26/06/2017 10:02 GMT+7 Email Print Like 0

Graffity - បញ្ចូលព្រលឹងទៅលើផ្ទៃជញ្ជាំង

ទោះបី​ទើបជ្រាប​ចូលមក​​ប្រទេស​​វៀតណាម​ មិន​យូរ​ប៉ុន្មាន​ តែ​សិល្បៈ​គូរគំនូរ​លើផ្ទៃ​ជញ្ជាំងសាធាណៈ​​​ (graffity) បាន​រីក​ចម្រើន​លូត​លាស់​ក្នុង​ជីវភាព​រស់​នៅ​ ប្រជុំ​មិត្ត​យុវវ័យ​​ជាច្រើន​ ដែល​មាន​ជំនោ​ចិត្ត​ច្នៃ​ប្រឌិ​ត​ ក្នុងវិចិត្រ​​សិល្បៈ​និង​​​អះអាង​ទីតាំង​ដាច់​ដោយ​ឡែក​​ក្នុង​ភូមិ​សិល្បៈ​សហសម័យ​។​

​បង្កើត​នៅ​ឆ្នាំ​២០១២ ក្រុម​វិចិត្រ​សិល្បៈ​កែវ​ភ្នែក​វៀតណាម​ បាន​ប្រជុំ​មិត្ត​យុវវ័យ​ដែល​មាន​ជំនោលចិត្ត​គូរគំនូរ​លើ​ផ្ទៃ​​ជញ្ជាំង​សាធាណៈ​​​ (graffity)។ មិត្ត​ផាម​វ៉ាន់​ថៃ (Pham Van Thai) ​- តំណាង​ក្រុម​វិចិត្រសិល្បៈ​កែវ​ភ្នែក​វៀត​ណាម​​​ឲ្យ​ដឹង​ថា៖ “កែវ​ភ្នែក​វៀតណាម​​មាន​បំណង​ចង់​នាំ​វិចិត្រ​សិល្បៈ​​ នាំយក​គំនូរ​គូរ​លើ​ផ្ទៃជញ្ជាំងសា​​​ធារណៈ​ទៅ​គ្រប់​​ច្រក​ល្ហក់ បរិយាកាស​​របស់​វៀតណាម​ ហើយ​ដើម្បី​មនុស្ស​គ្រប់​គ្នា​​ទទួល​ស្គាល់​វា​ តាម​រយៈ​ចក្ខុ​គឺ​កែវ​ភ្នែក​ ហេតុ​នេះ​យើង​ខ្ញុំ​ដាក់​ឈ្មោះ​ឲ្យ​ក្រុម​ខ្លួនថា​​កែវ​ភ្នែក​វៀតណាម​។​
 
គូរ​គំនូរ​លើផ្ទៃ​ជញ្ជាំង​​សាធារណៈ​ ជា​ប្រភេទ​រូបភាព​សិល្បៈ​តុប​តែងមួយ​​ ក្នុង​នោះ​វិចិត្រករ​​ប្រើ​ថ្នាំ​ពណ៌​ ឬ​ថ្នាំ​ acrylic សម្រាប់​គូរ​នៅ​លើផ្ទៃ​​ជញ្ជាំងសាធារណៈ​ ដើម្បី​​បង្កើត​បាន​លក្ខណៈ​ពិសេស​ ចំណាប់​អារម្មណ៍​ទៅ​លើ​ជញ្ជាំ​​ថ្ម។​ គូរ​គំនូរ​សិល្បៈ​លើផ្ទៃ​ជញ្ជាំង​​សាធារណៈ ​ ជាមួយ​ថ្នាំ​ពណ៌​ acrylic ធ្វើ​ឲ្យ​ផ្ទាំង​គំនូរ​មាន​​ពណ៌​សម្បុរស្រស់ ​និង​កម្រិត​​ស្វិត​ខ្ពស់​ ពិសេស​ថ្នាំ​ពណ៌ acrylic គ្មានធុំ​​ក្លិន​ ងាយ​ជូត​ជម្រះ​ និង​ដំណើរ​ការ​​បាន​រហ័សរហួន។​
 
នៅ​វៀតណាម​ គូរគំនូរ​លើ​ផ្ទៃជញ្ជាំង​​​​សាធារណៈ​ដោយ​​ថ្នាំ​ពណ៌​ acrylic 3D សព្វថ្ងៃពេញ​​និយមទូទៅ​​ នៅ​តាមមជ្ឈ​​មណ្ឌល​​លេ​ងកម្សាន្ត​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហាង​កាហ្វេ ភោជនិយដ្ឋាន​ ហាង​ញ៉ាំ​អាហារ ឬ​​ក្នុង​មតេយ្យ​សាលា​ បរិយាកាស​បណ្តុះ​បណ្តាល​...។ល។ បរិយាកាស​រស់នៅ​​និង​ធ្វើ​ការ​សព្វថ្ងៃ​ នៅតាម​ទីក្រុង​ បាន​ប្រែ​ក្លាយ​ជា​មាន​ភាព​រស់​​រវើក​ជាង មក​ពី​រូប​គំនូរសិល្បៈ​លើផ្ទៃ​ជញ្ជាំង​​​​សាធារណៈ​​។ ក្រុម​វិចិត្រ​សិល្បៈ​កែវ​ភ្នែក​វៀតណាម​ បាន​ដំណើរ​​​ការ​​បង្កើត​​ស្នាដៃ​គំនូរ​លើផ្ទៃ​​ជញ្ជាំង​​សាធារណៈ​យ៉ាង​ច្រើន​ ធ្វើ​ឲ្យ​​បរិយាកាស​​រស់​នៅ និង​បរិយាកាស​​លេង​កម្សាន្ត​ របស់​​​សម្ពន្ធ​ក្រុមហ៊ុន​ FLC ទីប្រជុំ​ផ្ទះ​ល្វែង​​ទំនើបនៅ Ecopark, Vinhomes បាន​ល្អស្អាតប្រពៃឡើង​។



 មិត្ត​យុវវ័យ​ចំណុះ​ក្រុម​វិចិត្រសិល្បៈ​​កែវ​ភ្នែក​វៀតណាម​ គូរគំនូរ​លើ​ផ្ទៃ​ជញ្ជាំង​សាធារណៈ​​​តាម​លិខិត​កក់​ទំនិញ​។​

 
“​វត្ថុធាតុ ថ្នាំពណ៌​​ acrylic 3D ពេល​បាន​គូរនៅ​លើផ្ទៃ​​ជញ្ជាំង​​សាធារណៈ​ ងាយ​ស្រួល​កែ​​សម្រួល​​គម្រោង​ ពណ៌​ស្ងួត​ឆាប់​រហ័ស​​
និង​មាន​កម្រិត​ស្វិត​ខ្ពស់​។ ការ​ច្នៃប្រឌិត​​បាន​ពង្រីកដោយ​ឥត​ព្រំ​ដែន​​​ ពិសេស​វិចិត្រករ​ដែល​​​មានគោល​​គំនិតល្អ​​ នឹងបាន​​​​បញ្ចេញ​​
ទេពកោសល្យ​​អស់ពី​​សមត្ថភាព​​ពីព្រោះ​រាល់ផ្ទៃជញ្ជាំង​មាន​​​ទំហំ​ខ្នាត​ខុសពី​គ្នា​ សណ្ឋាន​​ផ្ទៃ​មុខជញ្ជាំង​ក៏ខុសពី​​គ្នាដែរ​​”។
ផាម​វ៉ាន់​ថៃ (Pham Van Thai) ​ឲ្យដឹង​។
 

 
ជា​មួ​យ​ស្នាម​​គំនូសសាមញ្ញ​ធម្មតា​​​ មិន​ជាប់​ជំពាក់​ របស់​អ្នក​ចូលចិត្ត​គូរ​គំនូរ​នៅ​លើផ្ទៃ​​ជញ្ជាំង​សាធារណៈ​ បញ្ចេញ​ទេពកោសល្យ​​ច្នៃ​ប្រឌិត​
អស់ពី​សមត្ថភាព ដើម្បី​បង្កើត​បាន​ផ្ទាំង​គំនូរ​ចំណាប់​អារម្មណ៍នានា​​។ គូរគំនូរ​លើ​ផ្ទៃជញ្ជាំង​​​​​សាធារណៈ​ បង្កើត​ឱកាស​ឲ្យ​វិចិត្រករ​បញ្ចេញ​​​
ទេពកោសល្យ​​​ច្នៃ​ប្រឌិត​ នៅ​​រាល់​ស្នាម​គំនូស​ នាំ​មក​នូវ​រូបភាព​​​ឯកក្តភាព​ ពិតប្រាកដ​​ ស្រទន់ បរិយាកាស​សុប​និមិត្ត​​តែ​ដូ​ចពិត​។
ប្រសិន​បើ​គូរ​គំនូរ​នៅ​លើ​​វត្ថុធាតុ​ត័ន​  (Toan) ​ទាមទារការ​ហ្មត់​ចត់​​​ផ្ចិត​ផ្ចង់​​ប្រាដក​ តែ​គូរគំនូរ​​លើ​ផ្ទៃជញ្ជាំងសាធារណៈ​​មាន​​សេរី​​ជាង​
មិន​ជាប់​ជំពាក់​លើ​​ស្នាម​គំនូស ​​និង​គោល​គំនិត​។

 
ដោយ​សារ​ជារូប​​គំនូរ​សម្រាប់​តុ​បតែង​ដែល​ទំហំ​ខ្នាត​ធំ​ ដូចនេះវិចិត្រករ​​នឹង​អនុវត្ត​​ផ្ទាំង​គូរនូរ​នៅ​​​ពេល​តែ​មួយ​។
នេះ​ក៏ជា​ពេល​ត្រូវ​​ការ​សហការ​ស៊ី​ចង្វាក់គ្នា​​ រវាង​សមាជិក​​រួម​ក្រុម។​

 
គូរ​គំនូរ​លើផ្ទៃជញ្ជាំង​​សាធារណៈ តែង​បាន​សមាជិក​ក្រុម​កែវ​ភ្នែកវៀតណាម​​ ពង្រីក​​អតិបរិមាណ​ការ​ច្នៃ​ប្រឌិត​ និងការងារ​​ក្រុម​។​

 
ក្រៅ​ពី​ស្នាម​គំនូស​​ច្នៃ​ប្រឌិត​ នៃ​មិត្ត​យុវវ័យ​ចំណូល​ចិត្ត​ខាង​​គូរ​គំនូរ​លើ​ផ្ទៃជញ្ជាំង​​សាធារណៈ​ ក្រុម​​កែវ​ភ្នែក​វៀតណាម​ នៅ​ច្នៃ​ប្រឌិត​​
វិធី​ពិសេស​ ដើម្បី​​បង្កើត​​ផ្ទាំង​គំនូរលើ​​​ផ្ទៃជញ្ជាំង​ ​មាន​បែបផែន​​ 3D ចំណាប់​អារម្មណ៍​។


 
បង្កើត​ភាព​ចំណាប់​អារម្មណ៍​​ខ្លាំង ​គំនូរ​លើផ្ទៃ​​ជញ្ជាំង ​3D ធ្វើ​ឲ្យ​បរិយាកាស​​ប្លែក​ថ្មី​ ស្រស់​បំព្រង​ បាន​មនុស្ស​គ្រប់​គ្នា​​ទទួល​ស្គាល់​ពេញ​និយម​។
ជញ្ជាំង​​សោះកក្រោះ​ក្រៀម​ក្រំ​ បាន​មាន​រូបភាព​​ពណ៌​សម្បុររស់​រវើក ​ទាក់ទាញ​កែវ​​ភ្នែក​មនុស្សគ្រប់​រួបទស្សនា​។​ គំនូរលើ​​ផ្ទៃ​ជញ្ជាំង​មក​
ជាមួយ​​មនុស្ស​លោក​ ដូចជា​វត្ថុទិព្វមួយ​ ជួយ​ជីវិត​មាន​ភាព​ល្អប្រសើរ​ ភាព​ថ្មីប្លែក​ និង​ពណ៌​សម្បុរសម្បូរ​បែប​​ជាង​។​


 
មក​ពី​​ចំណូល​ចិត្ត​គូរ​គំនូរ​លើផ្ទៃជញ្ជាំង​សាធារណៈដំបូង ឥឡូវ​​កែវ​ភ្នែក​វៀតណាម​ បានក្លាយ​​ជាក្រុមគំនូរ​​ជំនាញមួយ​​​។ រួម​ជាមួយ​ការ​អភិវឌ្ឍ​
​វត្ថុធាតុ​ប្រើប្រាស់​នៅ​លើ​​គំនូរ​ជញ្ជាំង​ ក៏មាន​​សុវត្ថិភាព​ ស្និទ្ធស្នាល​ បាន​មនុស្ស​គ្រប់​គ្នា​ទទួល​​ស្គាល់​និង​ពេញ​និយម​។​

 ផ្ទាំង​គំនូរលើ​ផ្ទៃជញ្ជាំងសាធារណៈ​​មួយ​ចំនួន​ បង្កើត​ដោយ​ក្រុម​គំនូរ​កែវ​ភ្នែក​វៀតណាម​ គូ​រតុប​តែង​បរិយាកាស​សាធារណៈ​ នៅ​មជ្ឈមណ្ឌល​ទីក្រុង​មួយ។ នៅ​រាត្រី​​គំនូរ​លើ​ផ្ទៃជញ្ជាំង​ 3D នេះ បាន​ឆ្លុះបញ្ចាំង​ពន្លឺ​បង្កើន​បែបផែនល្អ​​មើ​ល​​និង​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​អ្នកទស្សនា​។














 

អត្ថបទ៖ ធុក​ហៀន    រូបថត៖​  វៀតកឿង


បណ្តាអត្ថបទបានផ្សាយ