07/04/2015 20:01 GMT+7 Email Print Like 0

IPU-132 ចេញសេចក្តីប្រកាសហាណូយ

ក្នុងរយៈពេល ៥ថ្ងៃ  (ពីថ្ងៃទី ២៨ ខែមិនា ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៥)មហាសន្និបាត​សហភាព​អន្តរសភាពិភពលោកលើកទី ១៣២ (IPU-132) បានប្រព្រឹត្តិទៅ​នៅ​រដ្ឋធានី​ហា​ណូយ​នៃប្រទេសវៀតណាម ដែលមានរបៀបវារៈនៃកិច្ចប្រជុំចំនួន ៣០ យ៉ាង​មមាញឹ​ក​រួម​មាន​កិច្ចប្រជុំពេញអង្គ និងបណ្តាសកម្មភាពកិច្ចប្រជុំទាក់ទង ។

 

IPU-132 ទាក់​ទាញ​តំណាង​ចំនួន​ជាង​ ១៦០០ នាក់​មកពី ១៣៣ ប្រទេស​និង​​ ២៣ អង្គការសភាអន្តរជាតិនិង​តំបន់។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​ធំ​ មាន​អត្ថន័យ​និង​លក្ខណៈ​ជាអន្តរជាតិ និងដំបូងបំផុត​បាន​រៀបចំ​ដោយ​ប្រទេស​​វៀតណាម។

ជាមួយ​ប្រធាន​បទ "បណ្តា​គោល​ដៅ​អភិវឌ្ឍន៍​រឹង​មាំ ក្លាយ​ពាក្យ​សំដីទៅជា​សកម្មភាព” IPU-132 ​បាន​ទទួល​​​​ការ​​ប្តេជ្ញាចិត្ត​របស់​បណ្តា​តំណាង​ដែល​អញ្ជើញ​ចូលរួម។ បណ្តា​តំណាង​ក៏​បាន​រួម​ចំណែក​​យោបល់​សំខាន់ៗ​ជា​ច្រើន ​ធ្វើ​ឲ្យ​សុក្រិត​បណ្តា​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ ដើម្បី​មហាសន្និបាត​អនុម័ត​​រ​គោលដៅ​ពង្រឹងតួនាទី​​របស់​ ​IPU កាន់​តែ​ខ្លាំង​ក្លាក្នុង​សហគមន៍​អន្តរជាតិ។


 លោក ​ប្រធាន​រដ្ឋសភា​វៀតណាម ង្វៀន​ស៊ីញ​ហ៊ុង​ និងជា​ប្រធាន​​ IPU-132 ថត​រូប​ជា​មួយ​គណៈ ប្រតិភូអញ្ជើញ​ចូល​រួម IPU-132 ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​។

គណៈ​ប្រតិភូ​ចំនួន​ជាង​​ ១៦០០ នាក់​ មកពី ១៦០ក្រុម​ ដែល​អញ្ជើញ​ចូលរួម​ IPU-132  នៅ​រដ្ឋធានី​ហា​ណូយ​។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។

លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​ថ្លែង​​សន្ទរកថា​សារទរ​នៅ​ពិធី​បើក​មហាសន្និបាត IPU-132។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។

 លោក​ប្រធាន​​សហភាព​អន្តរសភា​ពិភពលោក Saber Chowdhury ថ្លែង​សន្ទរកថា​ នៅ​ពិធី​បើក​មហា​សន្និបាត​​ IPU-132។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។

 លោក​ស្រី Amina Mohammed ទីប្រឹក្សា​ពិសេស​របស់​លោក​អគ្គលេខា​អង្គការ​សហប្រជាជាតិ ថ្លែង​សន្ទរកថា​​នៅ​ពិធី​បើក​មហាសន្និបាត IPU-132។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។

 លោក​ប្រធាន​រដ្ឋ​សភា​វៀតណាម ង្វៀន​ស៊ីញ​ហ៊ុង​អាន​សន្ទរកថា​បើក​មហាសន្និបាត​ IPU-132។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។ 

 គណៈ​ប្រតិភូ​នៃ​បណ្តា​ប្រទេស​អញ្ជើញ​ចូលរួម​​ពិធី​បើក​​មហាសន្និបាតសហភាពអន្តរសភា​ពិភពលោក​លើក​​ទី ១៣២ ( IPU-132) ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។


 កម្មវិធី​សម្តែង​​សិល្បៈ​អបអរសារទរ​ពិធី​បើក​​មហាសន្និបាត IPU-132 ។ រូបថត៖ ទីភ្នាក់​ងារ​​សារព័ត៌មាន​វៀតណាម។

 វាយ​តំលៃពី​ការ​រួម​ចំណែក​​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​វៀតណាម​ចំពោះ​​ការ​ជោគ​ជ័យ​របស់​មហាសន្និបាត IPU​-​132 ​លោកប្រធាន​សហភាព​អន្តរសភា​ពិភពលោក(IPU) Saber Chowdhury​​ អះអាងថា​ប្រទេស​ម្ចាស់​ផ្ទះ​វៀត​ណាម​​មានតួនាទី​សំខាន់​ក្នុង​ខ្លឹម​សារ​ទាំង​មូល​របស់​មហាសន្និបាត ពី​ដំណាក់កាល​រៀបចំ​ដល់​សកម្ម​រួម​ចំ​ណែក​យោបល់​នៅ​បណ្តា​វេទិការ​ពិភាក្សា។

គណៈប្រតិភូរដ្ឋសភាវៀតណាម​បាន​ចូលរួម​គ្រប់​ និងសកម្ម​នៅ​បណ្តា​វេទិការ​ពិភាក្សា​ពី​ប្រធាន​បទ​ស្នូល​របស់​មហាសន្និបាតដល់​បណ្តា​កិច្ច​ពិភាក្សា​ឯកទេស បណ្តា​សកម្មភាព ព្រឹត្តិការណ៍​​ដែលទាក់ទង។ គណៈប្រតិភូ​វៀត​ណាមបានចែករំលែក​គំនិត បទពិសោធន៍​ល្អៗ​ចំពោះ​​ដំណើរ​ការ​សកម្មភាព​របស់​​អន្តរសភា​នៃ​​បណ្តា​ប្រទេស​​ជា​សមាជិករបស់ IPU។

ពិសេស លោក Saber Chowdhury សង្កត់​ធ្ងន់ថា​ សេចក្តី​ប្រកាស​​ហាណូយ- ឯកសារ​សំខាន់​បំផុត​របស់​​មហា​សន្និបាត​​បាន​អនុម័ត​ក្នុងលើក​នេះ​ ដែល​មាន​អត្ថន័យ​សំខាន់បំផុត​និង​គួឲ្យកត់សម្គាល់របស់​​រដ្ឋសភា​វៀត​ណាម​​ ពីព្រោះ​ ​រដ្ឋសភា​វៀតណាម​បាន​ស្នើ​ និង​អនុម័ត​នៅ​រដ្ឋធានី​ហាណូយ​ ហើយ​នឹង​បានលេខាធិការដ្ឋាន IPU ដាក់ជូនអង្គការស​ហប្រជាជាតិ​ ដើម្បី​ផ្តល់​យោបល់​ក្នុង​ការ​កំណត់ទិស​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​ក្រោយ​ឆ្នាំ ២០១៥​។ នេះ​ជាបេតិកភ័ណ្ឌដ៏ធំធេង បានបង្ហាញពី​ការ​រួម​ចំណែក​យ៉ាង​សកម្មរបស់​វៀតណាម​ចំពោះ​សហគមន៍​​ពិភពលោក៕


 លោកអគ្គលេខា IPU Martin Chungong​គ្រប់​គ្រង​​​​បើកកិច្ច​​​​ប្រជុំ របស់​ក្រុម​ប្រឹក្សា​គ្រប់គ្រង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 គណៈ ប្រតិភូ​បណ្តា​នៃប្រទេស​​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​របស់​គណៈកម្មាការ​អចិន្ត្រៃ​អំពី​បណ្តា​បញ្ហារបស់​អង្គការ​សហប្រជាជាតិ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

បណ្តាតំណាងលើកដៃអនុម័តនៅ​កិច្ច​ប្រជុំ​របស់​គណៈកម្មាការ​អចិន្ត្រៃ​អំពី​​អភិវឌ្ឍន៍និរន្តរភាព ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 តំណាងគណៈប្រតិភូជា​ស្ត្រីអញ្ជើញ ចូលរួម​កិច្ច​ប្រជុំ​​ក្រុម​តំណាង​រាស្ត្រ​ស្រ្តីលើក​ទី ២១។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 លោក​ប្រធាន​រដ្ឋ​សភា​វៀតណាម ប្រធាន​ IPU–132 ង្វៀន​ស៊ីញ ហ៊ុង និង​លោក​ប្រធាន​សហភាព​អន្តរ​សភា​ពិភពលោក Saber Chowdhury នៅ​ពិធី​បិទ​មហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​
វៀត​ណាម​។

 លោក​ប្រធាន​រដ្ឋសភា​ង្វៀន​ស៊ីញហ៊ុងថ្លែង​សន្ទកថាក្នុងពិធី​បិទមហាសន្និបាត។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម។

 លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​និង​លោក​ជំទាវ​​ធ្វើ​ជា​អធីបតី​ពិធី​ជប់លៀង​ជា​ផ្លូវ​រដ្ឋទទួល​ស្វាគមន៍​គណៈ ប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​ IPU-132។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
 គណៈ​ប្រតិភូ​​នៃ​សមាគមន៍​បណ្តា​អគ្គលេខា​អន្តរសភា​ពិភពលោក (ASGP) អញ្ជើញ​មក​ទស្ស​នា​វត្ត​បាយ​ឌីញ​នៅ​ខេត្ត​និញ​ប៊ិញ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាអត្ថបទបានផ្សាយ