14/12/2016 10:51 GMT+7 Email Print Like 0

iBanhmi – ពាណិជ្ជៈសញ្ញា fastfood មួយរបស់ប្រជាជនវៀតណាម

 iBanhmi ​បាន​ផលិត​សំបកនំបុ័ង ៨ ប្រភេទ​រួម​ផ្សំ​នឹង​ស្នូល​ផ្សេងៗ ដែល​​កែច្នៃ​ ១៦ ​មុខ​នំបុ័ង​ខុសៗ​​ ​គ្នា។ ​ចំពោះមុខ​នំបុ័ង​នីមួយៗ មាន​ឈ្មោះផង និង​ត្រូវបាន​កែច្នៃ​រសជាតិពិសេស​​របស់​បណ្តា​ទីក្រុង​ដ៏ល្បី​ឈ្មោះ​លើ​ពិភពលោក​ផង ប៉ុន្តែ​​​មុខនំបុ័ងទាំងនោះ​​ត្រូវបាន​កែច្នៃ ដើម្បី​សមស្របនឹង​រសជាតិ​របស់​“ប្រជាជន​វៀតណាម”។ ​​នោះគឺជា​លក្ខណៈ​ពិសេស​បំផុត​របស់ iBanhmi - ពាណិជ្ជៈសញ្ញា​វៀតណាម​​​ថ្មីមួយ ប៉ុន្តែ​រូបរាង​របស់​​ពាណិជ្ជៈសញ្ញា​ធំមួយ​ក្នុង​​ការ​កែច្នៃ​មុខ​ម្ហូប fastfood
 

យុវជន​ម្នាក់​ទៅ​រៀន​សូត្រ​នៅ​បរទេស នៅពេល​ត្រឡប់​មក​ស្រុកកំណើត​វិញ គាត់​​ធ្វើ​ការ​ ​​​ជាអ្នកគ្រប់​គ្រង​ក្នុង​បណ្តា​ភោជនីយដ្ឋាន សណ្ឋាគា​រមានគុណភាព​ខ្ពស់ដែល​មនុស្ស​ជា​ច្រើន​នាក់​ចង់​ធ្វើ​ការ ប៉ុន្ត​បង​ប្រុស ង្វៀន​យ៉ាញ​ហៀន (Nguyen Danh Hien) បាន​បោះ​បង់​ចោល​អ្វីៗទាំងអស់​ ដើម្បី​អនុវត្តន៍​បំណង​ប្រាថ្នា​របស់​ខ្លួនអំពី​​ការ​កសាង​ពាណិជ្ជសញ្ញា​ fastfood មួយ​របស់​ប្រជាជន​វៀតណាម។  ​

ជា​ធម្មតា​ ​ម្ហូបអាហារវៀតណាម​ត្រូវបានវាយ​តំលៃ​​សម្បូរ៍​មុខ​និង​រសជាតិ ឈ្ងុយឆ្ងាញ់។  បង​ហៀនបាន​ជ្រើសរើសមុខ​ម្ហូបមួយ ដែល​គេអាច​និយាយ​ថា "សាមញ្ញ​បំផុត" ដើម្បី​​កសាង​ពាណិជ្ជៈសញ្ញា fastfood ។ ដោយ​​ប្រាថ្នា​និង​បេ្តជ្ញាចិត្ត​របស់​​បងប្រុស​ហៀន (Hien)  "កែច្នៃ"​​ មុខ​ម្ហូប​ប្រពៃណី​​របស់​ប្រជាជន​វៀតណាម​​ក្លាយទៅ​ជា​មុខម្ហូប​​ថ្មី​មួយ ដោយ​ស្មារតី​ជំនាញ​ ស្រស់​ស្អាត ចាប់​ចិត្ត ​និង​សមស្រប​នឹង​ដំណាក់កាល​សមាហរណកម្ម នា​បច្ចុប្បន្ននេះ​​ ហាង iBanhmi ត្រូវបានបង្កើត​ឡើង​តាម​ស្មារតី​របស់​បង​ប្រុស ង្វៀន​យ៉ាញហៀន (Nguyen Danh Hien)។

ឈ្មោះហាង iBanhmi ​​សរសេរកាត់​ពី​សម្លេងផ្សាយ​លក់​នំបុ័ង “តើអ្នកណា​ទិញ​នំបុ័ងទេ?…” សូរសម្លេង​ផ្សាយ​លក់​​ប្រហែល​​​​ស្ថិត​ក្នុង​ការ​ចង់​ចាំ​​ស្តីពី​កុមារភាព​របស់​ប្រជាជន​វៀតណាម ដែល​រស់​នៅ​ទីក្រុង គ្មាន​នរ​ណា​ម្នាក់មិនធ្លាប់ស្តាប់ឮលឺម្តងណាទេ​។ ជាពិសេស ប្រជាជន​ហាណូយ (Ha Noi)  ក្នុង​ខណៈពេល​បណ្តា​ឆ្នាំ ៩០ នៃ​សតវត្សរ៍​មុន អ្នក​ណា​ក៏​ធ្លាប់​ដឹង​សម្លេង​ផ្សាយ​លក់​នំបុ័ង​នេះ។ នៅពេល​ដែល​រៀន​សូត្រ​និងស្នាក់​នៅ​បរទេស បងប្រុស ង្វៀន​យ៉ាញ់​ហៀន​​ ​
(Nguyen Danh Hien) តែងតែ​រំលឹក​ដល់​​សម្លេងផ្សាយ​នំបុ័ង​នោះ​ ដើម្បី​បន្ថយ​​​ការ​នឹកដល់​ស្រុក​កណើត​​របស់​យុវជន​ម្នាក់ដែលបង្កើត​និង​ធំឡើង​នៅ​រដ្ឋធានី​ហាណូយ។
 

ហេតុ​ដូច្នេះ ទោះបី​នា​បច្ចុប្បន្ននេះ​យើង​អាច​ងាយស្រួល​មើលឃើញ​នៅ​គ្រប់​វិថី​នៃ​រដ្ឋធានី​ហា​ណូយ​ ទីក្រុង​ហូជី​មិញ​​ឬ​បណ្តា​ខេត្ត​ផ្សេងៗជិត​ទីក្រុងទាំងពីរនោះ បណ្តា​ហាង​លក់​នំបុ័ង​រីក​ចម្រើន​ដូច​ផ្សិតក៏​ដោយ…នេះ​ក៏គឺ​សក្ខីភាព​​ដែល​បង្ហាញ​ថា​ នំបុ័ង​គឺ​មុខ​ម្ហូប​ដ៏​សាមញ្ញមួយនិង​ជិត​ស្និទ្ធ ដែល​​ប្រជាជន​វៀតណាម​ចូលចិត្តនា​គ្រប់​សម័យដែរ។  ប៉ុន្តែ​បង​ប្រុស ង្វៀន​យ៉ាញ​ហៀន ​(Nguyen Danh Hien) នៅ​តែ​សម្រេច​ចិត្ត​​ជំរើស​នំបុ័ង​ ដើម្បី​​ក​សាង​​ពាណិជ្ជៈសញ្ញា​ ​ fastfood របស់​ខ្លួន ពីព្រោះ​គាត់​មាន​បំណងប្រាថ្នា​​នូវ​កសាង​អាស័យ​ដ្ឋាន​​មួយ ដើម្បី​មនុស្សជា​ច្រើន​នាក់​រំលឹក​នឹក​ដល់​​ ការចងចាំពីកុមារ​ភាព។ 


នាសព្វថ្ងៃនេះ សំបកនំបុ័ង  ៨ ប្រភេទរបស់ហាង iBanhmi សុទ្ធតែធ្វើពីប្រព័ន្ធឡដុតនំបុ័ងរបស់ហាង

ដំណាក់កាលកែច្នៃគ្រឿងផ្សំ ការកែច្នៃបណ្តាប្រភេទនំបុ័ងត្រូវបានធានាសណ្តាប់ធ្នាប់និងស្អាតជានិច្ច

សំបកនំបុ័ងពណ៌ខ្មៅ គឺមួយក្នុងចំណោម ៨ សំបកនំបុ័ងរបស់ហាង iBanhmi ដែលអតិថិជនចូលចិត្តបំផុត

ហាង iBanhmi ត្រូវបានបំពាក់ប្រព័ន្ធឡដ៏ទំនើបសំដៅធានាភាពឆ្អិន ស្រួយនិងអានាម័យជានិច្ច

នាសព្វថ្ងៃនេះហាង iBanhmi មានសំបកនំបុ័ង ៨ ប្រភេទ រួមជាមួយស្នូលផ្សេងៗ
ដែលក្លាយទៅជានំបុ័ង ១៦ មុខ


iBanhmi មាន ៤  combo ដើម្បីអតិថិជនអាចជ្រើសរើស

ជ្រុងមួយនៃទីកន្លែងកែច្នៃនៅហាង iBanhmi

ទីកន្លែងកែច្នៃម្ហូបអាហារត្រូវបានបែងចែកដោយកញ្ចក់ដ៏ថ្លា ដែលបង្កើតសោភ័ណ្ឌភាពក៏ដូចជា៖
ការធានាអនាម័យសំដៅអតិថិជនអាចមើលឃើញជាផ្ទាល់ដំណើរការកែច្នៃ


ប្រព័ន្ធឡដុតនំបុ័ងជាដោយឡែក ហាង iBanhmi អាចគ្រប់គ្រងបានទាំងគុណភាពទាំងអនាម័យ
សុវត្ថិភាពម្ហូបអាហារផងដែរ


ដូចបណ្តាហាងលក់ fastfood ផ្សេងៗ អតិថិជនភាគច្រើនរបស់ហាង iBanhmi ភាគច្រើនជាយុវវ័យ

ជ្រុងមួយនៃហាង iBanhmi នៅ ៨ B វិថីផានជូទ្រីញ (Phan Chu Trinh) រដ្ឋធានីហាណូយ

​ប្រហែល​ជា​មូលហេតុទាំងនេះ បើសិន​ជា​​មើល​មិន​លំអិត មនុស្ស​ជា​ច្រើន​នាក់​បាន​ច្រឡំ​ហាង iBanhmi ​ គឺ​ពាណិជ្ជៈសញ្ញា​បរទេសមួយ​ ពីព្រោះការ​យកចិត្ត​ទុកដាក់​លើទម្រង់ ជំនាញ​ក្នុង​សេវាកម្ម​បំរើ។ ​ដោយ​ការ​រួម​ផ្សំ​រវាង​វប្បធម៌លោក​ខាង​លិច​និង​លោក​ខាង​កើត​ត្រូវបាន​កំណត់​យ៉ាង​ច្បាស់លាស់​​ក្នុង​ដំណើរការ​កសាង​ពាណិជ្ជៈសញ្ញា បង​ប្រុស ង្វៀន​យ៉ាញ​ហៀន ​បាន​និង​កំពុង​កសាង​ពាណិជ្ជៈសញ្ញា​វៀតណាមមួយ ដែល​ប្រមូល​ផ្តុំបណ្តា​តំលៃ​មាន​លក្ខណៈ​សមាហរណកម្ម​​សកល​លោក​ទាំងឡាយ។

ដូចជា​បណ្តា​ “លោក​ធំ​”ក្នុង​ផ្នែកលក់ fastfood លើពិភពលោក នៅ​ពេល​កសាង​​បណ្តា​ហាង​លក់​ fastfood ហាង​ iBanhmi ស្ថិត​​ក្នុង​កណ្តាល​រដ្ឋធានីហាណូយ។ ហាងនេះ​ត្រូវបាន​តុបតែង​​យ៉ាង​ស្រស់​ស្អាត​និង​ល្អមើល៖ ​ទ្វារកញ្ចក់​ធំ​រួម​ផ្សំនឹងតុ​និង​កៅអីមាន​ពណ៌ឆើត កន្លែង​កែ​ច្នៃ​ត្រូវបាន​ខ័ណ​ចែក​ដោយ​កញ្ចក់ ដើម្បីអតិថិជន​គឺជា​យុវវ័យ​​​មាន​ទី​ស្ថាន​សុខស្រួល​និង​ងាយស្រួល​​សំរាប់​អថិតិជនមាន​តម្រូវការ​ check-in នៅពេល​ពិសា​នំបុ័ង។ ​សេវាកម្ម​បំរើក៏​ដូចជា​ការ​តុប​តែងនៅ​ហាង iBanhmi ពិតជា​ជំនាញ​ខ្លាំង​ណាស់ ដែលសមស្រប​នឹង​ទម្លាប់​ពិសា​ម្ហូប fastfood ​របស់​យុវវ័យ​វៀតណាម ​នា​បច្ចុប្បន្ន​នេះ​។

​ក្រោយ​រយៈពេល​ ២ ឆ្នាំ​ស្រាវ​ជ្រាវ​ទីផ្សារ ជាពិសេស​គឺ​ទម្លាប់​របស់អតិថិជន ដោយ​ការ​រៀប​ចំ​​យុទ្ធសាស្ត្រ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​យ៉ាង​ម៉ត់​ចត់ ​ផលិតផលរបស់​ហាង​នេះ​ជា​សម្បូរ៍ប្រភេទនិង គ្រប់​បែប នា​ខែ​មេសា ឆ្នាំ២០១៥ ហាង​ iBanhmi ចាប់​ផ្តើម​បើក​សាខាដំបូង​នៅលេខ​ ១ វិថី​ដៀនបៀន​ភូ (Dien Bien Phu) (រដ្ឋធានីហាណូយ)។ មិន​ដូច​បណ្តា​ពាណិជ្ជៈសញ្ញា​ផ្សេងៗ ដើម្បី​អនុវត្តន៍​យុទ្ធសាស្ត្រ​​បង្កើន​បរិមាណ​សាខា យុទ្ធសាស្ត្រ​របស់​លោក​ម្ចាស់ iBanhmi ​ពិតជាម៉ត់​ចត់​ណាស់។ ដោយ​​ទិសស្លោក​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ត្រូវរួម​ផ្សំ​នឹង​ចីរភាព។ រហូត​ដល់​ចុង​ឆ្នាំ២០១៥ ហាង iBanhmi បានបើក​សាខាទី ២ ស្ថិតនៅ​វិថី​ផាន​ជូ​ទ្រីញ (Phan Chu Trinh) (រដ្ឋធានី​ហាណូយ)។ ហាង​ iBanhmi ទាំងពីរនោះ​​ស្ថិត​ក្នុង​កណ្តាលរដ្ឋធានី។

​បើសិន​ជា​និយាយតែ​ប៉ុណ្ណោះ ​យើង​ទើប​យល់​ដឹង​អំពី​ផ្នែកមួយនៃ​​យុទ្ធសាស្ត្រ​​ដែល​​រក្សា​ទុកចក្ខុវិស័យ​ក្នុងរយៈពេល​យូរ​អង្វែងរបស់​សហគ្រិន​យុវវ័យ ៨ X ដែល​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​ដូច​​បងប្រុស​ ង្វៀន​យ៉ាញ​ហៀន (Nguyen Danh Hien) ។ មួយ​ក្នុង​ចំណោម​បណ្តា​អត្ត​សញ្ញាណ​ពិសេស​របស់ហាង iBanhmi នេះ​គឺជា“​ទីស្ថានពិសា​នំបុ័ង​​” ដែល​បងប្រុសហៀនបាន​បង្កើត។ នា​សព្វ​ថ្ងៃនេះ ហាង iBanhmi មាន​សំបក​នំបុ័ង​ ៨ ប្រភេទ​។ ​ប្រការ​ពិសេស​គឺ​បណ្តា​​សំបក​នំបុ័ង​ត្រូវ​ធ្វើ​​ដោយ​ឡដុត​​​ដោយ​ឡែក​នៅ​ហាង iBanhmi។ ដូច្នេះ iBanhmi គ្រប់​គ្រង​ទាំង​ឡាយ​អំពី​​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​ចាប់ពី​ដំណាក់កាល​ធ្វើ​នំបុ័ង។
 
​ការ​វិនិយោគ​​​​លើប្រព័ន្ធឡដុតនំបុ័ង​​​របស់ហាង iBanhmi ត្រូវ​ចំណាយ​ជា​ច្រើន​បង្គួរ​ ដើម្បី​​កាត់​បន្ថយ​ចំណាយ​នេះ​ បណ្តា​​ហាង​លាក់​នំបុ័ង​ធំតូច​​សុទ្ធតែ​​ទិញ​នំបុ័ង​ពី​បណ្តា​ឡ​ដុតនំបុ័ង។ ប៉ុន្តែ​​ចំពោះ មនុស្ស​ម្នាក់​ធ្លាប់ធ្វើ​ការ​​ក្នុង​ ហាងMcDonald’s ពាណិជ្ជៈសញ្ញា  fastfood​ មួយឈាន​មុខ​គេ​​លើ​ពិភពលោក មុនពេល​បងហៀន (Hien)  ត្រឡប់ទៅស្រុក​កំណើត​វិញ។ បង​ប្រុស ង្វៀន​យ៉ាញ​ហៀន​បាន​រៀន​ជំនាញ​ការ ​សេវាកម្ម​ ​​ភាពត្រឹម​ត្រូវ​ក្នុង​ការកសាង​ពាណិជ្ជៈសញ្ញា។ ទោះ​បី​​ដឹង​​ថា​ ការវិនិយោគ​​នេះ​មាន​គ្រោះ​ថ្នាក់ ចំណាយ​ប្រាក់​ជា​ច្រើនក៏​ដោយ ប៉ុន្តែ​ម្ចាស់​ហាង iBanhmi នៅ​តែ​អនុវត្តន៍​​បំណង​ប្រាថ្នារបស់​គាត់ដែល​កសាង​ពាណិជ្ជៈសញ្ញា​វៀតណាម​ទទួល​ស្តង់​ដា​អន្តរជាតិ​ក្នុង​​ផ្នែក​កែច្នៃ fastfood​។

ចាប់​ពី​សំបក​នំបុ័ង​ ៨ ប្រភេទ បង​ប្រុស​​ង្វៀន​យ៉ាញ​ហៀន​បាន​រួម​ផ្សំនឹង​បណ្តា​ស្នូល​ផ្សេងៗ​​ ដែល​ បង្កើតនំបុ័ង ១៦ មុខ​និង ៤ set combo។ ​ប្រភេទ​នំបុ័ង​និមួយៗ ដែល​មាន​ឈ្មោះ​និង​គឺ​​​នំបុ័ង​ពិសេស​របស់​ទីក្រុង​ដ៏​ល្បី​ឈ្មោះ​លើពិភពលោក។ ជាពិសេស បណ្តា​មុខ​នំបុ័ង​នេះ​ បង​ប្រុស​ ង្វៀន​យ៉ាញ​ហៀន ​​ត្រូវ​បាន​កែ​ច្នៃ​ ដើម្បី​សម​ស្រប​នឹង​រស​ជាតិ​របស់​ប្រជាជនវៀតណាម។ ​កាន់​តារាង​មុខ​ម្ហូប​អាហារ​លើដៃ យើង​មើល​ឃើញ​បណ្តា​ឈ្មោះ​ដូចជា៖ នំបុ័ង​ហាណូយ នំបុ័ង Osla (ប្រទេសន័រ​វែស) នំបុ័ង Madrid (ប្រទេសអេស៉្បាញ) ​នំបុ័ង Bangkok (ប្រទេសថៃ) នំបុ័ង Paris (ប្រទេស​បារាំង) នំបុ័ង (សហរដ្ឋ​អាមេរិក) ធ្វើ​យើង​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​កំពុង​ចូល​រួម​ក្នុង​ការ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ដោយ​ពិសា​​​នំបុ័ង​នៅ​ហាង​ iBanhmi។

គឺ​ពាណិជ្ជៈសញ្ញា​ថ្មី​​ក្នុង​ការ​ប្រកួត​ប្រជែង​​យ៉ាង​តឹង​រឹង ប៉ុន្តែ​ដោយ​មោទនភាព​ប្រទេសជាតិ​ នៅ​ពេល​កសាង​ពាណិជ្ជៈសញ្ញា​របស់​ប្រជាជន​វៀតណាមដែល​ទទួល​បាន​ស្តង់​ដា​អន្តរជាតិ ហាង​របស់​សហគ្រិន​យុវវ័យ ង្វៀន​យ៉ាញ​ហៀន​នឹង​​ជា​ដើម​ឈើ​តូច​ក្នុង​ការ​ចំការ​​បណ្តុះ ចាប់​ផ្តើម​ធុរកិច្ច​ ប្រទេស​វៀតណាម​កំពុង​ជំរុញ./

អត្ថបទ៖ ថាវ​វី រូបថត៖ ទ្រីញ​វ៉ាន់​បូ

 
 

 
បណ្តាអត្ថបទបានផ្សាយ