02/10/2016 11:22 GMT+7 Email Print Like 0

IMF បញ្ជូលប្រាក់យ័នទៅក្នុងកន្ត្រករូបិយប័ណ្ណអន្តរជាតិ

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានប្រកាសឲ្យប្រើកន្ត្រករូបិយប័ណ្ណអន្តរជាតិ​ថ្មី ដែលត្រូវបានហៅថា សិទ្ធិដកទុនពិសេស (SDR) ក្នុងនោះរួមមានប្រាក់យ័នរបស់ចិន។នេះត្រូវបានចាត់ទុកជារបត់ប្រវត្តិ សាស្ត្រមួយចំពោះចិន IMF និងប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិទាំងមូល។ ថ្លែងមតិនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អគ្គនាយិការ IMF លោកស្រី Christine Lagarde បានឲ្យដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកន្ត្រក SDR ត្រូវបានបើកទូលាយ តាមនោះប្រាក់យ័ននឹងក្លាយទៅជាប្រាក់មួយដែលអាចប្រើប្រាស់នៅលើទូទាំងពិភពលោក។ប្រាក់យ័ននឹងចូលរួមកន្ត្រក SDR រួមជាមួយប្រាក់ដុល្លា ប្រាក់អឺរ៉ូ ប្រាក់​ផោន​និងប្រាក់យ៉េន៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ