21/11/2015 09:52 GMT+7 Email Print Like 0

Gyeongbokgung-ព្រះបរមរាជវាំងដ៏ស្រស់ស្អាតបំផុតនៅកូរ៉េខាងត្បូង

ព្រះបរមរាជវាំង Gyeongbokgung បានកសាងនៅឆ្នាំ១៣៩៥ ដោយស្តេច Taejo ជា​ស្តេច​ដំបូង​បង្អស់​ និង​ជាអ្នក​បង្កើត​ឡើង​រាជ​ការ Joseon។

ព្រះបរមរាជវាំង Gyeongbokgung បានកសាងនៅ​ឆ្នាំ១៣៩៥ ដោយ​ស្តេច Taejo ជា​ស្តេច​ដំបូង​បង្អស់ និង​​ជាអ្នក​បង្កើត​​រាជ​ការ Joseon។ ប្រជុំ​ស្ថាបត្យកម្ម​នៃរាជ​វាំង​នៅ​សេអូល រួមមាន​ប្រាំ​វិមាន​៖ Gyeongbok​ Changdeok​ Changgyeong​ Deoksu và Gyeonghui ក្នុង​នោះ Gyeongbokgung ជាវិមានដ៏ស្កឹម​ស្កៃបំ​ផុត និង​ជា​ស្នូល​​នៃ​​ប្រជុំ​ស្ថាបត្យកម្ម​​នេះ។ ស្ថិតនៅកណ្តាលរាជធានីសេអូល  វិមាន​ប្រើប្រាស់ព័ណ៌មូលដ្ឋានប្រាំគឺព័ណ៌ខៀវ ស ក្រហម ខ្មៅ លឿង គួបផ្សំ​ជាមួយ​ស្ថាបត្យកម្ម​សាមញ្ញ រឹងមាំស្របនឹងទេសភាពធម្មជាតិ។ ព្រះបរមរាជវាំង Gyeongbokgung សឲ្យឃើញ​ភាពរីកចម្រើន​ដ៏រុង​រឿង​របស់​រាជការ Joseon។


ខ្លោងទ្វាររបស់ព្រះបរមរាជវាំង Gyeonbokgung ជាទីកន្លែងបានរចនា ដោយមានដំបូលពីរជាន់ និងច្រកចេញចូលបី ក្នុងនោះ​ទ្វារ​កណ្តាលខ្ពល់​បំផុត
ជាផ្លូវសម្រាប់ស្តេចយាត្រា និងទ្វារទាំងសងខាងសម្រាប់មន្រ្តីធ្វើដំណើរ។


វិមានកឹនចិញ (Geunjeongjeon) ជាវិមានធំបំផុត នៅក្នុងព្រះបរមរាជវាំង Gyeongbokgung ជាទីសម្រាប់ឡើងសវនាការនិងទទួលរាជទូត។


បន្ទប់កណ្តាលរបស់វិមាន គឺជាទីកន្លែងដាក់រាជបល្ល័ង្ករបស់ស្តេច។



ក្បូរក្បាច់លម្អិតនៃស្ថាបត្យកម្មដោយមានព័ណ៌មូលដ្ឋាន គឺព័ណ៌ខៀវ ស ក្រហម ខ្មៅ លឿង គួបផ្សំ​ជាមួយ​របៀប​ស្ថាបត្យកម្ម​សាមញ្ញ​
ប៉ុន្តែបង្កើតបានភាពរឹងមាំ ខ្លាំងក្លា។


ថូធ្វើពីសេរ៉ាមិចមានឈ្មោះ Sajeongjeon ជាវត្ថុសម្រាប់តុបតែងក្នុងវិមាន ដែលមានអាយុកាលរាប់រយឆ្នាំ។













លក្ខណៈស្ថាបត្យកម្មដ៏វិសេសមួយចំនួននៅក្នុងសាលប្រជុំវិមានGyeonbokgung។


 វិមាន ខាញហោយ (Gyeonghoeru) ជាទីកន្លែងរៀបចំពិធីជប់លៀង ទទួលរាជទូតបរទេស ឬប្រារព្ធពិធីសម្តែងតន្រ្តី។








បង្កើតសាឡើងវិញនៅឆ្នាំ១៩៩៦ គឺពិធីប្តូរវេនរបស់ទាហានយាមល្បាតរាជវង្ស នៅក្នុងព្រះបរមរាជវាំងGyeongbokgung បង្កចំណាប់អារម្មណ៍ខ្លាំងចំពោះភ្ញៀវទេសចរណ៍មកទស្សនា។

ចាប់ពីឆ្នាំ​១៩៩០ រដ្ឋាភិបាលកូរ៉េ​ខាងត្បូង បានចាប់ផ្តើមអនុវត្ត​ជួស​ជុល ព្រះបរមរាជ​វាំង Gyeongbokgung សា​ឡើង​​វិញ ក្រោយពី​ត្រូវបំផ្លិច​បំផ្លាញយ៉ាង​ទម្ងន់ ដោយសង្គ្រាម​និង​ការប្រែប្រួល​នយោបាយ។ សព្វ​ថ្ងៃ ទី​កន្លែង​​នេះ​កំពុង​​​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរណ៍​ទូទាំង​ពិភពលោក​មក​ទស្សនា គយ​គន់​​ស្ថាបត្យកម្ម​​គំរូរបស់​លោក​​ខាង​កើត និង​​ក្តីមោទនភាព​របស់​តំបន់​គីម​ឈី។​
 

អត្ថបទនិងរូបថត៖ ង្វៀនថាំង

បណ្តាអត្ថបទបានផ្សាយ