22/10/2015 09:39 GMT+7 Email Print Like 0

PetroVietnam ជំរុញខ្លាំងការអនុវត្តន៍បច្ចេកវិទ្យាថ្មីក្នុងផលិតកម្មអាជីវកម្ម


ទិដ្ឋភាពនៃពិព័រណ៍នេះ (រូបថត៖petrotimes.vn)

សន្និសីទនិង​ពិព័រណ៍ក្រោមប្រធានបទ “PetroVietnam - ៤០ឆ្នាំសមាហរណកម្ម និង​អភិវឌ្ឍន៍” រៀប​ចំ​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ប្រេង​ឧស្ម័នជាតិវៀតណាម នាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៥  នៅ​ទីក្រុងហូជីមិញ​ភាគ​ខាង​ត្បូង​វៀត​ណាម បាន​ទាក់ទាញ​ការចូល​រួមរបស់​អង្គភាព​អាជីវកម្ម ក្នុងប្រទេសចំនួន៨០និងអង្គភាព​អាជីវកម្មធំៗ​ចំនួន៥៩​ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង​ឧស្ម័ន​បរទេសដូច​ជា៖ Gazprom Zarubezhneft​ Petronas Murphy Oil ជាដើម។ ថ្លែង​មតិ​នៅទី​នេះ ឧប​នាយករដ្ឋមន្រ្តីវៀតណាម លោក​Hoang Trung Hai បានស្នើរឲ្យ PetroVietnam និង​ដៃ​គូនានា​បន្ត​អនុវត្ត​វិទ្យាសាស្ត្រ​បច្ចេកទេសទំនើប និងបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មអាជីវកម្ម យកចិត្តទុកដាក់​ដល់ការ​ងារ​បណ្ដុះ​បណ្ដាល​កម្មាភិបាល​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា ព្រមទាំងបន្តរក្សា បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុ​ភាគី​ផង​ដែរ។ លោក Hoang Trung Hai​ មានគោលបំណង​ថា ក្នុងដំណាក់កាល ២០១៦-២០២០ និង​រហូត​ដល់​ឆ្នាំ២០២៥​ PetroVietnam នឹងមានបច្ចេកវិទ្យា​ច្នៃ ប្រឌិត​មាន​លក្ខណៈ លោតផ្លោះឆ្ពោះទៅ​ការ​នាំចេញ​បច្ចេក​វិទ្យា​ទៅកាន់​បរទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ