13/11/2014 14:59 GMT+7 Email Print Like 0

IPU វាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់រដ្ឋសភាវៀតណាម


អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងបទសន្ទរកថានៅ
មហាសន្និបាត IPU លើកទី១៣១​ (រូបថត៖TTXVN)

វៀតណាមមានការរួមវិភាគទានដ៏ធំធេងក្នុងសកម្មភាពរបស់អន្តរសភាពិភពលោក (IPU) ព្រម​ទាំង​ខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងជាមួយបណ្ដា​សមាជិកសភាលើពិភពលោក​។ នោះ​ជាការចាត់ទុករបស់អគ្គលេខាធិការ IPU លោក Martin Chungong នាពេលផ្លាស់ប្ដូរមតិជាមួយ​អ្នក​យកព័ត៌​មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាមប្រចាំ នៅ Geneva ប្រទេសស្វីស។ លោក Martin Chungong បានឲ្យដឹងថា៖ វៀតណាមបានកាន់ដំណែងដឹកនាំសំខាន់ជាច្រើនលើកក្នុង IPU ក្រុមប្រឹក្សាប្រតិបត្តិ ស្ថាប័នជួរមុខនៃ IPU ហើយត្រូវបានជ្រើសតាំងជាអនុប្រធាន​ IPUទៀតផង។វៀតណាមជានិច្ចកាលបង្ហាញពីភាពសកម្មនិងជាសមាជិកមានការ​ទទួលខុស​ត្រូវ​ក្នុង​គ្រប់សកម្មភាពដើម្បីគោលដៅរបស់ IPUដូចជាជំរុញសន្តិភាពនិង​ការអភិវឌ្ឍន៍​លើ​ពិភព​លោក​​ ជំរុញតួនាទីនិងសិទ្ធិរបស់នារីនិងកុមារ។ ការដែលវៀតណាមទទួលរៀបចំមហា​សន្និបាត​ IPU លើកទី១៣២ខាងមុខ នឹងបង្កើតវេទិការសំខាន់​ ដើម្បីបណ្ដាសមាជិកសភា​ផ្លាស់​ប្ដូរ​​អំពី​យុទ្ធសាស្ត្រ​អភិឌ្ឍន៍ក្រោយឆ្នាំ២០១៥ ព្រមទាំងលើកកំពស់​សម្លេងរបស់​ក្រុម​បណ្ដា​ប្រទេស​អាស៊ីក្នុង IPU ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម 
បណ្តាអត្ថបទបានផ្សាយ