22/02/2017 09:54 GMT+7 Email Print Like 0

Keep Hanoi Clean - សកម្មភាពដើម្បីក្រុងហាណូយស្រស់ស្អាត

រក្សា​ក្រុង​ហាណូយ ​បៃតង ស្រស់​​ស្អាត​ ជា​គោល​ដៅ​ធំ​ បាន​និង​កំពុង​បាន​សហគមន៍​ ​រួម​ដៃ​ជាមួយ​អាជ្ញាធរ​​ទីក្រុង ​អនុវត្ត​ដោយ​មាន​ការ​ងារ​​ជាក់​ស្តែង​​។ “​Keep Hanoi Clean” ជា​ក្រុម​មួយ​​ក្នុង​ចំណោម​ក្រុម​ស្មគ្រ​ចិត្ត ដែល​​ចូល​រួម​យ៉ាង​សកម្ម​បំផុត​ ក្នុង​ការងារ​រៀប​ចំបោល​សម្អាត​កាក់​​សំណល់​​ប្រើ​ប្រាស់​ រួម​ចំណែក​ធ្វើ​ឲ្យ​ក្រុង​ហាណូយ​បៃតង​ ស្រស់​ស្អាតជាង​។​

យើង​ខ្ញុំ​មាន​វត្តមាន​នៅ​តំបន់​តូ​ង៉ុក​វឹន​​ (To Ngoc Van) តី​ហូ (Tay Ho) នៅ​ពេលព្រឹក​ចុង​សប្តាហ៍មួយ​​។ ចាប់ពី​​ម៉ោង​៨ព្រឹក​ ​​សមាជិកនៃក្រុម​​ Keep Hanoi Clean បាន​​ចាប់​ផ្តើម​សកម្មភាព​រៀបចំ​បោល​សម្អាត​​ យ៉ាង​ស្វាហាប់​ ដើម្បី​នៅ​ពេល​រសៀល​អាច​ដាំ​ផ្កាបាន​ បង្កើត​​ទេសភាពសម្រាប់​​តំបន់​នេះ។ ចូល​រួម​សកម្មភាពនូវ​​ពេលនេះ​ ជាមួយ​សមាជិកនៃក្រុម​​ “Keep Hanoi Clean” (រក្សាក្រុង​ហាណូយស្រស់​ស្អាត) ​មាន​ទាំង​ប្អូនៗ​សិស្ស​សាលា​​អនុវិទ្យាល័យ​​ហុង​ហា (Hong Ha) ក្រុង​ហាណូយ​។​
 
ពួក​គេ​បែង​ចែកជា​ក្រុម​តូច​ៗ ដើម្បី​រើស​សំរាម​​នៅ​តំបន់​ផ្សេង​ៗគ្នា​។ តំបន់​ផ្លូវ​​ច្រក​​ចូលនៅ​​តាម​ដង​វិថី​​តូ​ង៉ុក​វឹន (To Ngoc Van)​ ​ស្រាប់តែមាន​ភាព​កុះ​ករ​ឡើង​។ កំលោះ​ ក្រមុំ​នៃ​ក្រុម​ “Keep Hanoi Clean” និង​ប្អូនៗ​សិស្ស​សាលា​អនុវទ្យាល័យ​រួម​គ្នា​​សែង​ការុងសំរាម​​ដ៏​ធំ​ បញ្ជូនទៅ​តំបន់​ប្រមូល​ផ្តុំ​ ហើយ​នាំ​ឡើង​ឡាន​របស់​ក្រុមហ៊ុន​​អនាម័យ​បរិស្ថាន​ហាណូយ​ដឹកជញ្ជូន​​ទៅ​។ មនុស្ស​គ្រប់​គ្នា​ស្វាហាប់និង​លេចធ្លោ​​បំផុត​ នៅ​ក្នុង​ក្រុម​គឺ បង James Joseph Kendall ​(ជនជាតិ​អាមេរិក​)​ ជា​អ្នក​បង្កើត​ក្រុម​ “Keep Hanoi Clean”​។
 
ម៉ោង​សម្រាកបង James Joseph Kendall សំណេះ​សំណាល​​ជាមួយ​យើង​ខ្ញុំ​ អំពី​សកម្មភាព​​របស់​ក្រុម​ ​“Keep Hanoi Clean”។ “ខ្ញុំ​រស់​នៅ​ក្រុង​ហាណូយ​ បាន​បី​ឆ្នាំ​មក​ហើយ។ ចំពោះ​ខ្ញុំ​ វៀតណាម​ជា​ទឹក​ដី​មួយ​ដ៏ស្រស់​ស្អាត​​និង​​អស្ចារ្យ​​បំផុត​​ ប្រសិន​បើ​រក្សា​​​បាន​ទេសភាព​​បៃ​តង​ ស្រស់​ស្អាត។​ ហេតុនេះ​​ហើយ​ ខ្ញុំ​និង​​មិត្ត​ភក្តិ​ជន​ជាតិ​​ជប៉ុន​​របស់​ខ្ញុំ ​បាន​ចាប់​ផ្តើម​អនុវត្តការងារ​រៀប​ចំបោល​សម្អាត​​​ដំបូង​បង្អស់​​ នៅ​តំបន់​​សង្កាត់​អៀន​ហ្វ័រ (Yen Hoa) កឹវ​យ៉ី​ (Cau Giay) ហាណូយ​” - James Joseph Kendall មាន​ប្រសាសន៍​។


បង James Joseph Kendall ជាអ្នកបង្កើតក្រុម “Keep Hanoi Clean”។

យុវជនយ៉ាងច្រើន គាំទ្រចលនារៀបចំបោលសម្អាតនៅតំបន់ផាមវ៉ាន់ដុង (Pham Van Dong)។

សម្លៀកបំពាក់ការពារសុវត្ថិភាព ស្រោមដៃ បានបំពាក់ផ្តល់ជូនសមាជិករបស់ក្រុម។

បង James Joseph Kendall និងសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) រួមគ្នាប្រមូលសំរាមនៅតំបន់តូង៉ុកវឹន
(To Ngoc Van) តីហូ (Tay Ho)។


សមាជិករបស់ក្រុម “Keep Hanoi Clean” និងសិស្សសាលាអនុវិទ្យាល័យហុងហា   (Hong Ha) បំណែកចែកជាក្រុមតូចៗ ដើម្បីរើសសំរាមនៅតំបន់ផ្សេងគ្នា។

សមាជិករបស់ក្រុម “Keep Hanoi Clean” រៀបចំដីធ្លី ក្រោយពេលសំរាមបាននាំយកទៅ។

បង James Joseph Kendall (អាវពណ៌ខៀវ) សំណេះសំណាលជាមួយសមាជិកនៃគណៈកម្មការគ្រប់គ្រងគម្រោងការ ខណ្ឌ​
ណាមទឺឡិម (Nam Tư Liem) ក្នុងដំណើរប្រមូលសំរាមកាក់សំណល់ នៅតាមដងវិថីផាមវ៉ាន់ដុង (Pham Van Dong)។


បង James Joseph Kendall សហការជាមួយសមាជិកនៃគណៈ គ្រប់គ្រងគម្រោងការ ខណ្ឌណាមទឺឡិម (Nam Tu Liem) ប្រមូលកាក់សំណល់។

ព្រួតដៃបញ្ចូនការុងកាក់សំណល់ ឡើងលើឡានដើម្បីនាំទៅទីលានចោលសំរាម។

គំនរសំរាមបានបញ្ចូនទៅនិងប្តូរមកវិញ គឺរុក្ខជាតិបៃតង។

រុក្ខជាតិគ្រប់ប្រភេទ បានក្រុមដាំនៅតំបន់ដី ដែលបានប្រមូលបោលសម្អាត។


បង James Joseph Kendall និយាយស្និទ្ធស្នាលជាមួយកម្មករ របស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍បច្ចេកវិទ្យាមិញក្វឹន (Minh Quan) ក្នុងពេលបោលសម្អាតបរិស្ថាន។

ក្រុម Keep Hanoi Clean ពិភាក្សាមុនពេលបោលសម្អាតបរិស្ថាន។

ដំបូង​ ការ​ងារ​​បោល​​សម្អាត ​របស់​ James Joseph Kendall និង​​​មិត្តដែល​​ជួបការ​ឧបសគ្គ​ ដោយ​សារការ​​យល់​ច្រឡំ​ ពី​កម្មាភិបាល​គ្រប់​គ្រង​​មួយ​ចំនួន​ នៅ​តំបន់​​​សង្កាត់​​អៀន​ហ្វ័រ (Yen Hoa)​។ ប៉ុន្តែ​​ក្រោយ​មក​ ពេលបាន​​​ដឹង​នូវ​ទង្វើ​កុសល​ របស់​​បង​ James Joseph Kendall​ ទើប​អាជ្ញាធរ ​​និង​អ្នក​ស្រុក​នៅ​តំបន់​​នេះ​​ ​ជួយ​​បង​ប្រុស​​ធ្វើ​ការ​បោល​សម្អាត​អនាម័យ ​នៅ​លើ​​ភូមិសាស្រ្ត​។​ ពេល​បោល​សម្អាត​របស់​ James Joseph Kendall​ នៅ​រាល់​​ឱកាស​ចុង​សប្តាហ៍​ សន្សឹម​ៗ​​បាន​​យុវជន​វៀត​​ណាម ​​និង​​ជនបរទេស ​ដែល​​រស់​នៅ​​ក្នុង​ក្រុង​ហាណូយ​​ដឹង​​ឮដល់​។ ពួក​គេ​​​ចាប់​​​ផ្តើម​​​ទាក់​ទង ​​ជាមួយ​​បង​ជារៀង​​រាល់​​ថ្ងៃ​ និង​​ស្នើសុំចូលរួមជួយ​បង ​​ខណៈ​មាន​ពេល​ ដែលពួកគេមានពេលទំនេរ​។​
 
ផ្តើម​​ពីការ​ងារ​ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ មាន​មនុស្ស​ជាច្រើន​ចង់​ចូល​រួម​ការ​បោល​សម្អាត ​នា​ចុង​សប្តាហ៍​ James Joseph Kendall បាន​​បង្កើត​​ក្រុម “Keep Hanoi Clean” នៅ​​ខែ​​ឧសភា​ ឆ្នាំ​២០១៦។ ចាប់ពី​ពេល​បង្កើត​​​និង​ដំណើរ​ការ​មក​​ដល់​សព្វថ្ងៃ​ នៅ​រាល់​ចុង​សប្តាហ៍ Keep Hanoi Clean អនុវត្ត​ការងារ​រៀប​ចំ​​​​បោល​សម្អាត​ថុង​សំរាម​​ជាច្រើន​ នៅ​តាម​​ប្រឡាយ​និង​ព្រែកមួយ​ចំនួន ​លើ​​​វិ​ថី​​ក្រុង​ហាណូយ​​។ រាល់​​សកម្មភាព​របស់ ​Keep Hanoi Clean តែង​​​ទទួល​បាន​ការ​គាំ​ទ្រ​​របស់​​អាជ្ញាធរ​​មូលដ្ឋាន​​​នៅ​ក្រុង​​​ហាណូយ​។ ពួក​គេ​មិន​ត្រឹម​​តែ​ព្រួត​​ដៃ ​ចូល​រួម​ការងា​រ​បោល​សម្អាត​​​​​តំបន់​របស់​ខ្លួន​ នៅទាំង​ជំនួយ​បន្ថែម​ដល់​​ក្រុម ​នូវ​ឧបករណ៍​ស​ម្រាប់​ការងារ​បោល​សម្អាត ​​បាន​​ងាយ​ស្រួល​ជាង។ ​ជាពិសេស​ក្រុម​ហ៊ុន​អនាម័យ​​បរិស្ថាន​ក្រុង​ហាណូយ​ នៅ​បញ្ចូន​ឡាន​មក​ជួយ​​ដឹកសំរាម​ ដើម្បី​ជំនួយ​​សមាជិក​​​នៃ​ក្រុម ​ក្នុង​ការងារដឹក​នាំ​យកសំរាម​​ទៅ​ទីកន្លែង​ផ្សេង​។
 
Keep Hanoi Clean តែង​មាន​សមាជិក​​ស្មគ្រ​ចិត្ត​​ជាង​២០​នាក់​ ចូល​រួម​សកម្ម​ភាព​នៅ​គ្រប់​ទីកន្លែង​បោល​សម្អាត​​​​ក្នុង​ក្រុង​ហាណូយ​ នា​ចុង​សប្តាហ៍​។ ក្រុម​ក៏​មាន​អ្នក​គាំទ្រ​នៅ​លើ​បណ្តាញ​សង្គម​ ហ្វែសបុក​ ដោយ​មាន​សមាជិក​​ចូល​រួម​​៧៨៣៨នាក់​។
 
លោក​​គ្រូ​ង្វៀន​អាញ​ត្វឹន​  (Nguyen Anh Tuan) នាយ​ករង​សាលា​អនុវិទ្យាល័យ​ហុង​ហា (Hong Ha) ឲ្យ​ដឹង​ថា​ “​សាលារៀន​​មើល​លើបណ្តាញសង្គម​ ហើយ​​ដឹង​ថា​សកម្មភាព​​របស់ Keep Hanoi Clean ដ៏​មាន​អត្ថន័យ​ ចំពោះ​ទេស​ភាព​របស់​ក្រុង​ហាណូយ​។ ការ​ងារ​តភ្ជាប់​​ដើម្បី​ឲ្យ​ប្អូនៗ​ទៅ​ចូលរួម​សកម្មភាព​​បោល​សម្អាត​​អនាម័យ​ រួម​ជាមួយ​ Keep Hanoi Clean ក៏​ចង់​ជួយឲ្យ​​ប្អូន​ៗ​​មាន​ស្មារតី​​រក្សា​អនាម័យ​​បរិស្ថាន ​របស់​ក្រុង​ហាណូយ​។ ខ្ញុំ​សង្ឃឹមថា​​សកម្មភាព​​ដ៏​មានអត្ថន័យ​នេះ​ របស់​ Keep Hanoi Clean​ នឹង​បាន​បើក​ទូលាយ​ដល់​​មូលដ្ឋាន​ផ្សេង​ៗ ​របស់​ក្រុង​ហាណូយ​៕​
 

អត្ថបទ៖ ង៉ឹន​ហា    រូបថត៖ ត្រឹន​ថាញ​យ៉ាង​

បណ្តាអត្ថបទបានផ្សាយ