16/04/2015 08:53 GMT+7 Email Print Like 0

Miss Saigon (កញ្ញាសាយហ្គន)

Miss Saigon ពាណិជ្ជៈសញ្ញាទឹកអប់ដ៏ល្បីឈ្មោះ​របស់ក្រុមហ៊ុន​ភាគហ៊ុន​គ្រឿង​សំអាង​សាយ​ហ្គន (SCC)មានរួបភាពអាវផាយនិងមួកស្លឹកប្រពៃណីរបស់នារីវៀតណាម​កំពុង​ទាក់​ទាញ​​បានអតិថិជនក្នុងប្រទេសនិងអន្តរជាតិ។ ចំពោះគន្ធពិដោរទន់ភ្លន់ ប្រណិត​ថ្លៃថ្នូរ​និង​ចាប់​ចិត្ត Miss Saigon មានបំណងប្រាថ្នាផ្តល់និមិត្តរូបស្រស់ស្អាត​មួយរបស់​វៀត​ណាម​ដល់​​ពិភពលោកទាំងមូល។
ប្រភពដើម​របស់​ក្រុមហ៊ុន​ភាគហ៊ុន​គ្រឿង​សំអាង​សាយហ្គន​(SCC) ​គឺ​ជា​ម៉ាក់​​ទឹក​អប់ Imortel មានវត្តមាន​នៅ​សាយ​​ហ្គន​តាំងពី​មុន​ឆ្នាំ១៩៧៥។ ក្រោយ​ឆ្នាំ១៩៧៥ Imortel​ ក្លាយ​ទៅ​ជា​​​រោង​​​ចក្រគ្រឿង​សំ​អាង​ទី២ បន្ទាប់​មក​​គឺ​សហគ្រាស​​គ្រឿង​សំអាង​ទីពី​​រ រហូតដល់​ ឆ្នាំ១៩៩០​បានក្លាយ​ទៅ​ជា​សហគ្រាស​គ្រឿង​សំអាង​សាយ​ហ្គន​​។ នៅ​ឆ្នាំ១៩៩៩ សហគ្រាស​នេះ​ត្រូវ​បាន​បញ្ជូលភាគហ៊ុនឯកជន​​ហើយ​មាន​ឈ្មោះ​ដូច​សព្វ​ថ្ងៃនេះ។ បច្ចុប្បន្ន​នេះ​ SCC គឺ​ជា​ក្រុមហ៊ុន​ផលិត ចែក​ចាយ​ទឹក​អប់​និង​បណ្តា​ប្រភេទ​​គ្រឿង​សំអាង​​ឈរ​លំដាប់​លេខ​មួយ​​​នៅ​ប្រទេស​វៀតណាម។

មាន​បំណង​លើក​តំកើង​សោភណ្ឌភាព​របស់​នារី​វៀតណាម SCC​ មាន​​គំនិត​ផ្តួច​ផ្តើម​អំពី​បង្កើត​​ប្រភេទ​ទឹក​អប់​មួយ​ដែល​មាន​លក្ខណៈ​​ដោយ​ឡែក​​ដើម្បី​ពិភព​លោក​អាច​​ងាយ​ស្រួល​យល់​ដឹងនិង​មិនអាច​​បំភ្លេច​អំពី​ទឹកអប់​របស់​វៀតណាម។ បន្ទាប់ពី​ស្វែង​យល់​អំពី​ផ្នែក​​ផលិត​ទឹក​អប់​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​និង​ពាណិជ្ជសញ្ញា​ដ៏​​ល្បី​ជាច្រើន​ដូចជា Chanel, Lancôme​...​ SCC​​ ​បាន​បង្កើត​​​ឡើងប្រភេទ​ទឹក​អប់​​ដែល​មាន​ពាណិជ្ជសញ្ញា Miss Saigon ​ដ៏​ល្បី​ឈ្មោះ​​នៅ​ប្រទេស​វៀតណាម រួម​ជាមួយ​គន្ធពិដោរ​ចាប់​ចិត្ត ក្រអូប​សាល​ផ្អែម​មាន​លក្ខណៈ​ជាស្រ្តី។ ​ពិសេស​ជាងនេះទៅទៀត​ SCC​ ក៏សហការ​ជាមួយ​ក្រុមហ៊ុនគ្រឿង​ភាជន៍​មិញ​ឡុង​​ចេញ​គំរូ​រចនា​​ដប​ទាំង​បី​ដើម្បី​​រក្សាទុក​ទឹក​អប់​ដ៏ពិសេស​ ដែល​មាន​​រូប​រាង​នារី​វៀតណាម​នៅ​ទាំង ៣​ ភូមិភាគ ភូមិភាគ​ខាង​ជើង - ភូមិភាគ​កណ្តាល  - ភូមិភាគ​ខាង​ត្បូង​​។

នេះ​ជា​គំរូ​​​រចនាដប​មាន​រូបរាង​នារី​​ពាក់​អាវ​ឆែក​ជា​បួន ផាយ​ ​ ​ពាក់​មួកធ្វើ​ពី​ស្លឹក​ជានិមិត្តរួប​តំណាង​ឲ្យ​នារី​នៅ​ភាគ​ខាង​ជើង គំរូ​រចនាដប​មាន​រួប​រាង​នារីហ្វេ​ពាក់​អាវ​ផាយ​  កន្សែង​មូរ​ពាក់លើក្បាលជា​​និមិត្ត​រូប​តំណាង​ឲ្យ​នារី​​នៅ​​ភាគ​កណ្តាល និង​គំរូ​រចនាដប​​​មាន​រូបរាង​នារី​​ពាក់​​អាវ​ផាយ​​ពាក់​​មួក​ស្លឹក​​ដ៏​ស្រស់​ប្រិម​ប្រិយ​និមិត្ត​រូប​តំ​ណាង​​ឲ្យ​នារី​​ខាង​ត្បូង។ ហើយ​គន្ធពិដោរ​​ចាប់​ចិត្ត​រួម​ជា​មួយ​រូប​រាង​​កញ្ញា​វៀតណាម​​ទន់​ភ្លន់​​ក្នុង​សម្លៀកបំពាក់​អាវ​ផាយ​​ពោរពេញ​លក្ខណៈ​ប្រពៃណី​ដែល​ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរណ៍​​បរទេស​មិន​ដឹង​ប៉ុន្មាននាក់​ត្រូវ​ជក់​ចិត្ត​​នៅ​ពេល​​មក​ដល់​វៀតណាម។
 

 ពាណិជ្ជៈសញ្ញា​​ទឹក​អប់​​ Miss Saigon ផ្សាភ្ជាប់​នឹង​រូបរាង​របស់​នារី​វៀតណាម​ដ៏​សុភាព​រាបសារ ចាប់​ចិត្ត​ និង​គន្ធពិដោរ​​ផ្អែម​ពោរពេញ​ទៅដោយលក្ខណៈ​ជាស្ត្រី។

 Miss Saigonល្បី​ឈ្មោះ​ដោយ​ដប​ដាក់​ទឹក​អប់​ដែលមាន​រូបរាង​នារី​វៀតណាម​​​ស្រស់​ប្រិម​ប្រិយ​ក្នុង​អាវផាយ​ប្រពៃណី

Miss Saigon​ បាន​កសាង​យ៉ាង​ជោគ​ជ័យ​ពាណិជ្ជៈសញ្ញា​របស់​ខ្លួន​ពីរូប​រាង​សែន​ស្រស់​ស្អាត​របស់​នារី​វៀតណាម

 Miss Saigon ​តែង​តែ​ផ្តល់​សោភណ្ឌ​ភាព​ ទំនើប ​ថ្លៃ​ថ្នូរ ​ប៉ុន្តែ​ក៏​មាន​លក្ខណៈវៀតណាមផងដែរ

ភាព​ពិសេស​និង​​ល្អិតល្អន់​របស់​ Miss Saigon ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរណ៍​បរទេស​​មិន​ដឹង​ប៉ុន្មាន​នាក់មានអារម្មណ៍​អណ្តែត​អណ្តូង​នៅ​ពេល​មក​ដល់វៀតណាម

 លោក​ស្រី​ង្វៀន​ធីថាញ់​ថាវ នាយិកា​វិនិយោគ​របស់​ក្រុមហ៊ុន​គ្រឿង​សំអាង​សាយហ្គន

 ដើម្បី​មាន​បណ្តា​ដប​ទឹក​អប់​​មាន​គុណភាព​ល្អបំផុត SCC​ តែង​តែ​​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​​​​អំពីបទ​ដ្ឋាន​​ផលិតទាំងឡាយ

សោភណ្ឌភាព​​ល្អប្រសើរ​របស់​បណ្តា​ដប​ទឹក​អប់​លើ​ខ្សែ​សង្វាក់ផលិត

ដប​ទឹក​អប់និមួយៗ​បាន​ត្រួត​ពិនិត្យ​និង​​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​មុន​ពេល​​ដល់ដៃ​របស់​អតិថិជន

ហេតុនេះ Miss Saigon​បាន​នាំ​ចេញ​ទៅ​ជាង ២០​ ប្រទេស​លើ​ពិភពលោក
 
នា​ដើមឆ្នាំ២០១៤ SCC បាន​ដាក់​ដំណើរ​ឲ្យ​ប្រើ​ប្រាស់​​រោងចក្រ​​ផលិត​ថ្មី​រួម​មាន​បទដ្ឋាន​​បច្ចេកវិទ្យា​ទំនើប ជុំ​ជិត​​តាម​ស្តង់​ដារ​អន្តរជាតិ​នៅ​មណ្ឌល​ឧស្សាហកម្ម​កាត​ឡាយ​ខណ្ឌទី២ ទីក្រុង​ហូជីមិញ។ នៅ​ទីនេះ បណ្តា​បទ​ដ្ឋាន​ផលិត​ទឹក​អប់​ Miss Saigon ក៏អនុវត្តន៍​តាម​បទដ្ឋាន​​តឹងរឹង​ដើម្បី​ផលិត​ចេញ​បណ្តា​ដប​ទឹកអប់​មាន​គុណភាព​ល្អបំផុត។

ដើម្បី​ឆ្លើយតប​តំរូវ​ការ​របស់​ទីផ្សារ  SCC​បាន​ផលិត​ចេញ​​​ជាច្រើនប្រភេទផលិត​ផល​​​​នៃ​ពាណិជ្ជៈសញ្ញា​ Miss Saigonដូចជា៖ Miss Saigon Elegance (N5), Miss Vietnam - Hanoi (N33), Miss Vietnam - Saigon Elegance (N31), Miss Vietnam - Hue (N32)… មាន​តំលៃ​លក់​​ពី ៣៥ ម៉ីន​ដុង​ដល់ ២,៥ លាន​ដុង​តាម​ផលិត​ផល។

ទន្ទឹម​នឹង​នេះ ដើម្បី​ពាណិជ្ជៈសញ្ញា​ Miss Saigon ត្រូវបាន​ពិភពលោក​ដឹង​យ៉ាង​ទូលាយ​ជាងនេះ SCC​ បាន​​ជំ​រុញ​​បណ្តា​សកម្មភាព​​ផ្សព្វផ្សាយ​ពាណិជ្ជៈសញ្ញា ស្វែងរក​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម ឧបត្តម្ភអ្នក​ប្រើប្រាស់​តាម​រយៈ​បណ្តា​​ការតាំង​ពិពណ៌​និង​បណ្តា​ដំណើរ​ជំ​រុ​ញ​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ប្រទេស។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​បាន​ក​សាង​​ប្រព័ន្ធភ្នាក់ងារ​ចែកចាយ​រួម​មាន​​ចំនួន ៥០០ សាខា ​នៅ​ ៦១ ​ខេត្ត ​ទីក្រុង​​ទូទាំង​ក្នុង​ប្រទេស​ ផ្គត់​ផ្គង់​ផលិតផល​ឲ្យស្ទើរ​តែគ្រាប់​ផ្សារទំនើប​ធំ​នៅទូទាំង​ប្រទេស​ដូច​ជា Coopmart, Maximart, Big C...

​សព្វថ្ងៃនេះ​ បណ្តា​ផលិតផល​របស់ SCC បាន​វត្តមាន​​នៅ​ជាង​ ២០ ប្រទេស​លើ​ពិភពលោក ដូចជា​អាមេរិក ចិន ជប៉ុន រុស្ស៊ី អូស្រ្តាលី…។  នា​ឆ្នាំ​ ២០០៦ ទឹក​អប់​ Miss Saigon ត្រូវ​ជ្រើស​រើស​​​ធ្វើ​ជា​អំណោយ​ជូន​ដល់​បណ្តា​​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​និង​លោក​ជំទាវ​ដែល​ចូលរួម​កិច្ច​ប្រជុំ​​កំពូល APEC 2006 នៅ​​រដ្ឋ​ធានី​ហា​ណូយ​។ នា​ឆ្នាំ២០០៧ ទឹក​អប់​ Miss Saigon​ មាន​កិត្តិយស​​​ត្រូវ​​អង្គការ​​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​នៃ​អង្គការ​សហ​ប្រជាជាតិ​​ផ្តល់​​ពានរង្វាន់​​ដ៏ថ្លៃថ្នូរដោយ​ WIPO./.


 
ក្រុម​ហ៊ុន​ភាគហ៊ុន​គ្រឿង​សំអាង​សាយ​ហ្គន
(Saigon Cosmetics Corporation)

៩៣០ ង្វៀន​ធីឌីញ មណ្ឌល​ឧស្សាហកម្ម​កាត​ឡាយ (តំបន់ ២)

សង្កត់ ថាញ់​មី​លើយ ខណ្ឌទី២ ទីក្រុង​ហូជីមិញ។

ទូរសព្ទ៖(84.8) 3 742 1104 - Fax: (84.8) 3 742 1100

Email: export@saigoncosmetics.com
Website: http://www.saigoncosmetics.com/ 

 
 អត្ថបទ៖ ង្វៀន​អាញ់ - រូបថត៖ ដាំង​គីមភឿង។
 
 
 
 
បណ្តាអត្ថបទបានផ្សាយ