19/12/2016 10:29 GMT+7 Email Print Like 0

Gia Lai ត្រូវម្ចាស់ការអនុវត្តល្អសេចក្តីសម្រេច របស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម


ទិដ្ឋភាពនៃជំនួបធ្វើការ

នារសៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦​ នៅទីក្រុង Pleiku នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​​ណាម លោក Nguyen Xuan Phuc និង​ក្រុម​ការងា​រ​របស់​រដ្ឋាភិបាល​បាន​ជួប​ធ្វើ​ការ​​ ជាមួយថ្នាក់ដឹកនាំ​របស់ខេត្ត Gia Lai ស្តីពីស្ថាន​ភាព​អនុវត្ត​ភារកិច្ច​សេដ្ឋកិច្ច​សង្គម​។ ​អញ្ជើញថ្លែងមតិសន្និដ្ឋាន នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានវាយ តម្លៃ​ថា Gia Lai មាន​ឧត្តមភាព​ដែល​ជា​មជ្ឈមណ្ឌល​នៃតំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា-​​ឡាវ​ ​និង​វៀតណាម។ ហើយ​ខេត្ត​ក៏បង្កើត​បាន​មណ្ឌល​ឧស្សាហកម្ម​ មណ្ឌលសេដ្ឋកិច្ច​និង​​រោងចក្រ​អគ្គិសនីមួយ​ចំនួន។​ស្តីពី​ដំណោះ​ស្រាយ​អភិវឌ្ឍន៍​ខេត្ត Gia Lai លោក ​Nguyen Xuan Phuc អញ្ជើញ​ផ្តល់​អនុសាសន៍​ថា៖

“ខេត្តត្រូវមានការប្តេជ្ញា និងដាក់​ចេញវិធាន​ការ​ជាក់​ស្តែង​ទើប​អភិវឌ្ឍន៍​បាន។ ​ក្នុងនោះ​ ខេត្តត្រូវផ្តោត​សំខាន់លើភារកិច្ច​កាត់​បន្ថយ​ភាព​ក្រីក្រ អនុវត្ត​គោល​​នយោបាយ​​ជនជាតិ ឲ្យបានល្អ​ជាង​ម្ចាស់​ការ​អនុវត្តន៍​ភ្លាម​​មួយ​រំពេច​នូវ​ផែន​ការ​និងគោល ដៅឆ្នាំ​២០១៧។ រួមជា​មួយ​នោះ ខេត្ត​ត្រូវ​បន្ត​ជម្រុញ​ការ​ដាំ​ដុះ​ព្រៃ រៀប​ចំឡើង​វិញ រាល់​ក្រុម​ហ៊ុន​​រុក្ខកម្ម ឈាន​ដល់​កសាង​ពាណិជ្ជ​សញ្ញាធំ​ៗ​មួយ​ចំនួន​”។ តាមនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថា ខេត្ត Gia Lai ក៏ត្រូវម្ចាស់​ការ​អនុវត្ត​រាល់​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ស្តីពីការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឆ្នាំ​២០១៧ តាំងពីដើមឆ្នាំ។​ជាពិសេស ខេត្តគប្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ