31/12/2016 15:50 GMT+7 Email Print Like 0

OVOP វៀតណាម - “ទីលាន” ពាណិជ្ជសញ្ញាភូមិរបរ

ទម្រង់​រូបភាព​ “ភូមិ​មួយ​​មាន​ផលិត​ផល​មួយ​​​”​ (OVOP) គឺជា​ការ​ផ្តួច​ផ្តើម​គំនិត​មក​ពី​ប្រទេស​ជប៉ុន​ បានផ្សព្វ​​ផ្សាយ​ទៅ​​ដល់​ស្ទើរ​តែ​ទាំង​អស់​ប្រទេស​នានា​​នៅ​តំបន់​អាស៊ាន​។ នៅ​ប្រទេស​វៀតណាម​​ ក្រុង​ហាណូយ​ជា​មូលដ្ឋាន​​នាំ​មុខ​​ពង្រាយ​ចលនា​នេះ ចាប់​ផ្តើម​ដោយ​ការ​រៀប​ចំ​តាំងពិព័រណ៍​ “​​ភូមិ​មួយ​​​មាន​​​​ផលិត​ផល​​មួយ ​- ​OVOP វៀតណាម​” ទើបប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​សួន​ឧទ្យា​ន​​លីថៃ​តូ​ (Ly Thai To) ។​

“ភូមិមួយមានផលិតផលមួយ” (OVOP) ជា​ចលនា​អភិវឌ្ឍន៍​តំបន់​របស់​ប្រទេសជប៉ុន បា​នទេសាភិបាល​ខេត្តលោក Morihiko Hiramatsu ផ្តួច​ផ្តើមគំ​និត​ឡើង នៅខណ្ឌ Oita នៅ​ឆ្នាំ​១៩៧៩។ នេះជាទម្រង់រូបភាពដ៏​ពិសេស​ម្យ៉ាង និង​មាន​អត្ថន័យ​ទៀត​ផង ពីព្រោះពេលចូលរួមទម្រង់រូ​បភាព​នេះ សហគមន៍​នីមួយៗ ត្រូវជ្រើសរើ​សផលិតកម្ម ប្រភេទ​ទំនិញ ដែល​មាន​តម្លៃបន្ថែ​មខ្ព​ស់ ភូមិ​មួយ​ផលិត​ចេញ​ផលិត​ផល​មួយ ​សម្រាប់ប្រកួត​ប្រជែង ដូច​ជាសហគ្រាស​មួយ ដើម្បី​រកបាន​ប្រាក់ចំណូល សម្រាប់​កែលម្អ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ភូមិនោះ។​​

រាប់​រយ​ឆ្នាំមក​នេះ​ ខេត្ត​ហាតី (Ha Tay) ឥឡូវ​គឺក្រុង​ហាណូយ​ បាន​ចាត់ទុក​​ជា​តំបន់​ដី​រយ​មុខ​របរ​។ ភូមិ​របរ​​ប្រពៃណី​មិន​ត្រឹមតែ​​រួម​ចំណែក​ថែរក្សា​ និង​ពង្រីក​​ប្រពៃណី​ វប្បធម៌​ទឹក​ដី​វៀតណាម​ នៅទាំង​ជាទម្រង់​រូបភាព​សេដ្ឋកិច្ច​ប្រចាំតំបន់​​​។ នាំ​មក​ប្រាក់​ចំណូល​​ច្រើន​បង្គួរ​​ដល់​​ប្រជា​ជន​​​មូលដ្ឋាន​។ សព្វថ្ងៃ​  សម័យ​សកលភាវូ​នីយកម្ម​ ទ្រព្យ​សម្បត្តិ​របស់​មូលដ្ឋាន​ ត្រូវការ​មាន​កម្លាំង​​​ឆ្ពោះទៅកាន់​​សកល​លោក​។ ការ​រៀប​ចំ​តាំង​ពិព័រណ៍​​ដ៏​ប្រណិត ដែល​មាន​ឈ្មោះ​ “ភូមិ​មួយ​មាន​ផលិតផល​មួយ​ -​​ OVOP វៀតណាម​” នោះ​គឺ​បង្កើត​ចេញ​ទីលាន​ សម្រាប់​ភូមិ​ទាំងឡាយ​ របស់​ក្រុង​ហាណូយ​ ឧទ្ទេសនាម​​នូវ​ផលិតផល​​ពិសេស​ចំណាប់ ​របស់​ខ្លួន​ ជា​មួយ​​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​អ្នក​នាំចេញ​និ​ងនាំ​ចូល​​ក្នុង​ប្រទេស​និង​បរទេស​ ចាប់​​ពីនោះ​ផលិតផល​របស់​ភូមិ​​របរ​​វៀតណាម ឆ្ពោះ​​ទៅ​កាន់​​​ពិភពលោក​។
 
តាំង​ពិព័រណ៍​ “​ភូមិមួយមាន​ផលិតផល​​មួយ ​- OVOP វៀតណាម​” ប្រមូល​ផ្តុំ​ជិត​៤០​ស្តង់​ទំនិញ​ ឧទ្ទេសនាម​នូវ​ផលិតផល​​សិប្បកម្ម​​ ជា​ពិសេស​ ផលិត​ផល​​សិប្បកម្មមាន​​គុណភាព​ខ្ពស់ធ្វើជាវត្ថុ​​​អនុស្សាវរីយ៍​​ ​ ដែល​​មាន​ក្បាច់​រចនាស្អាត​ ​ប្រឹក្សាដោយ​អ្នក​ជំនាញ​​​បរទេស ​។ “OVOP វៀតណាម​” មិនត្រឹម​តែជា​សកម្មភាព​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​​ផលិតផល​​ភូមិ​របរ​ នៅ​ទាំង​​ជា​ចំណុច​​សំខាន់​​ក្នុង​បរិយាកាស​​ថ្មើរ​ជើង​ រួម​​ចំណែក​ទាក់ទាញ​​ភ្ញៀវទេសចរណ៍​​មកទស្សនា​រដ្ឋធានី​។​
 
តាំង​ពិព័រណ៍​ផ្តោត​ទៅ​លើ​ក្រុម​ផលិតផល​ដូចជា​៖ ម្រក្សណ៍​ខ្មុរ ប្រឌិត​សម្បកខ្យង​សង្ខ​ តម្បាញ​ឫស្សី​ សេរាមិច​ ដេរ​ប៉ាក់​ ឈើ វាយភណ្ឌ​ បោះ​ពុម្ព​គំនូរ​ប្រជាប្រិយ​ គ្រឿង​​លោហៈ​ធាតុ​ ចម្លាក់​ថ្ម ផលិតផល​ធ្វើពី​ស្នែង​ គ្រីស្តាល់ ទៀន​ ប្រេង​...។ល។​ ផលិតផល​​​ទាំងឡាយ ​ដែល​បាន​តាំង​បង្ហាញ​សុទ្ធតែ​ មានប្រភព​ពី​ភូមិ​របរ​ និង​សហគ្រាស​សិប្បកម្ម​​​វៀតណាម​ ដោយ​​មាន​រចនា​​ម៉ូដ​​ថ្មី​សមស្រប់ ​ទៅ​តាម​​ចក្ខុវស័យនៃ​​អ្នក​ប្រើប្រាស់​ក្នុងស្រុក​និ​នីហរណ​កម្ម​​។​



ថ្នាក់ដឹកនាំទីក្រុងហាណូយ ទស្សនាស្តង់ទំនិញរបស់ភូមិរបរមួយ ដែលមកចូលរួមក្នុងតាំងពិព័រណ៍នេះ។

ជ្រុងមួយនៃបរិយាកាសដាក់ផលិតផលភូមិរបរ នៅបរិវេណសួនឧទ្យានលីថាយតូ (Ly Thai To)។

ផលិតផលទាំងឡាយរបស់ឡសេរាមិចម្រក្សណ៍ខ្មុរ បានតាំងបង្ហាញក្នុងតាំងពិព័រណ៍។

ផលិតផលសិប្បកម្មធ្វើអំពីស្នែង របស់មូលដ្ឋានផលិតសិប្បកម្មស្វឹនកឿង (Xuan Cuong)។

បរិយាកាសតាំងពិព័រណ៍ផលិតផលសេរាមិច របស់ភូមិរបរសេរាមិចបាតត្រាង ( Bat Trang)  ក្រុងហាណូយ។

ស្តង់តាំងពិព័រណ៍ផលិតផលសិប្បកម្មរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតម៉ីត្រែហាឡិញ (May tre Ha Linh) ។

ស្នាដៃអំពូលភ្លើងសិល្បៈសេរាមិច កញ្ចុំអំពូលភ្លើងផ្កាឈូក កញ្ចុំអំពូលភ្លើងបូរាណហាណូយ កញ្ចុំអំពូលភ្លើងឫស្សី
គួបផ្សំជាមួយមួកបត់ផ្កាឈូក...។ល។ នៅតំបន់បូជនីយដ្ឋានលីថាយតូ (Ly Thai To)។


ផលិតផលអំពូលភ្លើងសេរាមិចតុបតែង តាមដងផ្លូវជុំវិញតាំងពិព័រណ៍។

បរិយាកាសតាំងបង្ហាញមួកស្លឹក ជាភូមិរបរប្រពៃណីល្បីឈ្មោះមួយនៅក្រុងហាណូយ។

តាំងពិព័រណ៍ “ភូមិមួយមានផលិតផលមួយ- OVOP ឆ្នាំ២០១៦ ក្រោមប្រធានបទច្នៃប្រឌិតនិងបរិយាកាសពន្លឺភូមិរបរ។

កម្មវិធី​ “​OVOP វៀតណាម​ឆ្នាំ​២០១៦” បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​ ក្នុង​សកម្មភាព​​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ ផលិត​ផល​​ភូមិរបរ​ ធ្វើ​ឲ្យ​លេច​ធ្លោ​លក្ខណៈ​​ពិសេស​ក៏ដូចជា​​ប្រៀប​ខ្លាំង​របស់​ផលិតផលសិប្បកម្ម​​នីមួយៗ​ ភូមិ​របរ​វៀត​ណាម​​និយាយ​រួម​ និង​រដ្ឋធានី​ហាណូយ​និយាយដោយ​ឡែក​។ តាំងពិព័រណ៍​បាន​រួម​ចំណែក​បង្កើន​និង​បើក​ទូលាយ​​នូវ​សកម្មភាព​ជម្រុញ​ពាណិជ្ជកម្ម​ ទេសចរណ៍​ លើក​កម្ពស់​​កម្លាំង​ប្រជែង​ពី​ផលិតផល​ របស់​សហគ្រាស​និង​ភូមិ​របរ​ ដើម្បី​​ផលិត​ទំនិញ​​ប្រើ​ប្រាស់​ក្នុង​ស្រុក​ និង​បម្រើ​ការ​នាំ​ចេញ​។​
 
ចំពោះ​សហគ្រាស​ តាំងពិព័រណ៍​បើក​ចេញ​ឱកាស​វិនិយោគ បើកទូលាយ​សហប្រតិបត្តិការ​អាជីវកម្ម ​​ជាមួយ​ដៃ​គូ​ក្នុង​​ប្រទេសនិងអន្តរជាតិ​​។ តាម​រយៈ​តាំងពិព័រណ៍​លើក​នេះ ភ្ញៀវទេសចរណ៍​អន្តរជាតិ​ អ្នក​នាំចេញ​ អ្នក​ចែក​ចាយ​ ក្នុង​ស្រុក​និង​បរទេស​ បាន​ខិត​ជិត​ផលិតផល​​មាន​ពាណិជ្ជ​សញ្ញា​ ​“OVOP” វៀត​ណាម​។
 
លក្ខន្តិកៈ​សារវ័ន​មាន​បី​យ៉ាង​ ដើម្បី​អភិវឌ្ឍន៍​ចលនា​ “OVOP” នោះ​គឺ៖ សកម្មភាព​មូលដ្ឋាន​ ប៉ុន្តែ​រិះគិត​សកល​លោក​ ទំនុកចិត្ត​ច្នៃប្រឌិត​ អភិវឌ្ឍន៍​ប្រភព​ធនធាន​មនុស្ស​។​ ទៅ​តាម​លក្ខណៈ​​និង​ស្ថានភាព​ជាក់​ស្តែង​របស់​ខ្លួន​ មូលដ្ឋាន​ នីមួយៗ​​ជ្រើ​សរើស​​ផលិតផល​​ពិសេស​ មាន​ប្រៀប​ខ្លាំង​ដើម្បី​អភិវឌ្ឍន៍​។ ទម្រង់​រូបភាព ​​“OVOP” បាន​​ចាត់​​ទុក​យ៉ាងសមស្រប់​​ ជាមួយ​បណ្តា​ប្រទេស​កសិកម្ម​ ដែល​​មាន​​ភូមិ​របរ​ច្រើន​​ដូច​ជា​ប្រទេស​វៀត​ណាម​​៕​

 

អត្ថបទ៖ ថាវវិ  រូបថត៖ ត្រឹន​ថាញ​យ៉ាង​
 

បណ្តាអត្ថបទបានផ្សាយ