12/02/2016 10:32 GMT+7 Email Print Like 0

NATO ឯកភាពបង្កើនវត្តមានលើវិស័យយោធានៅអឺរ៉ុបខាងកើត


អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅសន្និសីទកាសែតនៅបែលហ្ស៊ីកនាថ្ងៃទី១០ កុម្ភៈ (រូបថត៖TTXVN)

នាថ្ងៃទី១០ខែកុម្ភៈឆ្នាំ​២០១៦ រដ្ឋមន្រ្តីការពារជាតិ នៃប្រទេសចំនួន២៨ជាសមាជីក​អង្គការ NATO បាន​អនុម័ត​លើ​ការ​​បង្កើន​​វត្តមា​ន​យោធានៅអឺរ៉ុ​បខាងកើត។ នេះជា​ទង្វើដែលអាចធ្វើឲ្យទំនាក់​ទំនង​រវាង NATOជាមួយ​រុស្ស៊ី​កើត​​មាន​ភាព​តាន​តឹង​កាន់​តែខ្លាំងថែម​ទៀត។ អគ្គលេខាធិការ NATOលោកJen Stoltenberg បាន​ឲ្យ​ដឹង​ថា​​កំលាំង​​ជើង​គោគ ជើង​ទឹក និងទ័ពជើងអាកាសនឹងបានពង្រាយនៅ​ប្រទេស Litva  Latvia Estonia ប៉ូឡូញ Bulgaria និងRomaniaដោយ​មាន​ទាហាន​ចំនួន​៤ហ្មឺន​នាក់។ ប្រទេស​រុស្ស៊ីបាន​មានប្រតិកម្ម​ជាជំហាន​ដំបូង ចំពោះ​សេចក្ដី​សំរេច​ពោល​ខាង​លើ​របស់ NATO។ នាថ្ងៃដ៏ដែល ប្រធាននាយកដ្ឋាន​ត្រួតពិនិត្យសព្វាវុធ​ចំណុះ​ក្រសួង​​កា​រ​បរទេស​​រុស្ស៊ី​លោក Mikhail Ulianov បាន​អះអាង​ថារុស្ស៊ី​មិន​មែន​ជាការ​គំរាម​​កំហែង ជាក់​ស្ដែង​ចំពោះ​NATOឡើយ។ ប្រសិនបើNATOបង្កើន​សកម្មភាព​យោធា​គឺរុស្ស៊ីក៏ នឹង​មាន​ទង្វើ​ស្រ​ដៀង​គ្នានឹង​នោះ​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ