30/06/2015 14:40 GMT+7 Email Print Like 0

TH True Milk – មោទនភាពទឹកដោះគោវៀតណាម

លោកស្រីថាយហឿង ប្រធានសម្ព័ន្ធក្រុមហ៊ុន TH True Milk បានចែករំលែកថា៖ “បើសិន ជាប្រជាជនអាល្លឺម៉ងមោទនភាពដោយមានម៉ាក់ BMW  ប្រជាជនជប៉ុនមានម៉ាក់ Sony ប្រជាជន​វៀតណាមក៏មានសិទ្ធិមោទនភាពនូវពាណិជ្ជៈសញ្ញាទឹកដោះគោ TH True Milk របស់​ខ្លូន”។  ដោយរបៀបមានលក្ខណៈទម្លាយភាពទល់ ចក្រ​រួមជាមួយ​ការ​វិនិយោគ​ត្រឹម​ត្រូវ​ និងម៉ឹងម៉ាត់ TH True Milk កំពុងឈានទៅមុខយ៉ាងឆាប់រហ័សលើផ្លូវដែលក្លាយទៅជា​មួយ​ក្នុងបណ្តាពាណិជ្ជៈសញ្ញាឈានមុខគេរបស់វៀតណាមអំពីផលិតផលទឹក​ដោះគោ​ស្រស់​។

មុននេះ ខ្ពង់រាបភូគី្វ តំបន់មួយពោរពេញដោយកំដៅថ្ងៃនិងខ្យល់មកពីប្រទេសឡាវ ដែលស្ថិតនៅ​ស្រុក​ង្វៀ​ដាន​ (ខេត្តងេអាន) បានឲ្យដឹងដូចជាតំបន់ក្រីក្រនិងដាច់ស្រយាលមួយ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ស្ទើរ​តែមនុស្សដែល​ធ្លាប់បានឆ្លងកាត់ផ្លូវហូជីមិញ ឆ្លងកំណាត់ផ្លូវតំបន់នេះមិនអាចភ្ញាក់ផ្អើល​នូវ​វាលស្មៅ​ធំ​ល្វឹង​ល្វើយដែលចាត់ទុកដូចជា “វាលស្មៅនៅទ្វីបអឺរ៉ុបនៅក្នុងខេត្តងេអាន”។ បញ្ជាក់ឲ្យឃើញថា នេះជា​តំ​បន់​​​មានវត្ថុធាតុដើមរបស់កសិដ្ឋានចញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន TH True Milk។

បងង្វៀនក្វឹកហ៊ុង កម្មាភិបាលម្នាក់ធ្វើការនៅរោងចក្រ TH True Milk នាំយើងទស្សនា បណ្តាវាលស្មៅ​មាន​ទំហំ​ ៤.០០០ ហិចតា ដោយរថយន្ត នេះគឺតំបន់​វត្ថុធាតុដើម​ធ្វើជា​ចំណី​សំរាប់ហ្វូង​គោយកទឹក​ដោះ​នៅ​ទី​នេះ​។​ យើងខ្ញុំបន្តដំណើរទៅដល់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមានទំហំ ៨.០០០ ហិចតារបស់ក្រុមហ៊ុន TH True Milk។ នេះគឺកសិដ្ឋានដែលអង្គការឯតទគ្គកម្មអាស៊ីបានតក់ស្គាល់ជា  “កសិដ្ឋានចិញ្ចឹមគោ​យក​ទឹកដោះ​ប្រមូល​អនុវត្តន៍បច្ចេកវិទ្យាខ្ពស់តាមទ្រង់ទ្រាយធំបំផុតនៅតំបន់អាស៊ី”។

គ្រោងហ្វូងគោយកទឹកដោះរបស់ TH នឹងមាន ១៣៧.០០០ក្បាលនាឆ្នាំ២០១៧ ឆ្លើយ​តប​នឹង​ប្រភព​វត្ថុធាតុ​ដើម​ទឹកដោះ​គោស្រស់​នៅទូទាំង​ប្រទេស​​ប្រមាណ ៥០%។ រហូតដល់ឆ្នាំ២០២០ បរិមាណគោយកទឹកដោះគឺ ២០៣.០០០ ក្បាល ស្មើនឹង៥០%​ នៃហ្វូងគោយកទឹកដោះសរុបទូទាំងប្រទេស។


ខ្សែសង្វាក់វេចខ្ចប់ផលិតផលនៅរោងចក្រទឹកដោះគោស្រស់ TH true Milk ។ រូបថត៖ ត្រុងជីញ

វេចខ្ចប់ផលិតផលទឹកដោះគោ TH true Milk។ រូបថត៖ ត្រុងជីញ

ឃ្លាំងទុកផលិតផលទឹកដោះគោ TH true Milk។ រូបថត៖ វៀតគឿង
 
TH True Milk គឺជា​អាជីវកម្ម​ចិញ្ចឹម​​គោនិងកែច្នៃ​ទឹកដោះ​គោ​​​ស្រស់ មួយគត់ក្នុង​​ផ្នែក​ទឹក​ដោះគោវៀតណាម ដែល​​​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​​ជនបទ​ផ្តល់​ការ​ទ​ទួល​ស្គាល់ “អាជីវកម្ម​កសិកម្ម​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់”​
នៅពេលយើងខ្ញុំមកដល់ក៏ជាពេលវេលាចាប់ផ្តើមការច្របាច់ទឹកដោះគោលើក ទី ពីរក្នុងមួយថ្ងៃ។ បងហូក្វាងតឹន កម្មាភិបាលគ្រប់គ្រង មណ្ឌល​ច្របាច់​ទឹក​ដោះ​​គោឲ្យដឹងថា ប្រព័ន្ធច្របាច់ទឹកដោះគោរបស់ក្រុមហ៊ុន TH True Milk ស្ទើរ​តែ​បានបង្កើតដោយបណ្តាស្តង់ដានូវគុណភាព។ តាមនេះនៅពេល​ទឹកដោះគោ​ស្រស់​វត្ថុធាតុដើមមិនឆ្លើយតបនឹងបណ្តា​លក្ខណៈវិនិច្ច័យ​ដែល​បាន​បង្កើត​ហើយ​ ប្រព័ន្ធនឹងចេញសញ្ញាព្រមាននិងស្នើផ្លាស់ប្តូរសមាសធាតុចំណីរបស់គោ ដើម្បី​ធានាគុណភាពទឹកដោះគោស្តង់ដា។ ក្នុងដំណើរការច្របាច់ទឹកដោះគោ គោនឹងស្តាប់តន្ត្រី សំ​ដៅ​បង្កើត​ភាព​ងាយស្រួលដើម្បីអាចផលិតប្រភពទឹកដោះគោគុណភាពល្អ។

ក្នុងកសិដ្ឋានចញ្ចឹមគោយកទឹកដោះ គោនៅទីនេះសុទ្ធតែភ្ជាប់ chip ព្រមានជំងឺរលាកដោះ។ ដូច្នេះ​នៅពេល​វាមាន​អាការៈជំងឺ ម៉ាស៊ីនច្របាច់ទឹកដោះគោនឹងមិនច្របាច់យ៉ាងស្វ័យប្រវត្តិ។ ហេតុនេះប្រភពទឹក​ដោះគោ​វត្ថុធាតុ​ដើមច្របាច់ចេញ មិនលាយនឹងខ្ទុះឬឈាមទេ។ ក្នុងមួយថ្ងៃគោយកទឹកដោះមួយក្បាលយកបាន ៣០–  ៤០លីត្រជាមធ្យម។

ទឹកដោះគោបន្ទាប់ពីច្របាច់ចេញនឹងធ្វើការសម្អាតម្តងទៀតតាមរយៈសំណាញ់ចម្រាញ់ដើម្បីបោះចោលបណ្តាជាតិមិនល្អដែលភ្នែកមិនមើលឃើញ។ បន្ទាប់មក បរិមាណទឹកដោះគោនេះនឹងបូមចូលស៊ីទែនរក្សាទុកត្រជាក់ពី ៣ – ៤ អង្សារ C និង​ត្រូវ​បូម​ឡើង​បណ្តា​រថយន្តមានស៊ីទែនផ្ទុកទឹកដោះគោ ដឹកមកដល់មណ្ឌលរោងចក្រកែច្នៃទឹកដោះ។ 

បានឲ្យដឹងថា មណ្ឌលរោងចក្រផលិតទឹកដោះគោស្រស់របស់ TH ក៏ទទួលឯតទគ្គកម្ម​គឺជារោងចក្រ​កែច្នៃ​ទឹកដោះ​គោធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ មានទ្រង់ទ្រាយឡើងដល់ ៣៧០០០ហិចតា ដើមទុនវិនិយោគ ១២ ពាន់លានដុល្លារអាមេរិក នេះក៏គឺជាគម្រោងធំបំផុតរបស់ផ្នែកកសិកម្ម​វៀតណាមចាប់ពីមុន​រហូតដល់​បច្ចុប្បន្ន​នេះ។ ការវិនិយោគប្រកបដោយរបៀបពីការចិញ្ចឹមគោ ដាំស្មៅដល់ការកែច្នៃទឹកដោះគោ ដែលធ្វើ TH ក្លាយទៅជាអាជីវកម្មដំបូងនៅប្រទេសវៀតណាមម្ចាស់ការប្រភពទឹកដោះគោវត្ថុធាតុដើមទាំងស្រុងពីការផ្គត់
ផ្គង់​មិនចាំបាច់នាំចូល។



ប្រព័ន្ធស្រោចស្រពទំនើបបំរើការដាំចំណីសំរាប់គោលើខ្ពង់រាបភូគ្វី ទីកន្លែងដែលប្រៀបដូចជា​“វាលស្មៅ​នៅទ្វីប​អឺរ៉ុប​នៅក្នុងខេត្តងេអាន” របស់ស្រុកងៀដាន (ខេត្តងេអាន)។ រូបថត៖ត្រុងជីញ



បណ្តាវាលដាំផ្កាឈូករ័ត្ននិងវាលស្មៅនៅស្រុកងៀដាន (ខេត្តងេអាន) ត្រូវដាំ​ដើម្បី​ធ្វើប្រភព​ចំណី​របស់​គោ​យក​ទឹក​ដោះ។ រូបថត៖ស៊ីមិញ

ហ្វូងគោពូជសុទ្ធក្នុងកសិដ្ឋានចិញ្ចឹមនៅស្រុកងៀដាន (ងេអាន)។ រូបថត៖ វៀតគឿង

ឲ្យគោស៊ីនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះពូជសុទ្ធ។ រូបថត៖ វៀតគឿង

ធ្វើអនាម័យឲ្យគោមុនពេលច្របាច់ទឹកដោះនៅកសិដ្ឋានចិញ្ចឹមគោនៅងៀដាន។ រូបថត៖ស៊ីមិញ

បណ្តាពូជគោយកទឹកដោះ HFឲ្យទឹកដោះជាច្រើន ដែលនាំចូលពីប្រទេស Newzelandនិងប្រទេសអូស្ត្រាលី បាន​ថែរក្សានៅបណ្តាកសិដ្ឋាននិងផ្តល់ទឹកដោះគោទិន្នផលជាមធ្យម ៣០ -៤០ លីត្រមួយក្បាលក្នុងមួយថ្ងៃ ផ្លាស់​ប្តូរ​តំបន់​ក្រីក្រភាគខាងលិចនៃខេត្តងេអានក្លាយជា“តំបន់“ចិញ្ចឹមគោយកទឹកដោះធំបំផុតនៅអាស៊ី។ រូបថត៖ស៊ីមិញ

លោកស្រីថាយហឿង ប្រធានសម្ព័ន្ធក្រុមហ៊ុន TH true MILKមានកិត្តិយសទទួលបានឯតទគ្គកម្ម​កសិដ្ឋាន​គោយកទឹកដោះអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ធំបំផុតនៅអាស៊ី ផ្តល់ដោយអង្គការឯតទគ្គកម្មអាស៊ី។ រូបថត៖វៀតតួន

តំណាង TH true MILK ផ្តល់ទឹកដោះគោឲ្យមន្ទីរពេទ្យខេត្ត   Xiengkhuang (ឡាវ)។ រូបថត៖ស៊ីមិញ

នាឆ្នាំ២០១០ ប្រាក់ចំណូលរបស់សម្ព័ន្ធក្រុមហ៊ុននេះទទួលបានជិត ៦.០០០ ពាន់លានដុង។ ទិសដៅក្នុងឆ្នាំ២០១៥ ទទួលបាន ១៥.០០០ ពាន់លានដុង។ តាមផែនការ TH True Milk នឹងទទួលកំរិតប្រាក់ចំណូល ២៣.០០០ ពាន់លានដុង (ជិត ១ ពាន់លានដុល្លារអាមេរិក) នាឆ្នាំ ២០១៧ និងស្មើនឹង ៥០%នៃ​ទីផ្សារ​ទឹក​ដោះ​គោវៀតណាម។ ផលិតផល TH true MILK បានចុះឈ្មោះនៅជាង ៦០ ប្រទេសលើពិភពលោក៕

នៅសិក្ខាសាលាអន្តរជាតិអនុវត្តន៍បច្ចេកវិទ្យាខ្ពស់និងអភិវឌ្ឍន៍ស្ថេរភាពទឹកដោះគោស្រស់នៅ​វៀត​ណាម​​​បានបូកសរុបថា សមិទ្ធផលដំបូងក្នុង“បដិវត្តន៍” ដែលសម្ព័ន្ធក្រុមហ៊ុន TH ធ្វើបាន នេះ​គឺជាការ​កាត់​បន្ថយ​ប្រភព​វត្ថុធាតុដើមទឹកដោះគោនាំចូលពីបរទេសរបស់វៀតណាម ពី ៩២% (មុនឆ្នាំ២០០៩) ចុះដល់ ៧០% (២០១៤) ចាប់ពីពេល TH True Milk ចូលរួមក្នុងទីផ្សារទឹកដោះ។

 
អត្ថបទ៖ វីថាវ រូបថត៖វៀតគឿង- ត្រុងជីញ -ស៊ីមិញ

 
បណ្តាអត្ថបទបានផ្សាយ