04/08/2017 10:24 GMT+7 Email Print Like 0

Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ

ជា្របចូល​មក​ប្រទេសវៀតណាម​ ប្រហែល​ជាង​១០​ឆ្នាំ​មក​នេះ​ ក្បាច់គុន​ Kendo មាន​ប្រភព​មកពី​ប្រទេស​ជប៉ុន​ មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែ​ទាក់​​ទាញ​មិត្ត​យុវវ័យ​ ស្វែង​យល់​និង​ហ្វឹក​ហាត់​។ រៀន​ Kendo មិនត្រឹមតែ​​ជួយ​ហាត់​សម្បទារាង​កាយ​ នៅទាំង​ជួយ​បំប៉ន់​សុខ​ភាព​ឲ្យរឹងមាំថែម​ទៀតផង​។​

​មក​ទស្សនា​ក្លឹប​ Kendo ថាំង​ឡុង​ (Thang Long) នៅ​មណ្ឌល​សមូហភាព​យ៉ាង​វ៉ (Giang Vo) ក្រុង​ហាណូយ​ យើង​ខ្ញុំ​បាន​​ទស្សនាផ្ទាល់​បរិយាកាស​ហ្វឹក​ហាត់​យ៉ាង​ស្វា​ហាប់​ នៃ​សិស្ស​ចំនួន​​៥០​នាក់​។ សម្លេង​ហូ សូរ​ដាវ​ឫស្សី​បះ​គ្នា​ផោះៗ រួម​ជា​មួយ​សន្ទុះ​ជើង​គ្រឹបៗ ធ្វើឲ្យ​សាលា​គុនហាក់​ដូចជា​ចង់​ផ្ទុះ​ឡើង​អញ្ចឹង​។​
 
ឯកសណ្ឋាន​​មាន​​លក្ខណៈ​ជា ​ឯកសណ្ឋាន​​​អ្នក​គុននិយម​ samurai ដែរ បង ឡេ​ហាយ​សើន​ (Le Hai Son) អ្នក​ទទួល​បន្ទុក​ក្លឹប​ឲ្យ​ដឹង​ថា៖ Kendo ជា​ក្បាច់​គុន​​មាន​ប្រភព​ពីប្រទេស​ជប៉ុន​។ ភាសាជប៉ុន​ “Ken” មាន​ន័យ​ថា​ដាវ “do” មាន​ន័យ​ថាគុណ​ធម៌​។ Kendo មាន​ន័យ​ថា​ដាវគុណធម៌​ ឬគុណធម៌​អ្នក​កាន់​ដាវ។​
 
តាម​បង​សើន​ (Son) ក្បាច់​គុន​ Kendo បាន​ជ្រាប​ចូល​មកប្រទេស​វៀតណាម​ ប្រហែល​នៅ​ដើម​ឆ្នាំ​២០០០​។ ដំបូង​ Kendo បង្រៀន​តែ​ប្អូន​ៗ ជា​កូន​ជនជាតិ​​ជប៉ុន​ ដែលមក​​​ធ្វើការ​នៅក្រុង​ហាណូយ​​។ ក្រោយ​មក​ ក្បាច់​គុន​នេះ​ សន្សឹម​ៗ បានជនជាតិ​វៀតណាម​តាម​រៀន​និង​ហ្វឹក​ហាត់​។ សព្វថ្ងៃ​ ចលនា​ហាត់​ក្បាច់​គុន​ Kendo ពី​មួយ​ថ្ងៃទៅ​​មួយ​ថ្ងៃកាន់តែ​រីក​ចម្រើន​ មិនត្រឹន​តែ​នៅ​ក្រុង​ហាណូយ​ទេ​ ថែម​ទាំង​មាន​នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ទៀត​ផង​​។​



 Kendo មាន​វត្តមាន​នៅ​វៀតណាម​ ប្រហែល​ចុង​ទសវត្សរ៍​៩០។ មក​ដល់ឆ្នាំ​២០០៩ ក្លឹប​ Kendo វៀតណាម បាន​​បង្កើត​ជា​ផ្លូវ​ការ​​
ដោយ​មាន​សាខា​នៅ​ក្រុង​ហាណូយ​ ទីក្រុង​ហូជីមិញ​ គូស​បញ្ជាក់​ជំហាន​អភិវឌ្ឍន៍​ថ្មី ​នៃ​ចលនា​ហាត់​ក្បាច់​គុន​ Kendo នៅ​វៀតណាម​។​


 
មិត្ត​យុវវ័យ​​ស្វែង​រក​​មកជាមួយ​ក្បាច់​គុន​ Kendo មិនត្រឹម​តែហាត់​កាយ​សម្បទា​ នៅ​ទាំង​មក​ទីនេះ​​ដើម្បី​សិក្សា​សីល​ធម៌​សង្គម​។​

 
បង្កើត​ចាប់ពី​ខែ​សីហា​ ឆ្នាំ​២០១៤ ក្លឹប​ Kendo ថាំង​ឡុង​ (Thang Long) ជា​ទីលាន​កម្សាន្ត​ ដ៏​​មាន​ប្រយោជន៍សម្រាប់​មនុស្សទាំង​អស់​គ្នា ​
ដែល​ស្រឡាញ់​ដាវ​គុណ​ធម៌​ និង​វប្បធម៌​ជប៉ុន​។​


 
ហាត់​សមាធិ​​ ជួយ​ kendoka រំសាយ​អារម្មណ៍​ និង​បង្កើ​តភាព​លំនឹង​ជូន​រាង​កាយ​ ក្រោយ​ម៉ោង​ហាត់​។​

មកជាមួយ​​ Kendo សិស្សគុន​ (kendoka) មិនត្រឹមតែ​​​បាន​សិក្សា​អំពី​សិល្បៈដាវ នៅទាំងបាន​សិក្សា​សីល​ធម៌​អ្នក​កាន់​ដាវ - ឬនៅ​ហៅ​ថា​ ចរិត​អ្នកកាន់​ដាវ​។ “សីលធម៌​” បាន​ហាត់​ពត់​ដោយ​ស្មារតី​ផ្ចិត​ផ្ចង់​ បដិសណ្ឋារ​ស្មោះ​ត្រង់​ជាមួយ​អ្នក​រួម​ថ្នាក់​​ គោរព​គ្រូ​ និង​ដាច់​ខាត​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដដៃ​។ តាម​ទស្សនទាន​របស់​ kendoka ការ​ឈ្នះ​ខ្លូន​​ឯង​​សំខាន់​ជាង​ បើប្រៀប​ជាមួយ​ការ​ឈ្នះ​លើដែ​គូ​។​
 

Kendo ជា​ក្បាច់​គុន​ពង្រីក​ចេញ​​ពី​ក្បាច់​គុន​បុរាណ​ជប៉ុន​ - Kenjutsu។ ក្បាច់​គុន​​នេះ កកើត​នៅ​សម័យ​ Meiji (ប្រហែល​សតវត្សរ៍​ទី​១៩) សម្រាប់​អ្នក​ចម្បាំង​ហាត់​​។ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ក្បាច់​គុន​នេះ បាន​​ស្តាឡើង​វិញ​ និង​ចាត់​ទុក​​ជា​មុខ​កីឡា​ផ្លូ​វ​ការ​នៅ​ឆ្នាំ​១៩៤៦។ Kendo រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ហើយ​​បាន​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​​សិក្សា​ជប៉ុន​។ មក​ដល់​​សព្វថ្ងៃ​ មនុស្សជា​ង​១០លាន​​នាក់​នៅ​លើ​ពិភពលោក បាន​ចូល​រួម​ហាត់​ ​Kendo។

បទដ្ឋាន​ហ្វឹក​ហាត់​ Kendo មិន​ត្រឹន​តែ​ជួយ​សិស្សគុន​រំសាយ​ភាព​តាន​តឹង​ ក្រោយ​ពេល​ធ្វើ​ការ​ហត់​នឿយ​ ហាត់​បំប៉ន់​សុខ​ភាព​ នៅ​ទាំង​មាន​ការ​រីកចម្រើន​ខាង​ភាព​ជឿជាក់​ និង​ភាព​ហ្មឹង​ម៉ាត់។ “Kendo ជួយ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ឆាប់​រហ័ស​ ចំ​គោល​ដៅជាង​ នៅ​រាល់​ស្ថានការ​ការងារ​លំបាក​ស្មុគ​ស្មាញ​” - បងសើន​ (Son) ចែក​រំលែក​ជាមួយ​យើង​ខ្ញុំ​អំពី​អត្ថប្រយោជន៍​ នៃ​ការ​ហាត់​ក្បាច់​គុន​ Kendo។​
 
មក​ជាមួយ​ទីលាន​ហាត់​ Kendo សិស្សគុន​បាន​សម្រប់​ចូល​បរិស្ថាន​​ហ្វឹក​ហាត់​ជិត​ស្និទ្ធ​ ស្ងៀមស្ងាត់​មិន​ប៉ូឡែ​ និងមាន​​វិន័យ​។ ដើម្បី​ចូល​រួម​ហ្វឹក​ហាត់​ Kendo សិស្ស​គុន​​​ត្រូវ​ត្រៀម​ឈុត​ឧបករណ៍​រួម​មាន៖ អាវ​ក្រោះ (Bogu) របាំង​មុខ​ (men) ក្រោះ​ការ​ពារ​កដៃ​ (kote) ក្រោះ​ការពារ​ខ្លួន​ (do) ក្រោះ​ការពារ​ចង្កេះ (tare) អាវ​គុន​ (dogi) ខោគុន ​(hakama) ខ្សែ​ក្រវាត់​ (himo) កន្សែង​ (tenugui) និង​សំខាន​បំផុត​ គឺ​ដាវ​ឫស្សី​ (shinai)។
 
ជា​អាវុធ​សំខាន់​របស់​ kendoka ម្នាក់​ shinai បាន​ធ្វើ​អំពី​៤បន្ទះ​ឫស្សី​ប្រគួប​ជាមួយ​គ្នា​ ក្បាល​​ទាំង​សងខាង​ក្រង​លំនឹង​ដោយ​ដែក​ថែប​។​
 
ពេល​ចូល​រៀន​ដំបូង​ kendoka នឹង​បាន​គ្រូបង្រៀន​ (sensei) សិស្ស​ច្បង​ (sempai) ណែនាំ​លក្ខន្តិកៈ​សារវន្ត​ របស់​ Kendo ដូចជា​ពិធី​ហ្វឹក​ហាត់ ឧបករណ៍ហាត់​ លំហាត់​ផ្តើម​ដំបូង​ ក្បាច់​ដាវ​មូលដ្ឋាន​ និង​កាយ​វិការ​ការ​ពារ​។​ ប្រព័ន្ធ​បច្ចេកទេស​របស់​ Kendo រួម​មាន​បួន​ស្នៀត​មូលដ្ឋាន​៖ Men, Kote, Do និង​ Tsuki។ Men ជា​ស្នៀត​វាយ​សំពង​ចំ​ក្បាល​ដៃ​គូ​។ Kote ស្នៀត​វាយ​ចំ​កដៃ​ដៃគូ​។ ស្នៀត​វាយ​ចំ​ពោះ​​ដៃ​គូ​ហៅ​ថា​ Do។  Tsuki បាន​ចាត់​ទុក​ជា​ស្នៀត​វាយ​ខ្ពស់​ ពេល​ kendoka ប្រើ​ដាវ​ចាក់​ចំ​បំពង់​ក​ដៃគូ​។
 
ទោះបី​មាន​តែ​៤ស្នៀតវាយ​​​មូលដ្ឋាន​ ប៉ុន្តែ​នេះសុទ្ធតែ​ជា​ស្នៀត​ “​ស្នៀត​ផ្តាច់​ជីវិត​” (គ្រាន់តែ​មួយ​ស្នៀត​អាច​ប្រហារ​​ដៃ​គូ​) ​ស្នង​បន្ត​ភាព​ប្រណិត​ពី​គុន​ប្រពៃណី​ចំណាស់​​របស់​ជប៉ុន​។ ដើម្បី​ហាត់​ជំនាញ​ស្នៀត​វាយ​នេះ kendoka ត្រូវ​​អត់​ធ្មត់​ហាត់ក្នុង​អំឡុង​ពេលដ៏​យូរ​ ជាមួយ​លំហាត់មាន​កម្រិត​ពិបាក​ផ្សេងគ្នា​។​​



 សិស្សថ្មី​ នឹង​បាន​ណែនាំ​អំពី​ពាក្យ​ហូ​ដោយ​ភាសា​ជប៉ុន​។​

 kendoka ថ្មី​ អនុវត្ត​ហាត់​បន្លាស់ទី​ជា​មូលដ្ឋាន​...។​ល។​

 ដាវ​ឫស្សី​ (shinai)បាន​ប្រើ​ជំនួស​ដាវ​ជប៉ុន​ Katana ក្នុង​ការ​ហ្វឹក​ហាត់​។​ ដាវ​បាន​ធ្វើ​អំពី​៤បន្ទះ​ឫស្សី​ប្រគួប​ជាមួយ​គ្នា​ ក្រ​ង​ជាប់​
ដោយ​​ខ្សែ​ព្រ័ត្រ ឬ​ដែក​ថែប។​


 
បង​ឡេ​ហាយ​សើន​  (Le Hai Son) (​ទទួល​បន្ទុក​ក្លឹប​ Kendo ថាំង​ឡុង - Thang Long​)​ ណែនាំ​ឲ្យ​សិស្ស​​ថ្មី​
អំពី​បច្ចេកទេស​ដើរ​ស្នៀត​គុន​ Kendo។​


 
ហាត់​ Kendo ទាម​ទារ​សិស្ស​ត្រូវ​ខិតខំ​ហាត់​ពត់​ស្នៀត​វាយ​ រហូតដល់ស្ទាត់​ជំនាញ​។​ ស្នៀត​តែមួយ​ ប៉ុន្តែ​ទាមទារ​ភាព​រហ័ស​ និង​ប្រាកដ​
ចំគោល​ដៅ​ នឹ​ងកើន​ឡើង​ទៅ​តាម​ការ​ហាត់​របស់​មនុស្ស​ម្នាក់​ៗ។​


 Kendoka ចែក​ជា​ពីរ​ក្រុម​ ហាត់​ក្បាច់​វាយ​ប្រហារនិង​ការពារ។​

 រក្សា​ចរិត​មនុស្ស​ធម៌​ ការ​គោរព​ និង​សុជីវធម៌​ រវាង​មនុស្ស​ ជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​​គោ​លដៅ​ហាត់​ពត់​របស់​ kendoka។

 ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការងារ​ហ្វឹក​ហាត់​ សិស្ស​ Kendo ត្រូវ​បំពាក់​អាវក្រោះ​​ការពារ​គ្រប់​ប្រភេទ​។​

 ក៏​ដូច​ជាក្បាច់​គុនផ្សេងៗ របស់​ជប៉ុន​ kendoka ហ្វឹក​ហាត់​ និង​ប្រកួត​ដោយ​បាទ​ជើង​ទទេ​។​ ហេតុ​នេះទីកន្លែង​ហាត់​ Kendoល្អបំផុត​
គឺ​នៅ​ក្នុង​សាលា​គុន​ ឬ​កី​ឡដ្ឋាន​ប្រកួត​ធំ​ ដែលមាន​កម្រាល​ឈើ​និង​កម្រិត​ស្វិត​ល្អ​ សម្រាប់​កាយ​វិការ​ជញ្រ្ចំ​ជើង​។​


 Kendo មាន​តែ​៤​ស្នៀត​វាយ​ប្រហារ​មូល​ដ្ឋាន​ ទៅ​លើ​គោ​ល​ដៅ​គឺ​ ចំ​ពីលើ​ក្បាល​ កដៃ ពោះ​និង​បំពង់​ក​ដៃគូ​។

 
ដាវ​គុណ​ធម៌​មូលដ្ឋាន​ស្ថិត​​នៅ​ក្នុង​៤​ពាក្យ​ ខ្យល់​ ដាវ កម្លាំង​កាយ​ ចុះ​សម្រុងតែ​មួយ​​ (ki, ken, tai, ichi)។ ហាត់​ Kendo គឺ​ត្រូវ​ហាត់​ធ្វើ​ដូច​ម្តេច​
កម្លាំង​ខ្យល់​ ជា្រប​ចូល​ដាវ​ គួបជាមួយ​កម្លាំង​នៃ​រាងកាយ​ ដើម្បី​កម្លាំង​ទាំងអស់​នោះ​ ចុះ​សម្រុង​តែ​មួយ​។​


 
ទ្រឹស្តី​នៃ​ Kendo ជា​ការ​ហាត់​ពត់​សម្បត្តិចរិយា​របស់​មនុស្ស​ តាម​រយៈ​ការ​ផ្សារភ្ជាប់​ជាមួយ​មូល​ភាព​នៃ​ Katana (ដាវ)​។
ហេ​តុ​នេះ ការយ​ក​ឈ្នះ​ខ្លួន​ឯង​​សំខាន់​ជាង​ បើ​ប្រៀប​ជាមួយ​ការយក​ឈ្នះ​លើ​ដៃគូ​។​​


 
ចុង​ម៉ោង​ហាត់​ ​គ្រូ​​នឹង​ជ្រើស​យក​ kendoka ដែល​មាន​កម្រិត​វិជ្ជា​ស្ម័គ្រ​ស្មើ​គ្នា​ ដើម្បី​ប្រកួត​មិត្ត​ភាព​ ជួយ​សិស្ស​អាច​សង្កេត​និង​សិក្សា​
ទៅវិញ​ទៅ​មក​។​


 
កាយ​វិការ​បាន​ហាត់​ទៅ​វិញ​ទៅ​មក​ច្រើន​ដង​ ក្នុង​ស្ថាន​ភាព​ដែលបាន​កំណត់​ជួយ​ kendoka ស្ទាត់​ជំនាញ​ក្នុង​ការវាយ​ប្រហារ​។​

 ក្នុង​បទដ្ឋាន​ហាត់​ពត់​ kendoka តែង​តែ​ដោះដូរពិភាក្សា​ជាមួយ​គ្នា​ពី​របៀប​អនុវត្ត​គឺ​ការ​វាយ​ចំ​បច្ចេកទេស​។​

​​ទោះបី​ជា​ក្បាច់​គុន​​ទើប​បាន​នាំ​ចូល​ថ្មី​ៗ ប៉ុន្តែ​ kendoka វៀតណាម​សម្រេច​បាន​ប្រយោជន៍​គួរ​កត់​សម្គាល់​ នៅ​លើទី​លាន​ប្រកួត​ Kendo តំបន់​និង​អន្តរជាតិ​ ក្នុង​នោះ​មាន​មេដាយ​មាស​​ឯក​បុរស​ នៃ​ពាន់​រង្វាន់​ Kendo អាស៊ី​អាគ្នេយ៍​ (២០០៧ ២០១៣)​ មេដាយ​សំរឹទ្ធ​ក្រុម​បុរស​ វគ្គ​បុរស​បី​នាក់​នៃ​ពាន់​រង្វាន់​​ Kendo Hong Kong បើក​ចំហរ​ឆ្នាំ​២០១៤៕
 

អត្ថបទ៖ ត្រឹន​ហ៊ីវ​ រូបថត៖ ខាញ់​ឡុង​

បណ្តាអត្ថបទបានផ្សាយ