17/03/2017 15:22 GMT+7 Email Print Like 0

Ideal Foods Vietnam - ផ្តើមអាជីវកម្មផ្សិតវៀតណាម

ដោយ​​គុណ​ប្រយោជន៍​ផលិតផ្សិត​ស្អាត​ “made in Vietnam” ផលិត​ផល​មាន​ពាណិជ្ជសញ្ញា​ ​ឧត្តម​ភាព​ផ្សិត​វៀតណាម របស់​ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​ ​ពី​រ​សមាជិក​ ​ឧត្តមភាពអាហារ​វៀត​ណាម​ (Ideal Foods Vietnam) បានខិតទៅ​​ជិត​​ ពេល​បាយ​របស់​ជនជាតិ​វៀតណាមជាង​​ ចាប់​ពី​គុណ​ភាព​ផលិតផលទៅ​។​

ជោគជ័យ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ ប៉ុន្តែ​បងស្រី​វូ​ហ្វាយ​ធូ (Vu Hoai Thu) នៅ​តែ​គ្រោងរៀបចំ​​ផែន​ការ​អាជីវកម្ម​ របស់​ខ្លួន​ឯង​​ ហើយ​ជានិច្ច​​យក​ចិត្ត​ទុក​ដាក់​ដល់​​ឱកាស​ធ្វើ​ដំណើរ​ចេញ​​ទៅ​បរទេស​ ស្វែង​យល់​ពី​ទម្រង់​រូបភាព​អាជីវកម្ម​ អាច​អនុវត្ត​នៅ​វៀតណាម​បាន​។ មើលឃើញ​នូវ​សក្តានុពល​ធំ​របស់​​ដំណាំផ្សិត​ លើទី​ផ្សារ​ក្នុង​ស្រុក​ បងស្រី​បាន​សម្រេច​ចិត្ត​ផ្តើមអាជីវកម្ម​ជាមួយ​ដំណាំ​ផ្សិត​នេះ...។ល។ “ពេល​ឧទ្ទេស​នាម​​​យុវជនអាមេរិក​ពីរនាក់​ ដែល​បាន​ជោគជ័យ​ក្នុង​​គំនិត​បង្កើត​ចេញ​ដុំល្បាយ សម្រាប់​​ដាំ​ផ្សិត​នៅ​ក្នុង​គ្រួសារ​ ហើយ​​​ផលិត​ផល​នេះ ​ក្រោយ​មក​ឆាប់​រហ័ស​មាន​ទីតាំង​នៅលើ​ទី​ផ្សារ​ ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​” បងស្រី​វូហ្វាយ​ធូ​ (Vu Hoai Thu) រំលែក​គោល​គំនិត​ផ្តើមអាជីវកម្ម​ជា​មួយ​ផលិតផល​ផ្សិត​វៀតណាម​ ពេលអញ្ជើញ​ទៅ​ទស្សនា​នូវ​ទម្រង់​រូបភាព​ដាំ​ផ្សិត​នៅ​ប្រទេសអាមេរិក​។​
 
ផលិត​ផល​របស់​យុវជន​ជនជាតិ​អាមេរិក​ពីរនាក់​ ប្រសូត្រ​ចេញ​ពី​ការទាញ​យក​កាក់​សំណល់​កាហ្វេ​ ដែល​ជា​ផលិត​ផល​​មួយ​ត្រូវ​គេ​បោះ​ចោល​ ទន្ទឹម​នោះ​ពួក​គេ​បាន​ប្រមូល​ទុកមក​ ធ្វើ​ប្រព្រឹត្តិកម្ម​ក្លាយទៅ​ជា​វត្ថុធាតុសម្រាប់​​ដាំ​ផ្សិត​ ​បង្ក​ចំណាប់​អារម្មណ៍​ខ្លាំង​ដល់​បងស្រី​វូហ្វាយ​ធូ​ (Vu Hoai Thu) ។ “ខ្ញុំ​ឃើញថា​ផលិតផល​ផ្សិត​របស់​យុវជនជនជាតិ​អាមេរិក​ពីរនាក់​ ផ្គតផ្គង់​បាន​ផលិតផល​ដែលមានជាតិ​បំប៉ន់​សុខភាព​ផង​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាជន​ អំ​ពី​ការពា​របរិស្ថានផង​​ កម្លាយ​​សំរាម​​ឲ្យ​ក្លាយជា​វត្ថុធាតុ​នាំ​ចូល ​សម្រាប់​ផលិតផល​ថ្មី​” វូហ្វាយ​ធូ​ (Vu Hoai Thu) ឲ្យ​ដឹង​។
 
នៅ​វៀតណាម​ផលិតផល​ផ្សិត​នាំចូល​ពី​ប្រទេសចិន​ កូរេខាង​ត្បូង​ស្រូប​យក​មួយ​ចំណែកមិនតូចនៃ​​ទីផ្សារ​ ​។ ខណៈ​នោះ​ វត្ថុធាតុ​សម្រាប់​ដាំផ្សិត​​មាន​ផ្ទុក​ជាតិ​ cellulose ដូចជា​ អាចម៍​រណា​ បណ្តូល​ពោត​ កាក់​អំពៅ​...។ល។​ ជា​​កាក់​សំណល់​កសិកម្មនៅ​វៀតណាម​​មាន​ច្រើនសន្ធឹក​​​។ ភាព​​​រហ័ស​រហួន​បួក​ជាមួយ​​ស្មារតី​ច្នៃ​ប្រឌិត​ផ្តើមអាជីវកម្ម​ បាន​ក្លាយជា​កម្លាំង​ចលករ​មួយ​ សម្រាប់​បងស្រី​វូហ្វាយ​ធូ​ (Vu Hoai Thu) សម្រេចចិត្ត​ផ្តើមអាជីវកម្ម​ផ្សិត​វៀតណាម​។​



វត្ថុធាតុសម្រាប់ដាំផ្សិតលៀស ក្រោយពេលកម្ចាត់មេរោគ កំពុងបាននាំទៅបន្សាំពូជ។

ក្រោយពេលបន្សាំពូជ ល្បាយផ្សិតបានយកទៅថែរក្សានៅក្នុងបន្ទប់ត្រជាក់មានសីតណ្ហភាព ពី១៦ដល់១៨អង្សាសេ។

ក្រោយពី៤ដល់៦ថ្ងៃ វះដុំល្បាយ ផ្សិតនឹងឲ្យប្រមូលផលជាផលិផលមួយលើក។

ផលិផលផ្សិតស្រស់ៗរបស់ Ideal Foods Vietnam ផលិតនិងប្រើប្រាស់ក្នុងថ្ងៃ។

ការរក្សាទុកក្រោយពីប្រមូលផលិផលផ្សិត Ideal Foods Vietnam បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរក្សាបានអតិបរិមាណកម្រិតស្រស់ និងរសជាតិធម្មជាតិរបស់ប្រភេទផលិតផលនេះ។

មិនត្រឹមបានខ្ចប់ជាប្រអប់ កញ្ចប់ដ៏ស្អាត ផលិផលផ្សិតរបស់ Ideal Foods Vietnam នៅមាន​សរសេរណែនាំ​
របៀបរក្សាទុកដោយលម្អិត បង្ហាញពីទីកន្លែងផលិតកម្ម បណ្ណទទួលស្គាល់សុវត្ថិភាពអាហារ នៅលើកញ្ចប់
ឆ្ពោះទៅរកភាពជំនាញ។


ផលិតផលអាហារពីផ្សិតរបស់ Ideal Foods Vietnam  សមស្របជាមួយនិន្នាកាអាហារទំនើប ហើយ​មាន​
លក្ខណៈរសជាតិប្រពៃណីវៀតណាម។


ផលិតផលផ្សិតរបស់ Ideal Foods Vietnam មានភាគហ៊ុនយ៉ាងធំនៅលើទីផ្សារ ដោយមានវត្តមានជិត១០០%
នៃប្រព័ន្ធផ្សារទំនើបធំៗ នៅភាគខាងជើង ដូចជា Vinmart, Metro, Lotte Mart, Co-op Mart, Aeon Mall,
Intimex, Citimart...

ឆ្នាំ​២០១២​ លើ​មូលដ្ឋាន​ត្រៀម​បម្រុង​ជាក់​លាក់​ ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ពីរ​សមាជីក​ ឧត្តម​ភាព​អាហារ​​​វៀតណាម​ (Ideal Foods Vietnam) ជំនាញ​ផលិត​ អាជីវកម្ម​ នូវ​​ផលិតផល​ផ្សិត​របស់​វៀតណាម​សុទ្ធសាធ​ ដោយ​​នាយកប្រតិបត្តិ​ វូហ្វាយ​ធូ​ Vu Hoai Thu បង្កើត​ឡើង​​​មាន​វត្តមាន​នៅលើទីផ្សារ​។ Ideal Foods Vietnam ​បើក​ហាង​ដំបូងបង្អស់​​នៅ​តាម​វិថី​ តុង​ដាន (Tong Dan) ក្វាង​ត្រុង​ (Quan Trung) ដ័ន​ត្រឹន​ង៉ិប (Doan Tran Nghiep)​  ក្រុងហាណូយ​ ហើយ​បន្ត​ទៀតគឺ​ Showroom ពិភពផ្សិត​ ស្ថិត​នៅ​លេខ​៥៩ វិថីហាង​ជុយ​ (Hang Chuoi) ហាយ​​បាត្រឹង (Hai Ba Trung) ក្រុង​ហាណូយ​។​
 
មុននេះ​ រំលឹកដល់ផ្សិត ​អ្នកប្រើ​ប្រាស់ជនជាតិ​​វៀតណាម​តែង​នឹក​ដល់​ផ្សិត​​ដែល​បាន​ដាំ​នៅ​តាម​មូលដ្ឋាន​តូចៗ​ភ្លាម​។ ​ក្តាប់យក​​ឱកាស​នេះ Ideal Foods Vietnam ​បាន​សហការ​ជាមួយ​មូលដ្ឋាន​ដាំផ្សិត​នៅ​ដុង​អាញ​  (Dong Anh) ថៃ​ង្វៀន​ (Thai Nguyen) ភូថ (Phu Tho)។ល។ ផលិត​នូវ​ផ្សិត​ស្អាត​តាម​សំណុំពរ​ និង​ស្ថាបនា​ប្រព័ន្ធ​ចែក​ចាយ​​បែប​វិទ្យាសាស្រ្ត​បើក​​ទូលាយ​​។ មក​ដល់​សព្វ​ថ្ងៃ​ យុទ្ធ​សាស្រ្ត​គ្រប់គ្រង​​និងទីផ្សារ​ជំនាញ​ អាជីវករ​វ័យ​ក្មេង​​វូហ្វាយ​​ធូ​ (Vu Hoai Thu) បាន​នាំ​ផលិតផល​ផ្សិត ​“made in Vietnam”  របស់​ Ideal Foods Vietnam ​​ទៅ​ជិត​​ពេល​បាយ​​របស់​អ្នក​ប្រើប្រាស់ជាង​​។ ផលិផល​ឧត្តមភាពផ្សិត​​វៀតណាម​ បាន​ខ្ចប់​ជា​ប្រអប់​យ៉ាង​ហ្មត់​ចត់​​ មាន​ពណ៌​សម្បុរ​​ជក់​ចិត្ត​ មាន​ការណែ​នាំរបៀប​​រក្សាទុក​ជាក់​ស្តែង​ បង្ហាញពី​ទីកន្លែង​ផលិត​ បណ្ណទទួល​ស្គាល់​សុវត្ថិភាព​​អាហារ​​ នៅ​លើ​កញ្ចប់​ឆ្ពោះទៅ​រក​ភាព​ជំនាញ​។​
 
ដោយ​បទដ្ឋាន​ផលិត​ហ្មត់ចត់​ Ideal Foods Vietnam ​​បាន​គ្រប់​គ្រង​ពិនិត្យ​ទាំង​ស្រុង​ នូវ​​បញ្ហា​សុវត្ថិភាព​​អាហារ​ ចាប់​ពី​វគ្គ​នាំចូល​វត្ថុធាតុ​ ក៏ដូចនៅ​ក្នុង​បទដ្ឋាន​​ពី​ការ​ផលិត​ ដឹក​ជញ្ជូន​ រហូតដល់​កា​ររក្សាទុក​ និង​ប្រើប្រាស់​ផ្សិត​។ អាច​និយាយ​បាន​ថា​ ទីផ្សារ​នៃ​​ផលិតផល​ធ្វើ​ពី​ផ្សិត​​ ​ខាង​មុខនឹង​មាន​អនាគត​​ ពីព្រោះ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​មនុស្ស​ជាច្រើន ​គេពេញ​និយម​ចូល​ចិត្ត​ផ្សិត​​ - ផលិត​ផល​​ជា​បន្លែ​ផង​ ជា​សាច់​ស្អាត​ផង ប្រឈម​ពី​បញ្ហា​​អាហារ​ស្អាត​ដែល​កំពុង​​កើត​មានដូច​​សព្វ​ថ្ងៃ​។​
 
ផលិតផល​​អាហា​រ​ច្នៃចេញពី​ផ្សិត ​​បាន​រួម​ចំណែក​បង្កើតឡើង​​លក្ខណៈ​ដោយ​ឡែក​នៃ​​​ឧត្ត​មភាព​ផ្សិត​វៀតណាម​។ ផលិតផល​​ច្នៃ​ចេញពី​ផ្សិត​ នៅ​វៀតណាម​ ហាក់​ដូចជា​​បាត់​ស្រមោល ខណៈ​​ពេល​ប្រទេស​អភិវឌ្ឍន៍​​នានា​ ទីផ្សារ​នេះ​​មាន​សភាព​សកម្មខ្លាំង​ណាស់​។​ ទស្សនវិស័យ​របស់អាជីវករ​ ​ដូច​ វូហ្វាយ​ធូ​ (Vu Hoai Thu) មិន​បាន​​ចោល​រំលង​​ឱកាស​នេះ​ នៅ​​លើទីផ្សារ​​លំបាក​ជ្រៀត​ជ្រែក​​របស់​ផ្សិតទេ​​។​ វូហ្វាយ​ធូ (Vu Hoai Thu) ​បាន​ស្វែង​រក​រសជាតិ​ថ្វី​មាត់​​របស់​ជនជាតិ​វៀតណាមដោយ​ខ្លួន​ឯង​ និង​​​របៀប​ច្នៃ​ដែល​ទាក់ចិត្ត​​មក​ពី​បរទេស​​​រួម​ផ្សំជាមួយ​កក្តា​ពីរ​ គឺ​លោក​ខាង​កើត-​លោក​ខាង​លិច​នេះ ដើម្បី​បង្កើត​ចេញ​ផលិផល​ច្នៃ​ស្រាប់ ធ្វើ​ពី​ផ្សិត​ដែល​មាន​លក្ខណៈ​​ជីវភាព​​​ទំនើប​ ទន្ទឹម​នោះ​នៅ​មាន​រសជាតិ​​ប្រពៃណី​រវៀតណាម​ដូចជា​៖ ណែម​ផ្សិត​ ប្រហិតផ្សិត​ pate​ ផ្សិត​ ផ្សិត​សម្ងួត​ (ធ្វើ​​ដូច​​សាច់​ក្រក) នំក្រៀម​ធ្វើ​ពី​ផ្សិត​​...​។ល។
 
ក្រៅ​ពី​នេះ ចំណែកភាគ​​លេច​ធ្លោ​ក្នុ​ងយុទ្ធសាស្រ្ត​លើកកម្ពស់​តម្លៃ​​​ផ្សិត​របស់​ Ideal Foods Vietnam ដែល​ជា​ផលិតផល​ផ្សិត​បែប​សម្រាប់​​តុបតែង​។ ក្រៅ​ពី​ផ្សិត​ពោត​ ផ្សិតត្រចៀក​កណ្តុរ​ ផ្សិត​កូឡាប​ ផ្សិត​អំបោះ​...។ល។​ សម្រាប់​បម្រើ​អតិថិជនទូទៅ​ ​ ​ឧត្ត​មភាពផ្សិតវៀតណាម​ ​នៅ​មាន​ផលិផល​ផើង​ផ្សិត​ឡិញ​ជី​ bonsai សម្រាប់​​បម្រើ​​ចំណូល​ចិត្ត​លេង​កម្សាន្ត​ដោយ​ឡែក​របស់​អភិជន​។ ចំណុច​ពិសេស​របស់​ផើង​ផ្សិត​ឡិញ​ជី​ ធ្វើជា​វត្ថុសម្រាប់​តុប​តែង​ ព្រោះ​​ផ្សិត​ជា​​ធាតុ​ឈើ​ និង​ពណ៌​ក្រហម​ នាំ​មក​ជូន​ម្ចាស់​នូវភព្វ​​សំណាង​ល្អ​ អាយុ​យឺនយូរ សុខភាព​បរិបូរ។​



ផ្សិតស្រស់បានខ្ចប់ជាប្រអប់ ធ្វើជាអាហារបំប៉ន់សុខភាពផង ធ្វើជាអំណោយសមរម្យផង សព្វថ្ងៃជា​ផលិតផល​បាន​អតិថិជន
របស់ Ideal Foods Vietnam គេពេញនិយមខ្លាំង។


ផ្សិតឡិញជីសម្ងួត របស់ Ideal Foods Vietnam បានខ្ចប់ជាប្រអប់យ៉ាងស្អាត។

ផលិតផលផើងឡិញជី ប្រើសម្រាប់តុបតែងនៅក្នុងផ្ទះ ឬការិយាល័យ បម្រើចំណូល​ចិត្តលេង​កម្សាន្ត​
ដោយឡែកនៃវណ្ណៈអភិជន លក្ខណៈពិសេសក្នុងយុទ្ធសាស្រ្តទីផ្សារ របស់ Ideal Foods Vietnam។


មិនត្រឹមតែមានផលិតផលផ្សិតស្រស់ៗ ផ្សិតសម្ងួត នៅមានទាំងអាហារធ្វើពីផ្សិតដូចជា ណែមផ្សិត នំក្រៀបធ្វើពីផ្សិត ...
។ល។ ក៏ជាចំណែកលេចធ្លោក្នុងយុទ្ធសាស្រ្តពិពិធូបនីយកម្មផលិផលរបស់ Ideal Foods Vietnam។


ផលិតផលណែមផ្សិតជាមួយរសជាតិរបស់ Ideal Foods Vietnam បានអតិថិជនពេញនិយមប្រើ។

នៅពេល​ខាង​មុខ​ Ideal Foods Vietnam គ្រោង​នឹង​បើក​មណ្ឌល​លេង​កម្សាន្ត​​ជំនាញ​មួយ ស្តី​ពី​ផ្សិត​ដំបូង​បង្អស់​នៅ​ភាគខាង​ជើង​។ នៅទីនេះ​ ភ្ញៀវ​ទេសចរណ៍​អាច​ទៅ​ទស្សនា​ ពិសោធន៍​របៀបដាំ​ផ្សិត​ ប្រមូល​ផល​...។ល។​ ទន្ទឹម​នោះ​ Ideal Foods Vietnam នឹង​បង្កើត​បន្ថែម​តំបន់​ផលិត​ និង​ប្រមូល​ទិញ​មួយ​ចំនួន​ ដោយ​​បរិមាណ​ធំ​ បម្រើ​ការ​ផលិត​ច្នៃ​អាហារ​ ធ្វើ​ពី​ផ្សិត​ សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​ និង​បើក​ទូលាយ​នាំចេញ​ទៅ​ទីផ្សារ​ធំ​ ដូចជា៖ ឌូបៃ ជប៉ុន...។ល។៕
 



ទន្ទឹម​នោះ​ បណ្តាញ​ចែក​ចាយ​ទីផ្សារ​ប្រពៃណី ​ឧត្ត​ម​ភាព​ផ្សិតវៀតណាម​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រព័ន្ធ​​ផ្សារ​ទំនើប​ធំៗ​​​នៅភាគ​ខាង​ជើង​៖ Vinmart, Metro, Lotte Mart, Co-op Mart, Aeon Mall, Intimex, Citimart…។ល។​ និង​ប្រព័ន្ធ​ហាង​លក់​អាហារ​ស្អាត​។​


អត្ថបទ​៖ ធុក​ហៀន  ​ រូបថត៖ ខាញ់​ឡុង
 
បណ្តាអត្ថបទបានផ្សាយ