• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

Ho Chi Minh City Street Show៖ ឆាកល្ខោននិងការពិត ដូចជាទំនុកភ្លេងតាមដងវិថី

ប្រជា​ជន​និង​ភ្ញៀវ​ទេសចរណ៍​រាប់ពាន់​នាក់​ ធ្វើ​ដំណើរ​ទៅកាន់​​មណ្ឌល​វិថី​ថ្មើរ​ជើង​ ង្វៀន​ហ្វែ (Nguyen Hue) នៅ​មជ្ឈមណ្ឌល​ទីក្រុង​ហូជីមិញ​ ក្នុង​ឱ​កាសចុង​សប្តាហ៍​ដើម្បី​ចូល​រួម​ “ពិធី​ជប់​លៀង​” សម្តែង​សិល្បៈ​តាម​ដង​វិថី​ដ៏​ពិសេស​​​លើក​ដំបូង ​បាន​រៀប​ចំ​ក្រោម​ប្រធាន​បទ​៖ “Ho Chi Minh City Street Show"។

​ខណៈ​ពេលឆាក​​ល្ខោន​ធំ​​ នៅវិថី​ថ្មើរ​ជើង​ង្វៀន​ហ្វែ​ (Nguyen Hue) បាន​រចនា​តាមបែប​ឡាន​ក្រុង ​ពោរពេញទៅ​ដោ​យ​ពណ៌​សម្បុរ​ “ទីប្រជុំជន​បារាំង​” ប៊ូយ​វៀន​ (Bui Vien) បែរជា​បំពាក់​​រចនា​លាត​ត្រដាង​កម្លាំង​តស៊ូ​នៃ​ជីវិត​ និង​​ដង្ហើម​រស់​របស់​ទីក្រុង​វ័យ​ក្មេង​ដ៏សកម្មមួយ​​។ ក្នុង​បរិយាកាស​បើក​ទូលាយ​គ្មាន​របាំង​ ក្រុម​​​ល្ខោន​ទាំង​ប្រាំ​មួយ​ ​​ព្រម​គ្នា​សម្តែង​​​សិល្បៈ​គ្រប់​ប្រភេទ​។ ជាពិសេស​ សិល្បករ​​សម្តែង​​និង​ទស្សនិកជន ​មាន​ឱកាស​អន្តរកម្ម​​​​រួម​ប្រាស្រ័យ​​​ដោយ​សេរី​ បង្កើត​បាន​បរិយាកាស​សប្បាយ​រំភើប​និង​ស្និទ្ធស្នាល​។​
 
កម្មវិធី​សិល្បៈ​​​ទូទៅ​ ជាការ​គួប​ផ្សំ​គំនិត​ច្នៃ​ប្រឌិត ​រវាង​សិល្បៈ​សហសម័យ​អន្តរជាតិ​​​ សម្តែង​តាម​ដង​វិថី និង​វប្បធម៌​​ប្រជាប្រិយ​នៃ​ភូមិ​ភាគ​ទាំងបី​របស់​វៀតណាម​។ ឆាក​សម្តែង​ឆ្ពឹន​ភ្នែក​របស់មិត្ត​​យុវវ័យ​ សម្តែង​ឧបករណ៍​តន្រ្តី​ របាំ​ សៀក​...។ល។ រហូត​ដល់​ឆាក​សម្តែង​សិល្បៈ​ប្រពៃណី​ដូចជា៖​​ ចម្រៀង​​ក្វាង​ហ័រ​ (Quan Ho) ឆ្លង​ឆ្លើយ​ ចម្រៀង​និង​ចាប៉ី​ (Don ca tai tu) ​ របាំគង​ឃ្មោះ​...។ល។ សឲ្យ​ឃើញ​គំហើញលក្ខណៈ​ពិសេស​នៃវប្បធម៌​វៀតណាម​។​
 
ការ​សហការ​រវាង​របាំ​ Flashmob ជាមួយ​ស្គរ​បាយ​ ពិណ​ violin ហាក់​ដូចជា​រុញ​ច្រាន​បរិយាកាស​ឡើ​ដល់កម្រិត​​កំពូល​ ប្រដូច​នឹង​ការ​​គួប​ផ្សំ​រវាង​ពិណ​ឃ្លោ​ក​ ចម្រៀង​ឥឡិក​ត្រូ​និក​ - សៀក​ភ្លើង​ ក្នុង​សូរសម្លេង​​ hiphop នៅ​ជ្រុង​ផ្សេង​​មួយ​នៃ​ដងវិថី។
 
សូរ​សព្ទ​របស់​ Nantashow (សម្តែង​ដោយ​ឧបករណ៍​ចម្អិន​ដូច​​ឆ្នាំង ឆ្នាំង​ធំ​ ខ្ទះ​) បាន​យុវវ័យសម្តែង​​​ស៊ីចង្វាក់គ្នា​​ តាម​រយៈ​ទំនុក​ប្រគំ​តន្រ្តីរស់​រវើក​​ ត្រូវ​ដូចនឹង​​ពាក្យ​ថា​៖ “ឆាក​ល្ខោន​​​” នៃ​ជីវភាព​​សម្តែង​តាម​ដង​វិថី​ ពេល​មនុស្ស​មាន​សេរី​ភាព​បង្ហាញអំ​ពី​អត្ត​និយម​។​



 រាជបុត្រ​សៀក​មួយ​គូ​ យ៉ាង​ក្វឹក​កើ​ (Giang Quoc Co) និង​យ៉ាង​ក្វឹក​ងៀប​  (Giang Quoc Nghiep) សម្តែង​លើក​ឆាក​ល្ខោន​។​

 ឆាក​សម្តែង​​ឧបករណ៍​ជនជាតិ​​មួយ​។

 
កម្មវិធី​សម្តែងសិល្បៈ​​តាម​ដង​វិថី​ នឹង​បាន​ប្រព្រឹត្តទៅ​នៅ​រាត្រី​ថ្ងៃសៅរ៍​និង​ថ្ងៃអាទិត្យ​ជា​រៀង​រាល់សប្តាហ៍​តាម​កាល​​កំណត់​
នៅ​ក្នុង​វិថី​ថ្មើរ​ជើង​ង្វៀន​ហ្វែ​ (Nguyen Hue)។​


 
សម្តែង​ hiphopនៅ​ជ្រុ​ងមួយ​នៃ​ដងវិថី​។​

 គូរ​ពង្រាង​រូបភាព​យ៉ាង​​រហ័ស​ជូន​ភ្ញៀវ​ទេសចរណ៍​។​

 
មិត្ត​យុវវ័យ​យ៉ាងកុះករ​រំភើប​រំជួល​ចិត្ត​ជាមួយ​ឆាក​សម្តែង​សិល្បៈ​ពិសេស​។

 
Ho Chí Minh City Street show ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់ ភ្ញៀវទេសចរណ៍​បរទេស​។​

 សម្តែង​ឧបករណ៍​ឆ្នាំង​ កាធុន​ ទាក់ទាញ​ភ្ញៀវទេសចរណ៍​យ៉ាង​ច្រើន​មក​ទស្សនា​។​

 ភ្ញៀវ​ទេសចរណ៍​បរទេស​រួម​ប្រាស្រ័យ​ជាមួយ​ការសម្តែង​ឧបករណ៍​តន្រ្តី​ជនជាតិ​។​

 ភាព​អ៊ូ​រអរ​និង​ភាព​រំភើប​ចិត្ត​។​

 
ភ្ញៀវ​បរទេស​​សម្តែង​តាមការនឹក​ឃើញ​របស់​ខ្លួន​ ដោយ​​មិន​បាន​ព្រៀង​ទុក​ជាមុ​ន​ នៅ​វិថី​ថ្មើរជើង​។​

 
សិល្បៈ​ពិសេស​និង​ថ្មី​ប្លែក​ បាន​សម្តែង​លើក​ដំបូង​នៅ​វិថី​ថ្មើរជើង​ង្វៀន​ហ្វែ​(Nguyen Hue)។​

 ភ្ញៀវ​ទេសចរណ៍​រួម​ប្រាស្រ័យ​ជាមួយ​សិល្បករ​ សិល្បការិនី​ តាម​រយៈ​ទំនុក​បទភ្លេង​។​

 ភ្ញៀវទេសចរណ៍​បរទេស​រំភើប​ចូល​ចិត្ត​នូវ​ទំនុក​បទ​ភ្លេង​។​

​មិត្ត​ថាញផឿង (Thanh Phuong) ជា​និស្សិត​មហាវិទ្យាល័យ​​តោន​ឌឹក​ថាំង​ (Ton Duc Thang) ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ចូល​ចិត្ត​ភាព​សកម្ម​ និង​ចង់​សម្រប់​ខ្លួន​ជាមួយ​​មិត្តយុវវ័យ​​ តាម​រយៈ​តន្រ្តី​ទំនើប​ ពីព្រោះ​វា​ពិតជា​ញាប់​ញ័រ​រំភើប​ចិត្តណាស់​​”។
 
ក្នុងពេល​នោះ​ Shari Finch អាយុ​៣២​ឆ្នាំ ភ្ញៀវ​ទេសចរណ៍ជនជាតិ​​អូស្រ្តាលី​​ទាក់ទាញ​ដោយ​ឧបករណ៍​តន្រ្តី​ប្រពៃណី​៖ “ឧបករណ៍​តន្រ្តី​នេះ បង្កើត​សូរសព្ទ​ពិសេស​។ មើលទៅ​វា​ប្លែក​ភ្នែក​ណាស់​។​ នេះជា​លើក​ដំបូង​ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​។ ខ្ញុំ​ចូល​ចិត្ត​”។​
 
ក្រោយ​ “Ho Chí Minh City Street show” កម្មវិធី​សម្តែង​សិល្បៈ​តាម​ដង​វិថី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​​​ជា​រៀង​រាល់​​សប្តាហ៍​ តាម​កាល​កំណត់​នៅលើ​មណ្ឌល​វិថី​ថ្មើរ​ជើ​ង​ង្វៀន​ហ្វែ​(Nguyen Hue)។​
 
​ប្រធាន​បទ​សម្តែង​នឹង​បាន​ផ្លាស់​ប្តូ​រ​រៀង​រាល់ខែ​ ឧទ្ទេសនាម​ព័ត៌មាន​អំពី​ទេសចរណ៍​ទីក្រុង​។ ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៧ ប្រធាន​បទ​មានឈ្មោះ​ថា៖ “រំសាយ​ភាព​អផ្សុក​នៅ​រដូវ​ប្រាំង” ជាមួយ​ឆាក​សម្តែងសិល្បៈ​ប៉េង​ប៉ោង​សាប៊ូ​ ​ ស្គរ​ទឹក​អំពូល​ភ្លើ​ង​ LED សម្តែង​ violin និង​របាំ​អន្តរកម្ម​ សម្តែង​តន្ត្រី​ដោយ​កែវ​ទឹក​ សម្តែង​ Acoustic និង​ឧបករណ៍​តន្រ្តី​ប្រពៃណី​...។ល។ សន្យា​នឹង​ជា​បរិយាកាស​កម្សាន្ត​មហស្ចារ្យ​​ទាក់ទាញ​ប្រជាជន​​ ភ្ញៀវទេសចរណ៍​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​យ៉ា​ងច្រើនមក​ទស្សនា​​​។​
 
លោក​ប៊ូយ​តា​​ហ្វាង​វូ (Bui Ta Hoang Vu) ​- នាយក​មន្ទីរ​ទេសចរណ៍​​ទីក្រុង​ហូជីមិញ​ចែក​រំលែក​៖ “ទន្ទឹម​នោះ នៃ​កម្មវិធី​សម្តែង​ជាប្រចាំ​​ Ho Chi Minh City Street Show នឹង​រៀបចំ​កម្មវិធី​ប្រឡង​ បង្កើត​ទីលាន​កម្សាន្ត​សម្រាប់​ក្រុម​តន្រ្តី​ទាំងអស់​ អ្នក​មាន​ទេពកោសល្យ​​និង​ចូល​ចិត្ត​​នូវ​ប្រភេទ​សិល្បៈ​ ដែល​សម្តែង​តាម​ដងវិថី​។ យើង​ខ្ញុំ​នឹង​ឈានទៅ​ដលើ​ការ​បង្កើត​​មហោស្រព​សិល្បៈ​ សម្តែង​តាម​ដង​វិថី​លំដាប់​អន្តរជាតិ​​ជាប្រចាំ​ ដើម្បី​កម្លាយ​ជា​ផលិតផល​​ទេសចរណ៍​ វប្បធម៌​នៃ​អ្នក​ក្រុង​ហូជីមិញ​”៕
 

អត្ថបទ៖ ង្វៀនអ្វាញ​     រូបថត៖ ថុងហាយ​


Top