07/06/2015 15:57 GMT+7 Email Print Like 0

SEA Games លើកទី ២៨ បានបើកជាផ្លូវការនៅសឹង្ហបុរី

ពិធីបើកមហោស្រពកីឡាអាស៊ី-អាគ្នេយ៍លើកទី ២៨ (SEA Games​ លើកទី ២៨) បានប្រព្រឹត្តទៅ​ដ៏មហោឡារឹក​នា​យប់ថ្ងៃទី ៥ ខែមិថុនា​ ឆ្នាំ២០១៥ នៅកីឡាដ្ឋានជាតិសឹង្ហបុរី ដោយមានការចូលរួមរបស់ក្រុមកីឡាមក​ពី​ប្រទេស​អាស៊ានចំនួន ១១ ប្រទេស។ ថ្លែងមតិនៅពីធីបើក រដ្ឋមន្ត្រីក្រសួងវប្បធម៌សហគមន៍និងយុវជនសឹង្ហបុរី និងជាប្រធានគណៈចាត់តាំង SEA Games លើកទី ២៨ លោក Laurence Wong បានឲ្យដឹងថា៖

“ខ្ញុំដឹងថា៖ កីឡាករកីឡាការិនីទាំងអស់ដែលចូលរួមមហោស្រពកីឡានេះបានហ្វឹកហាត់ដ៏ផ្ចិតផ្ចង់។ ខ្ញុំមាន​គោល​បំណងថា៖ បណ្ដាមិត្តនឹងដណ្តើមបានស្នារដៃល្អបំផុតដើម្បី SEA Games លើកនេះទទួលបានជោគ​ជ័យ​។​ យើងមានវត្តមាននៅទីនេះដើម្បី អបអរសាទរភាពសម្បូរបែបនៃបណ្ដាខឿនវប្បធម៌និងការប៉ិនប្រសប់។ នេះ​គឺ​ជាពេល វេលាគួរឲ្យរងចាំ”៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ