19/12/2016 10:12 GMT+7 Email Print Like 0

Novaland - ពាណិជ្ជ​សញ្ញា​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ទំនុក​ចិត្ត​នៅវៀត​ណាម​

ឆ្លង​កាត់​ដំណាក់កាល​វិបត្តិ​​​ខ្លាំង​បំផុត​ ​នៃ​ទី​ផ្សារ​អចលនទ្រព្យ​ ដោយ​គម្រោង​ការវិនិយោគ​រាប់​លាន​ដូល្លា​អាមេរិក​ សម្ពន្ធ​ក្រុម​ហ៊ុន​ Novaland​ អះ​អាង​​ពាណិជ្ជ​សញ្ញា​ទំនុក​​ចិត្ត​ និង​​ទីតាំង​​​លំដាប់​ថ្នាក់​ ក្នុង​​ចំណោម​​សហគ្រាស​អចលនទ្រព្យ​​នៅទីក្រុង​ហូជីមិញ​។​

បង្កើត​នៅថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៩២ ដើម​កំណើត​គឺក្រុម​ហ៊ុន​ថាញ​ញើន​ (Thanh Nhon)​ ក្នុ​ងដំណើរ​អភិវឌ្ឍន៍​២៤​ឆ្នាំ​របស់​ខ្លួន​ សម្ពន្ធក្រុម​ហ៊ុន​ Novaland (Novaland Group) មួយ​ជំហាន​ទៅ​មួយ​ជំហាន​អះអាងបាន​​កេរ្តី៍​ឈ្មោះ​របស់​ខ្លួន​ ហើយ​ក្លាយជា​មួយ​ក្នុងចំណោម​ក្រុម​ហ៊ុន ​​មាន​ទំនុកចិត្តខាង​វិស័យ​វិនិយោគ​​ និង​អភិវឌ្ឍន៍​​អចលនទ្រព្យ​​ ដោយ​​​សរុបដើម​ទុនមាន​​លក្ខន្តិកៈ​​ជាង​​៥.២០០ពាន់​លាន​ដុង​ (គិត​មក​ដល់​ឆ្នាំ​២០១៦)។
 
នៅ​ចាំបាន​ថា​ ដំណាក់កាល​វិបត្តិ​អចលនទ្រព្យ​ (ឆ្នាំ​២០០៨) Novaland នៅ​គូស​បញ្ជាក់​​ដោយ​គម្រោង​ការ​ Sunrise City (ទីក្រុង​អរុណោទ័យ) ដោយ​មាន​ដើមទុន​សរុប​ជិត​៥០០​លាន​ដូល្លាអាមេរិក​។ នេះ​ជា​មណ្ឌល​សម្ពន្ធ​ផ្ទះ​ល្វែង​ ការិយាល័យ​ សេវាកម្ម​ រួម​មាន​១២អគារ​ខ្ពស់​ កម្ពស់​ពី​៣១-​៣៥​ជាន់ ​មាន​ជាង​២០០០​​បន្ទប់គ្រូសារ​ បាន​កសាង​លើផ្ទៃដី​៥១.០០០ម៉ែត្រ​​ការេ​។ ជោគជ័យ​នៃ​គម្រោង​ការ​ប្រធុយប្រថាននេះ មិនត្រឹម​តែ​នាំ​មក​ជូន​អតិថិជន​ នូវ​ផ្ទះ​ស្អាត​ គុណភាព​​ល្អ លំដាប់ថ្នាក់អន្តរជាតិ​ នៅទាំង​នាំ​មក​ភាព​ល្បី​រន្ទឺ​ឲ្យ​ពាណិជ្ជសញ្ញា​​ Novaland។




សម្ពន្ធក្រុមហ៊ុន Novaland សព្វថ្ងៃជាមួយក្នុងចំណោមពាណិជ្ជសញ្ញាពាណិជ្ជកម្មអចលនទ្រព្យទំនុកចិត្តនិងជំនាញ។

ជ្រុងមួយនៃគម្រោងការទីក្រុង Lakeview City របស់ Novaland នៅខណ្ឌ២ (ទីក្រុងហូជីមិញ) កសាងលើផ្ទៃដីជាង៣០ហិកតា
ក្នុងនោះមានជាង៦០% នៃផ្ទៃដីដាំរុក្ខជាតិបៃតងនិងសំណង់សាធារណៈ។


អគារប្រជុំជនគុណភាពខ្ពស់របស់ Novaland សុទ្ធតែតុបតែង​បរិយាកាស​សម្រាប់​សេវាកម្ម​ងាយស្រួល​បម្រើប្រ​ជាជន​
នៅទីនេះដូចជា អាងហែលទឹក បន្ទប់ហាត់ gym ...


បន្ទប់បាយនៅអាគារមួយ បានរចនាច្នៃប្រឌិត និងតុបតែងបរិយាកាសខាងក្នុងផ្ទះទំនើបៗ។

បរិយាកាសបន្ទប់ទទួលភ្ញៀវនៅអគារមួយរបស់ Novaland ។

អាងហែលទឹកខាងក្រៅនៅមណ្ឌលទីប្រជុំជនមួយរបស់ Novaland...។

Novaland សព្វថ្ងៃកំពុងធ្វើសម្រេចមណ្ឌលទីក្រុង Lakeview City នៅខណ្ឌ២ (ទីក្រុងហូជីមិញ)។

នៅរាល់គម្រោងការសម្ពន្ធក្រុមហ៊ុន Novaland សុទ្ធតែមើលសំខាន់លើបរិស្ថាន និងបរិយាកាសបរិសុទ្ធ។

អតិថិជននិងវិនិយោគិនជ្រើសរើសទិញអាគារនៅតាមគម្រោងការរបស់សម្ពន្ធក្រុមហ៊ុន Novaland។

គម្រោងការទាំងអស់របស់សម្ពន្ធក្រុមហ៊ុន Novaland សុទ្ធតែស្ថិតនៅទីតាំងស្អាត សេវាកម្មងាយស្រួលដើម្បីគ្រូសារលំនឹងទីលំនៅ។

Novaland ​មិន​បង្អាក់​ការច្នៃប្រឌិត​ តែង​នាំ​មក​ជូន​អតិថិជន​នូ​វ​គុណភាព​ល្អបំផុត​ សំណង់​មាន​ការរចនាស្អាត​ សុវត្ថិភាព​ តម្លៃសម​រម្យ។ គម្រោង​ការ​របស់​Novaland លើកកម្ពស់​បរិយាកាស​រស់​នៅ​ងាយ​ស្រួល​ដូចជា អាង​ហែល​ទឹក​ បន្ទប់​ហាត់​ បន្ទប់ចំហុយ​ ផ្លូវ​រត់​ ភោជនិយដ្ឋាន​ ហាងកាហ្វេ គិលានុបដ្ឋាន​ ធនាគារ​ ផ្សារទំនើប មណ្ឌលលេង​កម្សាន្ត​សម្រាប់​កុមារ​...។ល។ ក្រៅពី​នោះ​ Novaland យ៉ាង​ជំនាញ​ខាង​សេវាកម្ម​ថែទាំ​អតិថិជន​និង​គ្រប់​គ្រង​អគារ​ខ្ពស់​។
 
ក្រុម​បុគ្គលិក​ជំនាញ​ជា​ង២៥០០នាក់​ Novaland ធំធាត់​មិនឈប់ឈរ​ ពេល​កសាង​បាន​ប្រព័ន្ធ​សេវាកម្ម​អចលនា​ទ្រព្យ​ចំនួន​១៥​ទីកន្លែង ​នៅទីក្រុង​ហូជីមិញ​និង​ហាណូយ​។ ក្រៅ​ពី​នោះ​ Novaland ទទួល​បាន​រង្វាន់​ទំនុកចិត្ត​និង​កិត្តិនាម​ដូចជា​៖ ពាណិជ្ជសញ្ញា​អចលនទ្រព្យ​ឆ្នើម​ឆ្នាំ​២០១៥ ពាណិជ្ជសញ្ញា​ល្បីឈ្មោះ​អាស៊ាន​ឆ្នាំ​២០១៣ ពាណិជ្ជសញ្ញា​ពូកែ​វៀតណាម​ឆ្នាំ​២០១២ ចំណោម​ដប់​វិនិយោគិន​លំដាប់​ថ្នាក់​អាស៊ាន​ បន្តបន្ទាន់​ក្នុងឆ្នាំ​២០១៣ ដល់ឆ្នាំ​២០១៦​ (​អានបន្ថែម​លើអាសយដ្ឋាន​ http://www.novaland.com.vn/gioi-thieu/giai-thuong)
 
 លោក​ផាន​ថាញ​ហ្វី (Phan Thanh Huy) អគ្គនាយក​សម្ពន្ធក្រុម​ហ៊ុន​ Novaland អះអាង៖ ​”យើង​ខ្ញុំ​អភិវឌ្ឍន៍​គម្រោង​ការ​ មិនត្រឹម​តែ​រាល់ផ្ទៃក្រឡា​ដែល​កសាង​ឡើង​ នៅ​ទាំង​រួមចំណែក​​ផ្តួច​ផ្តើម​សហគមន៍​មនុស្ស​សាស្រ្ត​ជឿន​លឿន​ មាន​រចនាបទ​រស់​នៅ​ទំនើប​ ជាមួយ​សេវាកម្មងាយស្រួល​ជាច្រើន​៕​

 

អត្ថបទ៖ ង្វៀន​អាញ​ រូបថត៖ ឌាំងគីម​ផឿង
 

បណ្តាអត្ថបទបានផ្សាយ