16/03/2017 16:17 GMT+7 Email Print Like 0

Sago Auto - ទីផ្សាររថយន្តសំបូរបែបនៅទីក្រុងសាយហ្គន

ទោះបី​ទើប​ចាប់​ផ្តើម​សកម្មភាព​ជាង​៤ខែ​ ទីផ្សារ​រថយន្ត​បែបថ្មី​ នៅ​អាសយដ្ឋានលេខ​២៩ វិថី​ង្វៀន​ឌិញ​ជេវ (Nguyen Dinh Chieu) ខណ្ឌ​១ ទីក្រុង​ហូជីមិញ​ ទាក់​ទាញ​អតិថិជន​ជាច្រើន​​ មក​ទស្សនា​​និង​​​​ទិញដូ​រ។​ ជាមធ្យម​រៀង​រាល់​ថ្ងៃ​ Sago Auto អនុវត្ត​ជោគ​ជ័យកិច្ចព្រម​ព្រៀង​ ពី​៥ដល់​៨​លើក​​​លក់ដូរ​​​​រថយន្ត​ និង​ជា​ទីផ្សារ​រថយន្ត​តែ​មួយ​គត់​នៅ​វៀតណាម​ ជួញ​ដូរ​​តាមបែប​រូបភាព “ទីផ្សារបើក​ចំហរ​”​។

​ទីផ្សារ​រថយន្ត​មាន​ឈ្មោះ​​ជា​ Sago Auto ធំទូលាយ​៥.០០០ម៉ែត្រ​ការេ​ មាន​យានដ្ឋាន​​ទំនើប​ អាច​ចត់​​រថយន្ត​បាន​១០០​គ្រឿង​ ទើប​បើ​ក​សម្ពោធឆ្លង​នៅ​ពាក់​កណ្តាល ​ខែកក្កដា​ឆ្នាំ​២០១៦។ ម្ចាស់​ទីផ្សារ​ Sago Auto ​លោក​ផាម​វ៉ាន់​ធៀក​ (Pham Van Thiet) ជា​អតីត​នាយក​ធនាគារ​ម្នាក់​។ ក្រោយពី​​ទៅ​បំពេញ​ការងារ​នៅ​ប្រទេសអាមរិក​ជា​ច្រើន​លើក​ លោក​បាន​ស្វែង​រក​​ទីផ្សារ​លក់​​រថយន្ត​ចាស់​នៅ​អាមេរិក​ ហើយ​ឃើញ​នូវ​លក្ខណៈ​ពិសេស​របស់​ទីផ្សារ​នេះ​ គឺ​តែង​បើកចំហ​ព័ត៌មាន​ជាក់​ច្បាប់​​ អំ​ពី​រថយន្ត​​ចាប់​ពី​លេខ​ចម្ងាយ​​បើក​បរ​ ចូល​ garage ប៉ុន្មាន​លើក​...។ល។​ សុទ្ធ​តែបាន​បើកចំហ​​ឲ្យ​អតិថិជនបានដឹង​​។ ចាប់ពី​នោះ​ លោក​ឡើង​ផែន​ការ​កសាង​ទីផ្សារ​មួយ​ដូចនេះ នៅ​វៀតណាម​ ហើយ​ជ្រើស​ទីក្រុង​ហូជីមិញ​ធ្វើ​ជា​ទីកន្លែង​ចាប់​ផ្តើម​។
 
Sago Auto ប្រសូត្រ​ចេញ​​ឆ្លើយ​តបបាន​​តម្រូវ​ការ​​អំណោយផល​​​​ជា​ច្រើន​​​ សម្រាប់​ទាំង​អ្នក​ទិញ​និ​ងអ្នក​លក់​។ បើ​មិត្ត​ជា​អ្នក​លក់​ អតិថិជនលក់​នឹង​ធ្វើ​លិខិត​មួយ​ច្បាប់​ ​បញ្ជាក់​ពី​ស្ថានភាព​រថយន្ត​ ហើយ​​ធ្វើ​សំណុំបែប​បទ​​បង់​ប្រាក់​​ជួល​កន្លែងចត់​​។ កម្រិត​តម្លៃ​ង​សព្វ​ថ្ងៃ​នេះ បាន​ Sago Auto កំណត់​ គឺ​១០០​ពាន់​ដុង​ ក្នុង​មួយ​ថ្ងៃ​។ បើ​ប្រើប្រាស់បន្ថែម​​សេវាកម្ម​ដូច​ ទែទាំ​ លាង​ជម្រះ​រថយន្ត​...។ល។​ នឹង​មាន​ក្រុម​សេវាកម្ម​​ ដោយ​មាន​កម្រិត​តម្លៃ​ផ្សេងពី​​គ្នា​។​



ទីផ្សាររថយន្ត Sago Auto នៅអាសយដ្ឋានលេខ២៩ ង្វៀនឌិញជេវ (Nguyen Dinh Chieu) ខណ្ឌ១ ទីក្រុងហូជីមិញ
ទាក់ទាញ​អតិថិជនយ៉ាងកុះករ អញ្ជើញមកទស្សនានិងលក់ដូរ។


រាល់ព័ត៌មានពីតម្លៃលក់ ម្ចាស់រថយន្ត លេខទូរសព្ទ...។ល។ បានបិទនៅលើកញ្ចក់រថយន្តខាងមុខ។

អ្នកទិញរថយន្តទាក់ទងផ្ទាល់នឹងម្ចាស់រថយន្ត...។ល។

អាចពឹងបុគ្គលិករបស់ទីផ្សាររថយន្ត ប្រឹក្សាពីប្រភេទរថយន្ត ពិនិត្យរថយន្ត រថយន្តណានៅល្អ ដើម្បី​សមស្រប់​ជាមួយ​តម្លៃ​
លក់​ចេញ។


Sago Auto នៅទំនាក់ទំនងធនាគារ ដើម្បីភាពងាយស្រួលសម្រាប់អតិថិជនចង់ជួលរថយន្ត ឬទិញរថយន្តបង់​ប្រាក់រំលួស
ដោយ​សំណុំបែបបទងាយស្រួលនិងរហ័ស។


Sago Auto ប្រសូត្រចេញឆ្លើយតបបានតម្រូវការអំណោយផលជាច្រើន សម្រាប់ទាំងអ្នកទិញនិងអ្នកលក់។

អតិថិជនទស្សនានិងទិញដូររថយន្ត គាប់ចិត្តនិងទុកចិត្ត ត្រង់ទម្រង់រូបភាពទីផ្សាររថយន្តរបស់ Sago Auto។

ទីផ្សារ​រថយន្ត​ពិសេស​នេះ​ មាន​ទាំង​ក្រុម​បច្ចេកទេស​​មាន​ថ្វីដៃ​ខ្ពស់​ ពិនិត្យ​គុណភាព​រថយន្ត​។ បើ​អ្នកទិញ​មុន​យល់​​​ច្បាស់​ពី​រថយន្ត​ ពួកគេ​អាច​ពឹង​​បុគ្គលិក​របស់​ទីផ្សារ​រថយន្ត​ប្រឹក្សា​អំពី​ប្រភេទរថយន្ត​ ពិនិត្យ​រថយន្ត រថយន្ត​​​ណា​នៅ​ល្អ​ ដើម្បី​សមស្រប់​ជាមួយ​តម្លៃ​លក់​ចេញ​...។ល។ ក្រៅ​ពី​នោះ​ Sago Auto នៅ​ទាក់ទង​​ជា​មួយ​ធនា​គារ​ ដើម្បីភាព​ងាយ​​​ស្រួលដល់​អតិថិជនដែល​​ចង់ជួល​រថយន្ត​ ឬ​ទិញរថយន្ត​បង់​ប្រាក់​រម្លស់​ ដោយ​សំណុំ​បែប​បទ​​ងាយ​​ស្រួល​និង​រហ័ស​។ ក្រោយ​ពេល​​សម្រេច​បាន​ការ​ព្រម​ព្រៀង​ទិញ​រថយន្ត​ ក្នុ​ងអំឡុង​​ពី​១​ដល់​២​ថ្ងៃ អតិថិជន​​អាច​ទទួល​រថយន្ត​នៅ​នឹង​កន្លែង​។​
 

រាល់​​ព័ត៌មាន​អំពី​តម្លៃ​លក់​ ម្ចាស់​​រថយន្ត​ លេខទូរសព្ទ​...។ល។ បាន​បិទ​នៅលើ​កញ្ចក់​រថយន្ត​​​ខាង​មុខ​ ដើម្បី​អ្នក​ទិញ​​​ងាយ​ស្រួល​យល់​ច្បាស់​ ពី​ព័ត៌មាន​​​​និង​ទាក់ទង​​​​ជាមួ​យ​ម្ចាស់​​​រថយន្ត​។ រាល់​ព័ត៌មាន​​ រូបភាព​​​រថយន្ត​ ក៏​បាន​​​ប្រកាស​នៅ​លើ​វ៉ែប​សាយ​​​រ​បស់​​ទីផ្សារ​។​

​ប្រភេទរថយន្ត​បាន​ដាក់​លក់​ នៅ​ Sago Auto ចម្បង​​គឺ​រថយន្ត​ដែល​ឆ្លង​កាត់​ការ​ប្រើ​​ប្រាស់​ ដែល​មាន​តម្លៃ​ប្រហែល​៣០០​លាន​​ដល់​១​ពាន់​លាន​ដុង​ សម្បូរបែបទៅ​ដោយ​​ម៉ូដ ​និង​ប្រភេទរថយន្ត​​​ផ្សេង​គ្នា​ដូចជា ​​រថយន្ត​៤​កៅអី​ ​ ៧​កៅអី​ រថយន្ត​បែប​​​រថយន្ត​ធុន​ត្រា​​...។ល។ ​របស់​ក្រុម​ហ៊ុន​ជាច្រើន​។ រថយន្ត​ទាំង​អស់​សុទ្ធតែមាន​ម្ចាស់​​​ឈរ​​ក្បែរ​បកស្រាយ ​ពី​ប្រវត្តិ​រថយន្ត​ឲ្យ​អតិថិជន​បាន​ដឹង​​។​ ភាព​ស្មោះត្រង់​ក្នុង​ការ​ជួញ​ដូរ​​ ពិភាក្សា​ផ្ទាល់​រវាង​អ្នកទិញ​​និង​អ្នក​លក់​ ជាមួយ​សេវាកម្ម​ថែទាំ​ជំនាញ ទីផ្សារ​​​រថយន្ត​បែប​ថ្មី​នេះ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់តែ​ទាក់ទាញ​មនុស្ស​គ្រប់​គ្នា។​ បង​ ហឿ​វៀត​ហុង (Hua Viet Hung) អតិថិជន​ម្នាក់​មកទិញ​រថយន្ត​ចែក​រំលែក​ថា​៖ “​​ងាយ​​​ស្រួល​ណាស់​  ពីព្រោះ​យើង​ទិញរថយន្ត​មិនឆ្លងកាត់​នរណាទាំងអស់​ ទិញ​ផ្ទាល់​ពីម្ចាស់​​រថយន្ត​និង​តម្លៃ​រថយន្ត​​នៅទីនេះ​​គាប់ចិត្តអ្នក​ទិញ​ គាប់​​ចិត្ត​លក់​។ នេះ​ជា​ទម្រង់​​​រូបភាព​មាន​ប្រយោជន៍ឲ្យ​ភាគីទាំង​ពី ​។
 
ឃើញ​នូវ​​គុណ​ប្រយោជន៍​នៃ​ទីផ្សាររថយន្ត​​នេះ ក្រុម​ហ៊ុន​រថយន្ត​ដូច​ជា​ Honda, Kia, Mazda, Hyundai ក៏​បាន​ចូល​រួម​​ទីផ្សារ​ ជួល​យាន​ដ្ឋាន​​រថយន្ត​ ដើម្បី​តាំង​បង្ហាញ​ប្រភេទរថយន្ត​ថ្មី​របស់​ខ្លួន​។ បងដាំង​ម៉ុង​ហ្វឹន​ (Dang Mong Hung) អគ្គនាយករង​ក្រុម​ហ៊ុន​ Sago Auto ឲ្យដឹង​៖ “អតិថិជន​មក​ទស្សនា​ ឬជួញ​ដូរ​រថយន្ត​គាប់ចិត្ត​និង​ទុក​ចិត្ត​​​យ៉ាងខ្លាំង​ នៅ​ទម្រង់​រូបភាព​ទីផ្សារ​រថយន្ត​របស់​យើង​ខ្ញុំ​។ ក្នុ​ងអនាគត​ យើង​ខ្ញុំ​នឹង​បើក​បន្ថែម​សាខា​នៅ​ក្រុង​​ហាណូយ​ ដាណាំង (Da Nang) កឹន​ធើ (Can Tho) ដើម្បី​ឆ្លើយ​តប​​តម្រូវ​ការ​របស់​អតិថិជនជាងនេះ​ទៅ​ទៀត​ ​​។​

អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ដាំង​គីម​ផឿង​​

បណ្តាអត្ថបទបានផ្សាយ