• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

“K’Ho Coffee” ជាកាហ្វេស្អាតរបស់ជនជាតិ K’Ho

“K’Ho Coffee” ជា​ពាណិជ្ជ​សញ្ញា​កាហ្វេ ដោយប្តី​​ប្រពន្ធ Joshua (ជន​ជាតិ​​អាមេរិក​) និង កើ​ឡៀង​ Rolan (ជន​ជាតិ K’Ho នៅខេត្ត​ឡឹម​​ដុង-​Lam Dong)  កសាង​​ឡើង​​ជាច្រើនឆ្នាំ​មក​​ហើយ សព្វ​ថ្ងៃ​​​បាន​​ក្លាយ​​ជា​​អ្ន​ក​តំណាង​​ឲ្យរស​ជាតិ​​កាហ្វេតំ​ប​ន់​​ខ្ពង់​​រាប Lang​Biang  ហើយ​ក៏ជា​​ទម្រង់​រូប​​ភា​ព​​គំរូ​សម្រាប់​​ផលិត​ផល​​កាហ្វេ​​ស្អាត របស់​ជន​ជាតិ K’Ho ស្ថិត​​នៅ​កណ្តាល​ព្រៃ​​ពាន់​តីង្វៀន​​ (Tay ​Nguyen)។

ដំណើររឿង “K’Ho Coffee”  ត្រូវ​និយាយា​ចាប់ផ្តើម​ពីចំណង​ស្នេហា​ផ្អែម​ល្ហែម របស់​បុរស​ជន​ជាតិ​អាមេរិក និង​កញ្ញា​ជន​ជាតិ K’Ho នៅ​ខេត្ត​ឡឹម​ដុង (Lam Dong)។ ឃ្លាត​ពីប្រទេស​អាមេរិក​ឆ្នាំ​២០០៨ បង Joshua បាន​ធ្វើ​ការ​ងារ​ឲ្យក្រុម​ហ៊ុន​មួយ​នៅ​កម្ពុជា ជា​កន្លែង​ជំនាញ​រៀបចំ​ដំណើរ​ទេសចរណ៍ ជូន​ភ្ញៀវ​ទេសចរណ៍​បរទេស។ ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​វៀត​ណាម​ បង Joshua ចៃ​ដន្យ​បាន​ជួប​និង​ចាប់​ចិត្ត​ស្រឡាញ់​កញ្ញា កើ​ឡៀង Rolan ជា​ស្រីក្រមុំ​ស្រស់​ស្អាត​នៃ​ព្រៃ​ភ្នំ LangBiang កាល​នោះ​កញ្ញា​កំពុង​ជាសិប្បករ​សម្តែង​គង​ឃ្មោះ នៅ​មណ្ឌល​ទេសចរណ៍​​ទួល​សុបិន​។

ក្រោយ​ពីរៀប​ការ​រួច អ្នកទាំងពីរ​សម្រេច​ចិត្ត​ផ្តើម​អាជីវកម្ម​នៅលើ​ដែន​ដី​កំណើត របស់​បង​ស្រី Rolan ក្បែរ​ជើង​ភ្នំ LangBiang ដ៏ល្បីល្បាញ​នេះ។ ក្នុង​ពេលបានសំណេះសំណាល​ ជាមួយភ្ញៀវ​ទេសចរណ៍​បរទេស​ម្នាក់ និយាយ​​អំពី​កាហ្វេ គោលគំនិត​ផលិតនូវ​ប្រភេទ​កាហ្វេ​ស្អាត កាហ្វេសុទ្ធមិន​លាយ​លំ បាន​លេច​ពន្លឺ​ក្នុង​អារម្មណ៍​​បង​ស្រី Rolan។ ប្តី​ប្រពន្ធ Joshua – Rolan ព្រួតដៃគ្នា​បង្កើត​ពាណិជ្ជស​ញ្ញាកាហ្វេ​ថ្មី​មួយ ដែល​មាន​ភារកិច្ច​​ជាមួយ​បរិស្ថាន តាម​រយៈវិធាន​ការ​វប្បកម្ម​​សរីរាង្គ និង​មានចំណេញម​កលើស​ហគមន៍។


“K’Ho Coffee” បានធ្វើអំពីគ្រាប់កាហេ្វស្អាតនៅលើតំបន់ខ្ពង់រាប LangBiang។ រូបថត៖ ឯកសារ

ប្តីប្រពន្ធ Joshua – Rolan ជ្រើសរើសផ្លែកាហ្វេក្លាយជាផលិតផលដោយប្រុងប្រយ័ត្ន សម្រាប់ពាណិជ្ជសញ្ញា “K’Ho Coffee” របស់ខ្លួន។
រូបថត៖ ឯកសារ


កាហ្វេ Arabica បានដាំជាទួទៅនៅលើតំបន់ខ្ពង់រាប LangBiang ជាវត្ថុធាតុផលិតកាហ្វេស្អាត “K’Ho Coffee” ។
រូបថត៖ ឯកសារ


គ្រាប់កាហ្វេ ក្រោយពីបំបែកសម្បក ហាលស្ងួត។ រូបថត៖ ថុងហាយ

គ្រាប់កាហ្វេមុនពេលយកទៅលីង។ល។ រូបថត៖ ថុងហាយ

ដំណាក់កាលលីងកាហ្វេ។ រូបថត៖ ថុងហាយ

វត្ថុធាតុកាហ្វេស្អាត “K’Ho Coffee” ឧទ្ទេសនាមជាមួយភ្ញៀវបរទេសនូវរបៀបលីងក្នុងមួយលើក។ រូបថត៖ ថុងហាយ

ពិនិត្យគុណភាពគ្រាប់កាហ្វេក្រោយពីលីង។ រូបថត៖ ថុងហាយ

ផលិតផលម្សៅកាហ្វេមុនពេលខ្ចប់ដាក់ក្នុងប្រអប់។ រូបថត៖ ថុងហាយ

បងស្រី Rolan  ដាក់ប្រអប់ “K’Ho Coffee” ដោយផ្ទាល់ដៃ។ រូបថត៖ ថុងហាយ

វត្ថុធាតុកាហ្វេស្អាត “K’Ho Coffee” បានរក្សាទុកយ៉ាងហ្មត់ចត់។ រូបថត៖ ថុងហាយ

គ្រាប់កាហ្វេ Arabica គំរូ សម្រាប់ផលិតជាផលិតផល “K’Ho Coffee”  បានរក្សាទុក។ រូបថត៖ ថុងហាយ

ជាមួយចំណេះដឹងរបស់មនុស្សម្នាក់ ដែលធ្លាប់សិក្សាខាងវិស័យ​ក​សិកម្ម រួម​ផ្សំជា​មួយ​ការ​ឧបត្ថម្ភ​អស់​ពី​ចិត្ត​នៃ​ប្រពន្ធ​សម្លាញ់ ជាជនជាតិ​មូលដ្ឋាន​ទៀត​ផង ប្តីប្រ​ពន្ធ Joshua – Rolan បាន​ពង្រាយ​ផែន​ការ​កសាង​ពាណិជ្ជ​សញ្ញា​ផលិផល​កាហ្វេ​យ៉ាង​ឆាប់​រហ័ស ដែល​មាន​ឈ្មោះ “K’Ho Coffee”។ តាម​បង​ស្រី Rolan ធ្លាប់​ឃើញ​របៀប​ដាំកាហ្វេ របស់អ្នកស្រុកដោយផ្ទាល់ភ្នែក តាំង​ពីយូរយាមក ដូច​នេះបង​ស្រី​មានបំណង​ចង់​ជួយ​មនុស្ស​គ្រប់​គ្នា អះអាង​ពាណិជ្ជសញ្ញាកា​ហ្វេ របស់មូលដ្ឋាន និង​ស្ថាបនា​ផលិត​ផល​ពិសេសដោយ​ឡែក​របស់​ជន​ជាតិ K’Ho។

ប្រសិនបើ គ្រាន់តែ​លក់កាហ្វេ​ច្នៃដំបូង ប្តី​ប្រពន្ធ Joshua – Rolan ចង់​លក់​ប្រភេទ​កាហ្វេ​ដែល​បាន​ច្នៃ​នៅ​ត្រង់​ភូមិ Bonneur C របស់​បង​ស្រី។ ប្តី​ប្រពន្ធJoshua – Rolan ជា​​​អ្នក​ជ្រើស​រើសផ្លែកា​​ហ្វេ​ទុំ គ្រាប់​ល្អ ដោយ​​ផ្ទាល់ដៃ មុនពេល​យកទៅ​បំបែក​សម្បក លាង​ស្អាត ដាក់​លើ​រានខ្ពស់​ពីដីហាល​ស្ងួត​ក្នុង​រយៈពេល៧ថ្ងៃ។ គ្រាប់​កាហ្វេ​ក្រោយពីហាលស្ងួត បន្តបកសំបករូសខាត់ឲ្យរលើប បែងចែកប្រភេទ លីង ខ្ចប់ជាប្រអប់និងប្រើប្រាស់។ រាល់​ដំណាក់​កាលក្នុងបទដ្ឋានច្នៃ “K’Ho Coffee” សុទ្ធតែធ្វើដោយដៃទាំងស្រុង។

ក្រោយពីពិសោធន៍ច្រើនលើកច្រើនដង ឆ្នាំ២០១២ កញ្ចប់ទំនិញ១០គីឡូក្រាម “K’Ho Coffee”  បាន​អនុវត្ត​ជោគ​ជ័យ​និងលក់ដាច់ភ្លាម។ “K’Ho Coffee” បន្តបានលោកអ្នកអតិថិជនជាច្រើនទទួលស្គាល់ ក្រោយ​ពី​ចូល​រួម Organic Famers’ Market នៅទីក្រុងហូជីមិញ។ ដោយហេតុនោះ អ្នកតំណាងរបស់ក្រុងហ៊ុន Real Speliality Coffee Roaster បានស្វែងរកទៅដល់ភូមិ Bonneur C ដើម្បីសង្កេតពិនិត្យបទដ្ឋានផលិតកម្ម និង​សម្រេច​ចិត្តកក់ទិញ២០តោនជារៀងរាល់ឆ្នាំ តែប្តីប្រពន្ធ Joshua – Rolan បដិសេធន៍ ពីព្រោះ​មិន​អាច​ឆ្លើយ​តបតាម​តម្រូវការបាន អ្នកទាំងពីរបន្តស្រាវជ្រាវសុក្រឹតគុណភាព។ ពួកគាត់បានចាប់ផ្តើមវិនិយោគ១៣០លាន​ដុង ដើម្បីទិញម៉ាស៊ីនលីងទំនើប។ លីងមួយលើកៗ ៤គីឡូក្រាមចំណាយពេល២០នាទី។ ពេលនេះ ដោយ​​​ការជំនួយរបស់ម៉ាស៊ីនទំនើប ទើបគុណភាពកាហ្វេ បានលើកកម្ពស់ជាក់ស្តែង តម្លៃលក់​ចេញ​កើន​ឡើង​​៥០០ពាន់ដុងក្នុងគីឡូក្រាម បើប្រៀបជាមួយតម្លៃ២៨០-៣៥០ពាន់ដុង ដែល​លីងដោយ​សប្បិកម្ម​ទាំង​ស្រុង។

ក្រៅពីផ្ទៃដីដាំកាហ្វេរបស់គ្រួសារ សព្វថ្ងៃ ប្តីប្រពន្ធ Joshua – Rolan នៅសហការជាមួយគ្រួសារដាំកាហ្វេ Arabica ក្នុងតំបន់ មានផ្ទៃដី៥០ហិកតា ធ្វើជាតំបន់វត្ថុធាតុដោយឡែក។ ដោយសារគោរពបទដ្ឋានស្តង់ដា កាហ្វេ​ស្រស់ៗ​បាន​ទិញ​មកដោយ​តម្លៃខ្ព​ស់ជា​ង​ទីផ្សារ​ ជួយបង​​ប្អូនមាន​ទំនុក​ចិត្ត រក្សា​​វិធី​សាស្រ្តដាំ​​កាហ្វេ​ស្អាត​​។



បងស្រី Rolan ឧទ្ទេសនាមជាមួយភ្ញៀវទេសចរណ៍ ដែលចូល​រួមស្វែងយល់​ពីវិធី​ជ្រើសរើស​គ្រាប់​កាហ្វេ​ក្លាយ​ជា​ផលិត​ផល​។
រូបថត៖ ថុងហាយ


បង Joshua បង្ហាញរបៀបលាយកាហ្វេរក្សាបានរសជាតិដើមពិសេសរបស់“K’Ho Coffee”។  រូបថត៖ ឯកសារ

ភ្ញៀវទេសចរណ៍ភ្លក្សរសជាតិ “K’Ho Coffee”។ រូបថត៖ ថុងហាយ

ក្បូរក្បាច់លើកញ្ចប់ “K’Ho Coffee” មានលក្ខណៈវប្បធម៌ជនជាតិ K’Ho។ រូបថត៖ ថុងហាយ

ផលិតផល K’Ho Coffee” បានតាំងបង្ហាញនិងឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍អន្តរជាតិ នៅផ្សារណាត់ Festival មួយ។ រូបថត៖ ឯកសារ

“K’Ho Coffee” សព្វថ្ងៃមានភ្ញៀវទេសចរណ៍អាមេរិក និងប្រទេសអឺរុបជាច្រើនមកកក់ទំនិញ សម្រាប់ពិសា ឬសម្រាប់ធ្វើជាអំណោយជូនមិត្តភក្តិ សាច់ញាតិ។ រូបថត៖ ឯកសារ

ភ្ញៀវទេសចរណ៍​យ៉ាងច្រើននៅក្នុងប្រទេស​ និង អន្តរជាតិ មក​លេង​ដាឡាត (Da Lat) ដឹង​ពីភាព​ល្បីឈ្មោះ​របស់ “K’Ho Coffee” បានស្វែង​រកទៅដល់​ផ្ទះរបស់​ប្តីប្រពន្ធ Joshua - Rolan ជាមួយ​គោល​បំណង​ចង់​ពិសោធន៍​អារម្មណ៍ ភ្លក្សរសជាតិ​កាហ្វេសុទ្ធ​សាធ​ពិសេស ជារបស់ជន​ជាតិ​មូលដ្ឋាន ក្នុង​បរិយាកាស​ចំការ​កាហ្វេលើ​ខ្នង​ភ្នំ។ តាមបង Joshua សព្វនេះ មានហាងលក់៧កន្លែង​ នៅក្នុង​ប្រទេស បាន​ប្រើប្រាស់​ផលិត​ផល​កាហ្វេ “K’Ho Coffee”  និងធ្វើជាសាខាចែក​ចាយប្រើ​ប្រាស់។ ក្នុងនោះ ដាឡាត (Da Lat)  មាន​ហាង​ពីរ ទីក្រុង​ធំៗដូច​ជា ញ៉ាត្រាង (Nha Trang) ទីក្រុងហូជីមិញ ក៏មានហាងឧទ្ទេសនាម “K’Ho Coffee”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជាមួយ​ការទំនាក់​ទំនងមាន​ស្រាប់ ពីការធ្វើដំណើរ ទេសចរណ៍ ទៅគ្រប់​ទីកន្លែង​នៅលើ​ពិភព​លោក​ដូច​បង Joshua “K’Ho Coffee” កំពុងមានភ្ញៀវទេសចរណ៍​អាមេរិក និង ប្រទេសនានា​នៅទ្វីប​អឺរុប កក់​ទិញ សម្រាប់​ពិសា ឬធ្វើអំណោយជូន​មិត្តភក្កិ សាច់​ញាតិ៕​

អត្ថបទ៖ ង្វៀនវូថាញដាក រូបថត៖ ថុងហាយនិងឯកសារ 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top