15/11/2014 19:44 GMT+7 Email Print Like 0

Hanoikids - បណ្តាបេសកជនវ័យក្មេងរបស់រដ្ឋធានីហាណូយ។

មានឈ្មោះថា “បណ្តាបេសកជនវ័យក្មេងរបស់រដ្ឋធានីហាណូយ ” Hanoikids​ គឺ​ជា​ក្លឹប​ស្ម័គ្រ​ចិត្ត មគ្គុទ្ទេសក៍ទេសចរណ៍មួយ ទទួលបាន​ការចូលចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន នាក់ នៅពេល ពួកគេមកទស្សនារដ្ឋធានីហាណូយ។

Hanoikids ត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៦ ដោយគោលដៅដំបូង គឺបង្កើតបរិស្ថានសំរាប់ ការអនុវត្តភាសា ​អង់គ្លេសរបស់នស្សិតមួយក្រុម ដែលកំពុងរៀនសូត្រនៅរដ្ឋធានីហាណូយ។ ហេតុនេះ ការងាររបស់សមាជិក​​ក្នុងក្រុមនេះ គឺមគ្គុទ្ទេសក៍ទេសចរណ៍ដោយឥតគិតថ្លៃជូនភ្ញៀវទេសចរណ៍បរទេស ដោយការ ចែក​ខិត្តប័ណ្ណ និងប័ណ្ណឃោសនាពាណិជ្ជ នៅតាមសណ្ឋាគារ និងព្រលានយន្តហោះ។

មិត្តនារីង្វៀនធីឡេគ្វៀន ប្រធានក្លឹប Hanoikids ចែករំលែកថា៖ “ គ្រាដំបូង សមាជិក​ទាំង​អស់​ជួប​ឧបសគ្គ​អំពី​ចំណេះដឹង ក៏ដូចជាបំណិនប្រាស្រ័យទាក់ទង ម្ល៉ោះហើយ​ធ្វើឲ្យភ្ញៀវ​ទេសចរណ៍​ស្ទាក់​ស្ទើរ​អំពី​លទ្ធភាព​មគ្គុទេ្ទសក៍​​ tour របស់ក្លឹបនេះ ។ ប៉ុន្តែក្រោយប៉ុន្មានដងមគ្គុទេ្ទសក៍ tour ទទួលបានជោគជ័យ ពេល​នោះ​ឈ្មោះ​ Hanoikids បានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស តាមរយៈបណ្តាគេហទំព័រសង្គម និងបណ្តា​គេហទំព័រ​ទេសចរណ៍ ”​ ។

តាំងពីចំនួនសមាជិកមានតែ ២០ នាក់ ៨ ឆ្នាំក្រោយពីធ្វើសកម្មភាពរបស់ Hanoikids ចំនួន សមាជិក​កើន​ឡើង​​ជិត៤០០ នាក់ ស្ទើរតែទាំងអស់ជានិស្សិតកំពុងរៀននៅមហាវិទ្យាល័យ។ ចំពោះសមាជិកថ្មីៗ បន្ទាប់ពី​ឆ្លង​កាត់ការប្រឡាង ៣ វគ្គ ជាប់ចូលក្នុងក្លឹប នឹងបានបណ្តា​សមាជិក​ក្នុង​គណៈកម្មការ​បណ្តុះបណ្តាល​របស់​ក្លឹប​ ណែនាំទៅដល់បណ្តាទីកន្លែង ដែលតែងនាំ tour ទៅដល់ដូចជា៖ វិមានតំកល់​សព​លោក​ប្រធាន​ហូ​ជី​មិញ​​ វ៉ាន់មៀវ  - ក្វូកទឹយ៉ាម វិថីបុរាណ ពន្ធនាគារហ្វាឡ ដើម្បីណែនាំនិងចែករំលែកបទ ពិសោធន៍មគ្គុទ្ទេស tour ។ ក្រោយពីពីរខែបណ្តុះបណ្តាល សមាជិកទាំងនេះនឹងធ្វើលំហាត់មួយ ដើម្បីវាយតំលៃ និងចាប់ផ្តើម ចូលរួមទៅមគ្គុទ្ទេសក៍ tour។ ដើម្បីតភ្ជាប់បណ្តាសមាជិកជាមួយគ្នា គណៈកម្មការគ្រប់គ្រងរបស់ Hanoikids តែងតែរៀបចំការប្រជុំចែករំលែក បទពិសោធន៍ និងហ្វឹកហាត់លើកកម្ពស់បំណិននាំ tour ឲ្យបណ្តា សមាជិក ។ 

សមាជិកពីរនាក់របស់ក្លឹប Hanoikids ឧទ្ទេសនាមអំពីសារមន្ទីរនារីវៀតណាម ជូនលោកស្រី Sarah Fitzgerald ភ្ញៀវទេសចរណ៍ម្នាក់មកពីញែវសេឡឹន។

លោកស្រី Sarah Fitzgerald បានចាប់ចិត្តយ៉ាងខ្លាំង នៅពេលបានរួមដំណើរស្វែងយល់រដ្ឋធានីហាណូយ ជាមួយសមាជិករបស់ Hanoikids។

នៅបណ្តាកន្លែងទស្សនា សមាជិករបស់ក្លឹប Hanoikids ជ្រើសរើសព័ត៌មានសំខាន់ៗ ដើម្បី
ឧទ្ទេសនាមជូនភ្ញៀវទេសចរណ៍។

សមាជិកពីរនាក់របស់ Hanoikids ឧទេ្ទសនាមអំពីរដ្ឋធានីហាណូយ ឲ្យ មិត្តភ័ក្តពីរនាក់ Selly និង Bryana មកពីសឹង្ហបុរី។.

បណ្តាសមាជិតរបស់ក្លឹប Hanoikids ចែករំលែកអំពីជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ជាមួយមិត្តភ័ក្តិពីរនាក់ Selly និង Bryana មកពីសឹង្ហបុរី នៅហាងកាហ្វេ យ៉ាង – មួយក្នុងបណ្តាហាងកាហ្វេយូរឆ្នាំ នៅរដ្ឋធានីហាណូយ។

បណ្តាសមាជិករបស់ក្លឹប Hanoikids ពាំនាំមកនូវភាពស្និទ្ធស្នាល សប្បាយរីករាយ ជូន បណ្តាមិត្តបរទេសជានិច្ច។

សមាជិកពីរនាក់របស់ក្លឹប Hanoikidsចែករំលែកព័ត៌មានអំពី វិហាគ្រិស្តសាសនាធំនៅហាណូយ។

ការអោបលាគ្នាសម្តែងក្តីស្រឡាញ់ និងពេញចិត្តរបស់មិត្តអន្តរជាតិ ចំពោះរបៀបទទួល សប្បាយរីករាយ ការមគ្គុទ្ទេសក៍ទេសចរណ៍ស្និទ្ធស្នាល និងរាក់ទាក់របស់សមាជិក ក្លឹប Hanoikids។

 

« 
មកដល់សព្វថ្ងៃនេះ Hanoikids​អនុវត្ត​បាន​ជាង ៧.000 ​tour ​ជួយ​ភ្ញៀវ​ទេសចរណ៍​​​អន្តរជាតិ​ចំ​នួន ១,៥ ម៉ីន​នាក់​​ស្វែង​យល់​ហា​ណូយ ។ ជា​មធ្យម​ក្នុង​មួយ​​ខែ Hanoikids ​​ ទទួល​បាន​ប្រមាណ​​​១៧០​ លើកកក់ tour ​គឺ​​ភ្ញៀវ​មក​ពី​ប្រទេស​នា​នា​លើ​ពិ​ភព​លោក ប្រមាណ ៤០០ នាក់​។​»

តាមទិសស្លោក “No tips, no charge” (មិនយកប្រាក់កំរៃ មិនយកលុយ) និង​សញ្ញាពេជន៍ “Be more than a tourist” (ចំពោះយើងខ្ញុំ មិត្ត​គឺ​ជាង​ភ្ញៀវ​ទេសចរណ៍​) Hanoikids បានគេហទំព័រទេសចរណ៍ល្បីឈ្មោះ tripadvisor.​com ​ជ្រើសតាំង និងប្រគល់លិខិតបញ្ជាក់លំដាប់ លេខ ១ ក្នុងបញ្ជីរាយនាម “Things to do” (បណ្តាប្រការគប្បីធ្វើ) បានមជ្ឈិមសម្ព័ន្ធយុវជន និង​ក្រុម​ស្ម័គ្រ​ចិត្តអង្គការសហប្រជាជាតិ UNV ប្រគល់រង្វាន់ គឺជាមួយក្នុង ១០ ក្រុម​ស្ម័គ្រ​ចិត្តដ៏ឆ្នើមរបស់វៀតណាម។

នាមួយថ្ងៃចុងសប្តាហ៍ យើងខ្ញុំតាមជើងសមាជិកពីរនាក់របស់ Hanoikids មក​ដល់​សណ្ឋាគារ Art Boutique នៅអាស័យដ្ឋាន ៦៣ វិថីហាងឌាវ ទទួល​ភ្ញៀវ​ទេសចរណ៍​ពីរនាក់ ដែលបានកត់Tour ។  បន្ទាប់ពី​ផ្លាស់ប្តូរ​អំពី​ទីកន្លែង​ទៅ​ដល់​​រួចហើយ សមាជីកទាំងពីរនាក់ របស់ Hanoikids បានណែនាំ​មិត្ត​ស្រី​ពីរ​នាក់​ ដែលមកពីសឹង្ហបុរី គឺ Selly និង Bryana ដើរទស្សនាហូហ្គឿម វិហា​គ្រិស្ត​សាស​នាធំនៅហាណូយ និងហាងកាហ្វេយ៉ាង។ នៅទីកន្លែងនិមួយៗ សមាជិកពីរនាក់ របស់ក្លឹប Hanoikids មិនចែករំលែកព័ត៌មានវែងឆ្ងាយទេ តែផ្តោត​ឧទ្ទេសនាម​ព័ត៌មាន​ពិសេស​ជាង​គេនៃទីកន្លែង​និមួយ​ៗ​​​ ដើម្បីភ្ញៀវទេសចរណ៍អាចស្រួលចងចាំបំផុត។ ក្រៅពីនេះ ពួកគេចែករំលែកបន្ថែមអំពីវប្បធម៌ ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ដើម្បីមិត្តបរទេសទាំងពីរនាក់នេះយល់និងស្រឡាញ់ប្រជាជនហាណូយថែមទៀត គឺ​មិន​ត្រឹម​តែ​មក​ដល់ទស្សនា ទេសចរណ៍ធម្មតាតែប៉ុណ្ណោះទេ។

Selly​ ចែករំលែកថា៖ ខ្ញុំ និង Bryana ស្គាល់ ក្លឹប Hanoikids តាមរយៈគេហទំព័រ tripadvisor.com។ ខ្ញុំមិន​ដែល​មកដល់វៀតណាមទេ ម្ល៉ោះហើយមានអារម្មណ៍រីករាយ ពិសេសគឺយល់ថែមអំពីវប្បធម៌ ជនជាតិ​វៀត​ណាម​ តាមរយៈគំហើញរបស់មិត្តយុវវ័យ។ ខ្ញុំពិត ជាចូលចិត្ត សប្បាយរីករាយ ស្និទ្ធស្នាល និងចិត្ត​រាក់​ទាក់​របស់​បណ្តាមិត្តនៅក្លឹប Hanoikids”។

មិនត្រឹមតែទទួលបានក្តីស្រឡាញ់ ការជឿជាក់របស់បណ្តាមិត្តយុវវ័យបរទេស នៅ​ពេល​ពួក​គេ​មក​ដល់​វៀត​ណាម​តែប៉ុណ្ណោះទេ Hanoikids ក៏ទទួលបានទំនុកទុកចិត្តពីសំណាក់ស្ថានទូតឥណ្ឌា អូស្ត្រាលី អាមេរិក... និង​​មានកិត្តិយសមគ្គុទេ្ទសក៍ tour ជូននាយករដ្ឋមន្ត្រី អូស្ត្រាលី Julia Gillard និងតំណាងពាណិជ្ជកម្មអាមេរិក Ron Kirk នៅពេលពួកគាត់អញ្ជើញមកទស្សនារដ្ឋធានីហាណូយ។


បណ្តាសមាជិកចុះឈ្មោះចូលរួមក្នុងពេល offline របស់ Hanoikids។


ប័ណ្ណស្វាគមន៍បណ្តាសមាជិកថ្មីរបស់ Hanoikids។

បណ្តាសមាជិករបស់ក្លឹប Hanoikids សុទ្ធតែជានិស្សិត ដែលកំពុងរៀននៅមហាវិទ្យាល័យនានា នៅរដ្ឋធានីហាណូយ។

មិត្តនារីង្វៀនធីឡេគ្វៀន- ប្រធានក្លឹប Hanoikids ឧទ្ទេសនាម និងចែករំលែកព័ត៌មានអំពីសកម្មភាពរបស់ Hanoikids ដល់បណ្តាសមាជិកថ្មី។

ក្រៅពីបណ្តាសកម្មភាពមគ្គុទ្ទេសក៍ tour, Hanoikids ក៏នៅ​ទាំង​ធ្វើគម្រោង​ភាព​យន្ត​អំពី​វប្បធម៌​នៃ​រដ្ឋធានី​ហា​ណូយ។​ ក្នុងមហាពិធីបុណ្យ ១០០០ ឆ្នាំថាំងឡុង - ហាណូយ Hanoikids បានអនុវត្តកម្មវិធី “បណ្តា​បំណែក​តូច​ផ្គុំវប្បធម៌ ” “ ១០០០វិនាទីអំពីហាណូយ ”។

ទោះបីទើបចូលរួមក្នុងក្លឹប Hanoikidsមិនទាន់ពេញមួយឆ្នាំក៏ដោយ ប៉ុន្តែភាគច្រើន សមាជិករបស់ Hanoikids ហាក់​ដូចជាក្លាយទៅជាបណ្តាអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ចេះស្ទាត់ភាសាអង់គ្លេស និងស្គាល់អស់ផ្លូវថ្នល់។ ហើយ​អត្ថន័យជាងនេះទៅទៀតគឺពួកគេមានសេចក្តីស្នេហាពិសេសចំពោះហាណូយ។

មិត្តប្រុស ថាយម៉ាញ់គឿង ប្រធានគណៈកម្មការសារគមនាគមន៍របស់ Hanoikids ចែករំលែក៖ បើ​អ្នក​ណា​ស្រឡាញ់​​ហាណូយហើយ បន្ទាប់ពីចូលរួមក្លឹប Hanoikids នឹងរិតតែស្រឡាញ់រដ្ឋធានីថែមទៀត។ រីឯអ្នក​ណា​ក៏​​​មិនទាន់ស្រឡាញ់ហាណូយពិតប្រាកដ បន្ទាប់ពីចូលរួម Hanoikids ដាច់ខាត​មិន​អាច​មិន​ស្រឡាញ់​ហា​ណូយ​​បានឡើយ៕

អត្ថបទ៖ ង៉ឹនហា រូបថត៖វៀតគឿង


 

 
បណ្តាអត្ថបទបានផ្សាយ