23/06/2015 10:05 GMT+7 Email Print Like 0

PetroVietnam បង្កើនកិច្ចសហប្រតិបតិ្តការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេង​ឧស្ម័ន​របស់​រុស្ស៊ី


អគ្គនាយក PetroVietnam លោក Nguyen Quoc Khanh និងប្រធានក្រុមប្រឹក្សាអភិបាល Gazprom លោក Alexey Miller ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងសម្ព័ន្ធក្រុមហ៊ុនទាំង២ (រូបថត៖Vietnam+)

ក្នុង​ក្របខ័ណ្ឌវេទិការ​សេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី​១៩​(SPIEF ២០១៥) ដែល​ប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី១៨​ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ក្រុម​ការ​ងារ​នៃសម្ព័ន្ធ​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន​វៀត​ណាម (PetroVietnam) ដឹក​នាំ​ដោយ​អគ្គនាយក​លោក Nguyen Quoc Khanh បាន​មានជំនួប​ចរចា​ ជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេង​ឧស្ម័ន​ធំៗ​របស់រុស្ស៊ី ស្ដីពីការបង្កើន​ទំនាក់ទំនង​សហប្រតិបតិ្តការ​វិនិយោគ​រវាងភាគីទាំង២។ ក្នុង​ជំនួប​ចរចា​ជា​មួយ​​ប្រធានក្រុមប្រឹក្សា​អភិ​បាល Gazprom លោក Alexey Miller ភាគីទាំង២​បានពិភាក្សា​ អំពីការ​បើក ទូលាយ​រោង​ចក្រ​ចម្រាញ់​ប្រេង Dung Quat ហើយ​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង ស្ដីពីលក្ខខ័ណ្ឌ​មូល​ដ្ឋាន​សំរាប់​គំរោង​ការ​អភិវឌ្ឍន៍ និងធ្វើអាជីវកម្ម​អណ្ដូង​ប្រេង Nagumanovsky និង​Purpovsk ខាងជើង​របស់រុស្ស៊ី។ ក្នុងជំនួប​ចរចា​ ជា​មួយ​ថ្នាក់​ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​ Rosneft ភាគីទាំង២បាន​ផ្លាស់ប្ដូរ អំពីរបៀប​បង្កើនកិច្ចសហប្រតិបតិ្តការ ក្នុងគំ​រោង​ការណ៍​ធ្វើអាជីវកម្ម​រួមនៅតំបន់​ខ្ពង់រាប​បាតសមុទ្រ​វៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ