02/04/2015 14:50 GMT+7 Email Print Like 0

IPU ១៣២៖ ធ្វើសុក្រិត​មូលដ្ឋាន​គតិយុត្ត​សំរាប់សកម្ម​ភាពនានា​ក្នុងសម័យ​បច្ចេក​វិទ្យាឌី​ជី​ថល


ប្រទេសនិមួយៗត្រូវធ្វើសុក្រិតមូលដ្ឋានគតិយុត្តសំរាប់សកម្មភាពសារព័ត៌មានក្នុង សម័យបច្ចេកវិទ្យាឌីជីថល

 

នាថ្ងៃទី១​ខែមេសា​ឆ្នាំ២០១៥ នៅក្នុងក្របខ័ណ្ឌមហាសន្និបាត IPU ១៣២ ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅ​វៀត​ណាម ​គណៈ​កម្មាធិការអចិន្ត្រៃ​ទទួលបន្ទុក​ប្រជាធិប​តេយ្យ និងសិទ្ធិមនុស្ស បានដំណើរ​ការពិភាក្សា​ អំពី​សេចក្ដី​​សំរេចចិត្ត “ប្រជាធិប​តេយ្យក្នុងសម័យ​បច្ចេកវិទ្យាឌីជីថល និងការគំរាមកំហែងទៅលើសិទ្ធិឯកជន និង​សិទ្ធិសេរី​ឯកជនជា សារវ័ន្ត​ផ្សេងៗ”។ សេចក្ដីសំរេចចិត្ត​នេះ​គ្រោង​នឹងពិនិត្យ និង​អនុម័តនៅមហាសន្និបាត IPU ១៣៣ នាខែ​តុលាឆ្នាំ២០១៥។ ក្នុងកិច្ចប្រជុំពិភាក្សា​នេះ​គណៈប្រតិភូវៀតណាម ដឹកនាំ​ដោយ​អនុប្រ​ធាន​គណៈ​កម្មាធិការ​ច្បាប់ លោក Le Minh Thong បាន​សង្កត់​ធ្ងន់ ថាប្រ​ទេស​និមួយៗ​ត្រូវធ្វើ​សុក្រិត​មូលដ្ឋាន​គតិយុត្ត​ សំរាប់សកម្មភាពសារព័ត៌មាន ក្នុង​សម័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញបណ្ដា​តំលៃ​ដ៏ត្រឹមត្រូវ​នៃខឿន​ប្រជាធិបតេយ្យ ឲ្យបានសមស្រប​ទៅ​នឹងចរិតលក្ខណៈ ​នៃប្រទេសនិមួយៗ​ប្រជាជាតិនិមួយៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ