បង្កើន​បាន​រូបារម្មណ៍ ​និង​ភាព​រសើប​នៅ​លើ​ដៃ​ទាំង​គូ​។​

 
រាល់​ម៉ោង​រៀន​នឹង​មាន​ប្រធាន​បទ​មួយ​ សម្រាប់​ប្អូនៗ​អាច​រិះរក​ស្វែង​យល់​សព្វសត្វ​វត្ថុ​​នៅជុំ​វិញ​ ចាប់ពី​ទេសភាព​ធម្មជាតិ សត្វ​...។ល។​
 
ប្អូនៗតូច​នឹង​បាន​ចូលទៅ​ជិត​​​ប្រភេទ​រូបភាព​សិល្បៈ​ទំនើប​ និង​ប្រពៃណី​មកពី​ប្រទេសនានា​លើពិភពលោក​។​
 
 
ថ្នាក់​សិល្បៈ​ Ti Toay តែង​​​​ធ្វើ​ថ្មី​ទាន់សម័យ​​ ដើម្បី​អាច​បង្កើត​ជូន​ប្អូនៗ​នូវបរិយាកាស​មួយ​ ទីលាន​សិល្បៈ​ស្រស់ស្រាយ​បំផុត​មួយ​។​

 ជិត​ឌិត​រាប់អាន​ប្រភេទ​សិល្បៈ​គំនូរ​លើក្រដាស​យ៉​ (do)។

 ប្អូនៗបានណែនាំ​របៀប​កាន់​ជក់គូរ​។​

 រហូត​ដល់​របៀប​ជ្រលក់ទឹក​​ កៀក​ឲ្យ​​ចុង​ជក់​ត្រង់ មុន​ពេល​គូរ​។​

 ប្អូនៗ​ម្និម្នា​ច្នៃ​ប្រឌិត​ស្នាដៃ​របស់​ខ្លួន​។​

 
ជា​ពិសេស​ មិត្ត​ណែនាំ​នៅ​ថ្នាក់​​ Ti Toay ដាច់​ខាត​មិន​ជ្រៀត​ជ្រែក​ចូល​ស្នាដៃ​របស់​ប្អូនៗតូច​ ទុក​ប្អូនៗតូច​អាច​ច្នៃ​ប្រឌិត​តាម​គោល​គំនិត​របស់​ខ្លួន​។​

ជាមួយ​ទ្រឹស្តី​អប់រំ​ “កសាង​ Ti Toay ជា​ទីកន្លែងសម្រាប់​​ប្អូនៗគ្រប់​គ្នា​បាន​បណ្តែត​អារម្មណ៍​​​” រយៈពេល​ដំបូង​ ត្រាង​​និង​អ្នក​រួម​ការងារ​ ជួប​ការ​លំបាក​ ដោយសារភាគច្រើន​អាណាព្យាបាល​សិស្ស​ នៅ​​មិនទាន់​ស្គាល់​​​នូវ​​វិធី​សាស្រ្ត​អប់រំ​​សិល្បៈ​ថ្មី​ របស់ថ្នាក់​​ Ti Toay Atelier។ ប៉ុន្តែដោយ​ការ​អត់ធ្មត់​ ក្រោយ​២ឆ្នាំ​ Ti Toay បាន​ក្លាយជា​មូលដ្ឋាន​​ដំបូង​ អនុវត្ត​វិធីសាស្រ្ត​បង្រៀន​ទំនើប​នេះ នៅក្រុង​ហាណូយ​ ដោយ​ចំនួនកុមារ​មក​​តាម​រៀន​ ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃកាន់​តែ​ច្រើន​។
 

“នៅ​ Ti Toay យើង​ខ្ញុំ​មិន​មាន​ទស្សនទាន​អាក្រក់​ឬល្អ​ ត្រូវ​ឬ​ខុស​។ រាល់​គោលគំនិត​និង​របៀប​បង្ហាញ​របស់​មិត្ត​តូចៗ ​សុទ្ធតែ​បាន​ស្វាគមន៍​ទាំង​អស់​"។​

កម្មវិធីសិក្សា​របស់​ Ti Toay ឆ្ពោះទៅរក​ភាព​ខុសប្លែក​ ពេល​នាំ​ប្អូនៗតូច​ទៅ​ជិត​ជាមួយ​សិល្បៈ​​ទំនើប​ និង​សហសម័យ​លោកខាង​លិច​ ព្រមទាំង​​ការងារ​ស្វែង​យល់​ពី​​សិល្បៈ​ប្រពៃណី​អាស៊ី​ (វៀតណាម​ - ចិន - ជប៉ុន)។ ក្រៅពីនៅ​​ គ្រូបង្រៀន​នៅ​បង្រៀន​ពី​ទ្រឹស្តី​​និយម​​ វិចិត្រករ​ល្បី​ ស្នាដៃ​ល្បី​នៅ​តាម​​សម័យ​កាល​ តាមរយៈ​នោះ​រួម​ចំណែក​បង្កើតគ្រឹស្ថានវិជ្ជា​​សិល្បៈ ​​​ស៊ី​ជម្រៅ​នៅ​ក្នុង​ប្អូនៗ​។​
 
ទាំង​អស់​នឹង​បាន​បង្រៀន​ដល់​ប្អូន​ៗ​ ក្រោយ​រូបភាព​ល្បែង​លេង​ និង​អនុវត្ត​សិល្បៈ​សំឡឹង​​។ ង្វៀន​ធ្វិត្រាង (Nguyen Thuy Trang) ជឿជាក់​ថា ការ​បង្កើតថ្នាក់​​សិល្បៈ​ ដើម្បី​ប្អូនៗ​មាន​ឱកាស​ខិត​ជិត​​ដល់​សិល្បៈ​តាំងពីតូច នឹង​ជា​របៀប​កកើត​ភាព​ជឿជាក់​ ក៏ដូចជា​អភិវឌ្ឍន៍​ខ្លួន​ ទៅ​អនាគត។​
 
“Ti Toay មិន​បង្រៀន​គូរ​តាម​វិធីសាស្រ្ត​​ប្រពៃណី​ តាម​រយៈ​កម្មវិធី​សិក្សា​ និង​មេ​រៀនអនុវត្ត​។ ខ្ញុំ​មាន​បំណង​ប្អូនៗ​កសាង​បាន​គ្រឹះស្ថាន​​វិចិត្រ​សិល្បៈ​ មាន​បន្ថែម​ការ​យលដឹង​ ពីសម័យ​កាលប្រវត្តិសាស្រ្ត​វិចិត្រសិល្បៈ​ពិភពលោក​ យល់​ច្បាស់​ពី​ទ្រឹស្តី​ រចនាបទ​សិល្បៈ​។ នៅ​ Ti Toay យើង​ខ្ញុំ​គ្មាន​ទស្សនទាន​​អាក្រក់​ឬល្អ​ ខុសឬត្រូវ​។ រាល់​គោល​គំនិត​ និង​របៀប​បង្ហាញ​របស់​ប្អូនៗ​សុទ្ធតែ​បាន​ស្វាគមន៍​ទាំង​​អស់​” ង្វៀនធ្វិត្រាង​ (Nguyen Thuy Trang) សង្កត់​ធ្ងន់​បន្ថែម​យ៉ាង​នេះ​។​


 ស្នាដៃ​គូរ​ដើមឫស្សី​លើ​ក្រដាស​យ៉ (do) របស់​ប្អូន​ ង្វៀន​ហូវ​ត្រុង​ (Nguyen Huu Trung)។​

 ក្រោយ​រាល់​ម៉ោង​រៀន​ ស្នាដៃ​នឹង​បាន​រក្សាទុក​នៅ​ក្នុង​សៀវភៅ​ដោយ​ឡែក​របស់​ប្អូនម្នាក់ៗ​។

 ស្នាដៃ​ក្រមិច​ក្រមើម​​បញ្ចប់​ម៉ោង​រៀន​ អំ​ពីរូបភាព​របស់​ប្អូនៗ​។​

 ក្រៅ​ពី​ម៉ោ​ងរៀន​នៅ​ក្នុងថ្នាក់​ ប្អូនៗនៅ​បាន​ចូលទៅ​ទស្សនា​​សារមន្ទី​រ​ ឬតាំង​ពិព័រណ៍​​របស់​សិល្បករ​ល្បី​ ក្នុង​និង​ក្រៅប្រទេស​។ រូបថត៖​ ឯកសារ

កម្មវិធី​សិល្បៈ​បាន​ Ti Toay ឧទ្ទេសនាម​សម្រាប់​អាយុពី​៤ - ១៥​ឆ្នាំ​។ ថ្នាក់​នីមួយ​ៗ​មាន​ប្អូន​តូច​ៗ​​ពី​៦ - ១០នាក់​ ចូលរួម​និង​រាល់​វគ្គសិក្សា​នៃ​កម្មវិធី​តែង​បាន​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​៣៨​​ម៉ោង​។ ក្រោយ​ពេល​ចូលរួម​វគ្គសិក្សា​ ប្អូន​តូចភាគច្រើន ​​សុទ្ធតែ​សម្តែង​ពីភាព​សប្បាយ​រីករាយ​ និង​ចូលចិត្ត​ជាមួយ​សិល្បៈ​ជាង​ ក្នុង​នោះ​ប្អូនៗជាច្រើន​បានរំ​​លេចចេញ​ទេពកោសល្យ ​​និង​ការ​រិះគិត​ច្នៃប្រឌិដ្ឋ​​៕
 


ថ្នាក់​​​សិល្បៈ​ Ti Toay បង្កើត​ខែ​មិថុនា ​ឆ្នាំ​២០១៧។ សព្វថ្ងៃមាន​មូលដ្ឋាន​ពីរ​នៅ​ខណ្ឌ​​ហ្វាង​គិម​ (Hoan Kiem) និង​ដុង​ដា (Dong Da) - ​ហាណូយ​។ Ti Toay បានទទួលស្គាល់​ជា​ទីកន្លែង​ដំបូង​​នៅ​ហាណូយ​ នាំ​យក​ភាព​ផ្លាស់ប្តូរ​ក្នុង​របៀប​ខិតជិត​​និង​ពង្រាយ​កម្មវិធី​​អប់រំ​សិល្បៈ​ ជូន​ប្អូនៗកុមារ​មាន​អាយុ​ចាប់ពី​៤ ដល់​១៥ឆ្នាំ​។


 អត្ថបទ៖ ធុក​ហៀន​ រូបថត៖​ ខាញ​ឡុង​ និង​ឯកសារ​
 


បណ្តាអត្ថបទបានផ្សាយ