• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Michael Waibel និងគំហើញនូវទីក្រុងទាំងពីរ

ដោយស្នេហានិងការយល់ដឹងច្បាស់លាស់នូវវប្បធម៌និងទំនៀមទម្លាប់ជីវភាពរបស់ប្រជាជន
វៀតណាម បណ្ឌិត Michael Waibel (ជនជាតិអាល្លឺម៉ង់) បានចេញផ្សាយសៀវភៅរូបថតទាំងពីរក្បាលដ៏ក្រាស់និងពោរពេញចំណាប់អារម្មណ៍អំពីទីក្រុងធំទាំងពីរនៃប្រទេសវៀតណាមគឺជារដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ។

បណ្ឌិត Michael Waibel  ធ្វើការ ស្រាវជ្រាវ បង្រៀននិងទទួលបន្ទុកខាងបណ្តាគម្រោងនូវអភិវឌ្ឍន៍នគរនៅវិទ្យាស្ថានភូមិសាស្ត្ររបស់សកលវិទ្យាល័យ Hamburg ប្រទេសអាល្លឺម៉ង់ (Institut für Geographie der Universität Hamburg)។

ដើមឆ្នាំ២០១៤ បណ្ឌិត Michael Waibel ជាមួយ Henning Hilbert គ្រូបង្រៀននៅវិទ្យាល័យវៀតណាម - អាល្លឺម៉ង់ (VGU) បោះពុម្ភសៀវភៅរូបភាព “ទីក្រុងហូជីមិញ MEGA City” ជាបីភាសា៖ ភាសាអង់គ្លេស ភា​សា​វៀត​ណាម​ និងភាសាអាល្លឺម៉ង់។

ខ្លឹមសារក្នុងសៀវភៅនេះបង្ហាញរូបភាពទីក្រុងសកម្មមួយកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដើម្បីសមាហរណកម្មពិភពលោក។ សៀវភៅនេះគឹជាកម្រងរូបថតចំនួន ៣០០ សន្លឹករបស់អ្នកថតរូបក្នុងនិងប្រទេសចំនួន ១៨ នាក់ ដែលពិពណ៌នាទីក្រុងហូជីមិញ។ សៀវភៅនេះមានការបែងចែកយ៉ាងវិទ្យាសាស្ត្រពីផែនទី និងបណ្តាសេចក្តីប្រារព្ធនិងការពន្យល់បន្ថែមងាយយល់។ សៀវភៅដែលចេញផ្សាយបានបង្កការយកចិត្តទុកដាក់ក្នុងសាធារណមតិ ហើយថ្មីៗ នេះ សៀវភៅនេះត្រូវបានបោះពុម្ភឡើងវិញ។

បន្តសៀវភៅរូបភាពនូវទីក្រុងហូជីមិញ បណ្ដិត Michael Waibel ថ្មីៗ នេះបានចេញផ្សាយសៀវភៅទីពីរមានប្រធានបទ  “ហាណូយ - Capital City”។


Michael Waibel ក្នុងពិធីចេញផ្សាយសៀវភៅ “Ha Noi Capital City”។ រូបថត៖ ថាញ់យ៉ាង

Michael Waibel ចុះហត្ថលេខាជូនមិត្តអ្នកអានសៀវភៅ“Ha Noi Capital City”។ រូបថត៖ ថាញ់យ៉ាង

Michael Waibel ជួបប្រាស្រ័យមិត្តអ្នកអាន។ រូបថត៖ ថាញ់យ៉ាង

ក្របសៀវភៅ“Ha Noi Capital City” អនុវត្តដោយ Michael Waibel និងទំព័ររូបថតមួយចំនួនក្នុងសៀវភៅ






.







 
សៀវភៅរួមមានរូបថតចំនួន ៦០០ សន្លឹក បង្ហាញយ៉ាងពិតប្រាកដជីវភាពរស់នៅគ្រប់មុខនៅរដ្ឋធានីហា​ណូយ​។ ក្នុងសេចក្តីប្រារព្ធនៃសៀវភៅនេះ បណ្ឌិត Michael Waibel បានសន្និដ្ឋានគួរឲ្យចាប់ចិត្តថា៖ “ថាំងឡុង - ទីក្រុងសត្វនាគហោះបានមានអាយុ ១០០០ ឆ្នាំ។ នៅរដ្ឋធានីហាណូយអាចរកឃើញចំណុចនូវដំណាក់កាលសំខាន់ៗ ទាំងស្រុងក្នុងប្រវត្តិសាស្ត្រវៀតណាមនៅតែរក្សាទុក។ រដ្ឋធានីហាណូយបង្ហាញយ៉ាងច្បាស់លាស់បណ្តាលក្ខណៈដោយឡែករបស់ខ្លូន។ ប្រការនេះភ្ញៀវទេសចរណ៍មកទស្សនាសុទ្ធតែទទួលបានយ៉ាងច្បាស់លាស់ នៅពេលប្រៀបធៀបនឹងទីក្រុងធំៗ ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានផ្លូវល្បឿនលឿនក្នុងទីក្រុងនិងបណ្តាតំបន់បេតុងពណ៌ប្រជេះទុំ រដ្ឋធានីហាណូយធ្វើឲ្យយើងភ្ញាក់ផ្អើលនឹងទីលាននិងឧទ្យានតូច បណ្តាមហាវិថីគ្របដណ្តប់ម្លប់ឈើជាច្រើន បណ្តាតំបន់ប្រជាជនដ៏រស់រវើកនិងចរន្តម៉ូតូទៅមកទៅ​វិញ​…​”​។

សៀវភៅរូបភាពពីរក្បាលនៃបណ្តាឆ្នាំស្រាវជ្រាវវិទ្យាសាស្ត្រនៅប្រទេសវៀតណាមរបស់បណ្ឌិត Michael Waibel។ ក្រៅពីនេះ លោកនិងបណ្តាសហការី សហការិនីក៏ទទួលបានការជួយឧបត្ថម្ភពីក្រសួងអប់រំនិងស្រាវជ្រាវសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMBF) ក្នុងក្របខ័ណ្ឌផ្តួចផ្តើមគំនិត “ ស្រាវជ្រាវដោយការអភិវឌ្ឍន៍ស្ថេរភាពរបស់បណ្តាមហាទីក្រុងអនាគត” ក៏ដូចជាលទ្ធផលទទួលបានពីសិក្ខាសាលាសហប្រតិបត្តិការសហការជាមួយវិទ្យាស្ថាន Goethe  នៅវៀតណាម។

អាចនិយាយថា សៀវភៅទាំងពីក្បាលនេះ គឺជាកាដូដ៏ចាប់ចិត្តដែលបណ្ឌិត Michael Waibel ជូនឲ្យហាណូយនិងទីក្រុងហូជីមិញ។ តាមរយៈនេះ លោក Michael Waibel ចង់ជូនទៅមិត្តអ្នកអានគំហើញប្លែកនិងថ្មីអំពីទីក្រុង ទាំងពីររបស់វៀតណាម។ ក្នុងនោះ ក្រៅពីបញ្ហាវប្បធម៌ ទំនៀមទំលាប់ ជីវភាព ក៏មានបញ្ហាមួយចំនួនដែលមានលក្ខណៈព្រឹត្តិការណ៍ថ្មីៗ នេះគឺជាជីវភាពរស់នៅណោទីក្រុងទំនើបនៃទីក្រុងទាំងពីរនោះ៕


អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ត្រឹនថាញ់យ៉ាងនិងឯកសាររបស់វិទ្យាស្ថាន Goethe

nguyenhuonggiang

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top