13/01/2017 09:27 GMT+7 Email Print Like 0

TATA ជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌាមួយដែលមានទុនវិនិយោគធំបំផុតនៅវៀតណាម


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន TATA 
របស់ឥណ្ឌាប្រចាំនៅវៀតណាមលោក Indronil Sengupa

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន TATA របស់ឥណ្ឌាប្រចាំនៅវៀតណាមលោក Indronil Sengupa។ នៅក្នុងជំនួបនេះលោក  Tran Dai Quang បានស្វាគមន៍ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុន TATA បើក​ទូ​លាយសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងជឿជាក់ថា គម្រោងការរោងចក្រអគ្គីសនី Long Phu 2 នៅខេត្ត Soc Trang ខណៈពេលបានបើកឲ្យដំណើរការនោះ នឹងរួមចំណែកសំខាន់ចូលក្នុងការជម្រុញវិនិយោគរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន TATA ក៏ដូចជារូប លោក Indronil Sengupa ផ្ទាល់ នឹងរួមចំណែកក្នុងការនាំឥណ្ឌាក្លាយទៅជាវិនិយោគិននាំមុខរបស់វៀតណាម។ រីឯខ្លួនវិញ លោក​ Indronil Sengupa បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនរបស់លោកកំពុងឆ្ពោះទៅវិនិយោគទៅលើគម្រោងការថាមពលថ្មីដូចជា អគ្គិសនីព្រះអាទិត្យ អគ្គីសនីខ្សល់និងកសាងផែនការវិនិយោគលើរោងចក្រកែច្នៃកាហ្វេ នៅខេត្ត Binh Duong ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ