09/07/2017 12:13 GMT+7 Email Print Like 0

G២០ សន្យាទប់ស្កាត់ការផ្ដល់ហិរញ្ញប្បទានសំរាប់ភេរវកម្ម


ថ្នាក់ដឹកនាំក្រុមប្រទេសសមាជិក G២០ ប្រជុំនៅទីក្រុង Hamburg (រូបថត៖EPA/TTXVN)

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ សន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក (G២០) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Hamburg របស់អាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងនោះឯកភាពលើការជំរុញខ្លាំងការខំប្រឹងប្រែងទប់ស្កាត់ប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្ម។ សេចក្ដីថ្លែងការណ៍រួមនេះបានថ្កោលទោសយ៉ាងខ្លាំងក្លានូវការផ្ដល់ហិរញ្ញប្បទានសំរាប់លទ្ធិភេរវកម្ម ព្រមទាំងសន្យាធ្វើសកម្មភាពដើម្បី​ទប់ស្កាត់អំពើនេះ។ពួកប្រទេស G២០ ក៏បានដាស់តឿនឲ្យប្រទេសនានាគាំទ្រកងកម្លាំងពិសេសខាង​ហិរញ្ញវត្ថុ​ (FATF) ដែលជាអង្គការអន្តរជាតិរួមមានប្រទេសសមាជិកសរុប ៣៧ នោះ ក្នុងការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្ម។

សេចក្ដីថ្លែងការណ៍រួមស្ដីពីការទប់ស្កាត់ប្រភពហិរញ្ញប្បទានសំរាប់ភេរវកម្មនេះ ជាការស្រុះចិត្តគំនិតកម្រដែល​ទទួលបាននៅសន្និសីទ G២០ លើកនេះក្នុងកាលៈទេសៈដែលអាមេរិកនិងប្រទេសផ្សេងៗ កាន់តែឃ្លាត​ពី​គ្នាលើបញ្ហានានា ដូចជាសេរីភាពពាណិជ្ជកម្មនិងការទប់ទល់បម្រែបម្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ