• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

SOM ៣ APEC ២០១៧៖ប្រារព្ធសម័យប្រជុំលើកទី២ក្រុមការងារសុខាភិបាល APEC


 តំណាងចូលរួមសម័យប្រជុំនេះ (រូបថត៖TTXVN) 

នាព្រឹកថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០១៧ នៅទីក្រុងហូជី​មិញបានប្រារព្ធ​សម័យប្រជុំ លើកទី២ របស់ក្រុម​ការ​ងារ​សុខាភិបាល​ APEC (HWG ២) ក្នុងក្របខ័ណ្ឌកម្មវិធី សន្និ​សីទមន្ត្រីជាន់ខ្ព​ស់លើក​ទី៣ (SOM ៣) និង​កិច្ចប្រជុំ​ទាក់​ទិន​នានា។ ក្នុងថ្ងៃទី ២១និងទី២២ ​សីហា តំណាងចូលរួម HW​G ២ នឹងត្រួតពិនិត្យឡើង​វិញនូវ​ការ អនុវត្ត​ដំណើរ​ការ “ដើម្បី​តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានសុខភា​ពល្អដល់ឆ្នាំ២០២០” ដែលត្រូវបានអនុម័ត​កាលពី​ឆ្នាំ២០១៥។

បណ្ដា​តំណាងក៏ពិភាក្សាដើម្បីឯកភាពលើការកសាង​ពង្រាងសេចក្ដីថ្លែងការណ៍រួម​ APEC អំពីសុខាភិបាល​ដើម្បីដាក់​ជូនកិច្ច​ប្រជុំជាន់ខ្ពស់​លើកទី៧​អំពីសេដ្ឋ កិ​ច្ចនិងសុខាភិបាល និង​ដាក់​ជូន អនុម័ត​នៅសប្ដាហ៍​ជាន់​ខ្ពស់​ APEC ​និងសន្និ សីទរដ្ឋមន្រ្តី A​PEC នាខែវិច្ចិកាខាងមុខនេះផ​ងដែរ​។ លោកស្រី Tran Thi Gia​ng Huong ប្រធាន​មន្ទីរសហប្រតិបតិ្តការ​អន្តរជាតិ ក្រសួងសុខាភិបាល វៀតណា​ម បានឲ្យ​ដឹងថា៖

“ខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សា គឺ​ផ្ដោតសំខាន់ទៅលើការ​ប្រើប្រាស់​ប្រភព កម្លាំង​សំរាប់​ផ្នែកសុខភិបាល​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេសគឺ ការថែទាំសុខភាពដើ​ម្បីទប់ទល់នឹងស្ថានភាពជំងឺថ្មី​។ ឧទាហរណ៍ថា​ ស្ថានភាព កើនឡើងនៃជំងឺមិនឆ្លង និ​ងចំនួនប្រជាជនចាស់ជរានៅខឿន​សេដ្ឋកិច្ច​សមាជិក APEC”៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top