10/06/2015 09:45 GMT+7 Email Print Like 0

G7 ចេញសេចក្តីថ្លែងការរួមស្តីពីបញ្ហាអន្តរជាតិជាច្រើន


G7 ចេញសេចក្តីថ្លែងការរួមស្តីពីបញ្ហាអន្តរជាតិជាច្រើន (Image: VNA)
នាថ្ងៃទី ៨ មិថុនា សន្និសីទកំពូលប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក (G7) បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការនៅអាល្លឺម៉ង់ ដោយមានសេចក្តីថ្លែងការណ៍រួមដោយផ្តោតទៅលើបញ្ហានានាក្នុងតំបន់និង
លើសកលលោក។ សេចក្តីថ្លែងការណ៍នេះរបស់ G7 បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាង​ជិតស្និតដោយឈរលើមូលដ្ឋានបណ្ដាតំលៃនិងគោលការណ៍រួមសំដៅដោះស្រាយរាល់ការសាកល្បងខាងនយោបាយនិងសេដ្ឋកិច្ចសកល។ G7 ក៏បានសន្យាគោរពរាល់តំលៃខាងប្រជាធិបតេយ្យសេរី ការកំណត់របស់ច្បាប់រក្សារអធិបតេយ្យភាពនិងបូរណភាពដែនដីក៏ដូចជា ជំរុញសន្តិភាពនិងសន្តិសុខលើសកលោក។ ទាក់ទិនដល់បញ្ហាសន្តិសុខនាវាចរណ៍សេចក្តីថ្លែងការណ៍របស់ G7 បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការរក្សារសណ្តាប់ធ្នាប់នាវាចរណ៍តាមច្បាប់អន្តរជាតិក៏ដូចជាធានាសន្តិសុខនាវាចរណ៍អន្តរជាតិជាពិសេស​គឺ​អនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

 
បណ្ដាថ្នាក់ដឹកនាំ G7 បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំងអះអាងជាថ្មីម្តងទៅលើសារៈសំខាន់នៃការដោះស្រាយ​ជំលោះដោយសន្តិវិធីក៏ដូចជាធានាសេរីភាព​នាវាចរណ៍​និងការធ្វើអាជីវកម្មលើសមុទ្រប្រកបដោយស្របច្បាប់ទៀតផង។ G7 បានប្រឆាំងជំទាស់
រាល់ទង្វើគំរាមកំហែងឬប្រើប្រាស់អាវុធដោយឯកតោភាគីសំដៅផ្លាស់ប្តូរស្ថានភាពនៅសមុទ្រដូចជា​ការ​សាង​​សង់កោះសិប្បនិម្មិតដោយទ្រង់ទ្រាយធំនាពេលថ្មីៗនេះនៅសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ