27/11/2014 14:44 GMT+7 Email Print Like 0

IFAD ផ្ដល់ប្រាក់ជំនួយចំនួន២២លានដុល្លារអាមេរិកសំរាប់វៀតណាមសំដៅកាត់បន្ថយភាពក្រីក្រ


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក Nguyen Hoang Long
និងប្រធានIFAD លោក Kanayo F.Nwanze (រូបថត៖Vietnam+)

នារសៀលថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០១៤ នៅទីស្ដីការរបស់មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) នៅទីក្រុង Rome របស់អ៊ីតាលី បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ប្រាក់ជំនួយចំនួន២២លានដុល្លា​អា​មេ​រិក​​របស់ IFAD សំរាប់វៀតណាម។ខ្ទង់ប្រាក់ជំនួយនេះ គឺសំដៅជួយបណ្ដាគ្រួសារក្រីក្របង្កើនតំលៃផលិតកម្ម និង​កាត់​បន្ថយគ្រោះអាសន្នរដូវមិនអំណោយផលដោយបំរ៉ែបំរួលអាកាស​ធាតុ។គម្រោងការណ៍នេះគ្រោង​នឹង​ត្រូវបាន​លាត​ត្រដាងអនុវត្តនៅឃុំចំនួន៣០នៃខេត្ត Ha Giang ភាគខាងជើងវៀតណាម និងមានការជះឥទ្ធិពល​ដ៏សកម្ម​ចំ​ពោះ​​គ្រួសារក្រីក្រចំនួន៣០ពាន់គ្រួសារ៕

តាម​VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ