14/11/2016 10:18 GMT+7 Email Print Like 0

FTA វៀត​ណាម​ - EAEU មាន​ឱកាស​ជាច្រើន​កំពុង​រង​ចាំនៅពេល​ខាង​មុខ​

ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀត​ណាម​និង​សហភាព​​សេដ្ឋកិច្ច​អាស៊ី​-អឺរុប (FTA វៀត​ណាម​ - EAEU) ជាផ្លូវ​ការ ហើយ​មាន​សុពល​ភាព បើក​ចេញ​ទស្សន​វិស័យ​ធំ​សម្រាប់​នីហរណកម្ម របស់វៀត​ណាម ចូល​ទៅ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ធំ​និង​ពោរ​ពេញ​ទៅ​ដោយ​សក្តានុភាព​លើ​ពិភពលោក​ ដោយ​មាន​ប្រជាជន​ជាង​១៨០លាន​នាក់ និង​សរុប GDP សម្រេច​លើស​ជាង​២០០​០​ពាន់​លាន​ដូល្លា​អាមេរិក ជាមួយ​តម្លៃពាណិជ្ជកម្ម​បរទេស​សម្រេច​ប្រហែល​១០០០ពាន់​លាន​ដូល្លា​អាមេរិក​។

នេះ​ជា FTA លើក​ដំបូង ដែល​សហសម្ពន្ធ​សេដ្ឋកិច្ច​អាស៊ី-​អឺរុប (រួម​មាន៖​ រុស្ស៊ី ​អាមេនី បេឡារុស ​កាហ្សាក់​ស្ថាន និង​កៀហ្ស៊ី​ស៊ីស្ថាន​) ចុះហត្ថ​លេខាជា​មួយ​ប្រទេស​ទីបី ហើយ​ក៏ជាកិច្ច​ព្រម​ព្រៀង​ដំបូង​បង្អស់ ដែល​វៀត​ណាម​ចុះ​ហត្ថលេខា​ជាមួយ​ដៃគូ​ប្រពៃណី​ចំណុះសហភាព​ស៊ូវៀត​ចាស់​។

FTA វៀតណាម - EAEU ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជំនាន់​ថ្មី​មួយ គ្រប់​វិស័យ គ្រប​ដណ្តប់​វិស័យ​​សហ​ប្រតិបត្តិ​​ការ​​សេដ្ឋកិច្ច-​​ពាណិជ្ជកម្ម​ទាំង​​មូល រវាង​វៀតណាម​​និង​ EAEU​។

ទន្ទឹម​ការបង្កលក្ខណៈ​ងាយស្រួល​​ឲ្យពាណិជ្ជកម្ម​ទំនិញ តាមរ​យៈកាត់បន្ថយ​​ពន្ធដា កិច្ច​ព្រមព្រៀងរួ​មមា​ន កិច្ច​សន្យានៃ​ភាគីទាំង​ឡាយ ស្តីពីសិទ្ធិ​កម្មសិទ្ធិបញ្ញា អភិវឌ្ឍន៍ ពា​ណិជ្ជកម្ម​អេឡិកត្រូ​និក លទ្ធកម្ម​រដ្ឋាភិបាល​ ប្រកួត​ប្រជែង​។



នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)ចូលរួម​ពិធីបើក​ការិយាល័យ​តំណាង​ធនាគារ​ពាណិជ្ជកម្ម​ភាគហ៊ុន​
វិនិយោគ​និងអភិវឌ្ឍន៍វៀតណាម (BIDV) នៅសហភាពរុស្ស៊ី។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វេទិកាសហគ្រាសវៀតណាម - សហសម្ពន្ធសេដ្ឋកិច្ចអាស៊ី-អឺរុប រៀបចំនៅទីក្រុងហាណូយឆ្នាំ២០១៥។
រូបថត៖ តឹនអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្ពន្ធក្រុមហ៊ុន TH True Milk របស់វៀតណាម ទើបបើកគម្រោងការទីពីរ សម្ពន្ធចិញ្ចឹមគោយកទឹកដោះ
និងច្នៃទឹកដោះនៅសហភាពរុស្ស៊ី។ រូបថត៖ យឿងទ្រី/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាមកិច្ច​សន្យាក្នុងកិច្ច​ព្រមព្រៀង​ EAEU សម្រាប់ឲ្យវៀត​ណាម នូវ​ការងាយ​ស្រួល​ជា​ច្រើន ឲ្យក្រុម​ទំនិញ​វៀត​ណាម​ដែលមាន​ប្រៀបខ្លាំង​ដូច​ជា៖ កសិផល ជលផ​ល និង​ទំនិញឧ​ស្សាហកម្ម​ ដូច​ជា វាយ​នភណ្ឌ ទ្រនាប់​ជើង​គ្រប់​​ប្រភេទ​ និង​​គ្រឿង​ឈើ..​.។ល។


សហភា​សេដ្ឋកិច្ច​អាស៊ី​-អឺរុប ជា​ទីផ្សារ​ធំមួ​យ ដោយ​មាន​ប្រជាជន​ជាង១៨០​លាន​នាក់ បរិមាណ​ធន​ធាន​ធម្មជាតិ​សម្បូរ​បែប សរុប GDP សម្រេច​ជា​២០០០ពាន់​លាន​ដូ​លា្លអា​មេរិក​ តម្លៃ​ពាណិជ្ជ​កម្ម​បរទេស​សម្រេច​ប្រហែល​១០០​០​ពាន់លាន​ដូល្លាអាមេរិក។​ វៀត​ណាម​នាំចេញ​ទៅកាន់​ទីផ្សារ​ EAEU​ នូវ​មុខ​ទំនិញ​ចម្បងដូច​ជា ទូរស​ព្ទ -​ គ្រឿង​បន្លាស​ ម៉ាស៊ី​នកុំព្យូ​ទ័រ-ផលិត​ផល​អេឡិក​ត្រូនិក​ វាយ​ន​ភណ្ឌ ទ្រនា​ប់ជើង ​ជលផល កាហ្វេ​ គ្រាប់ស្វា​យចន្ទី​ អង្ករ​ បន្លែ.​..។ល។ ហើយ​នាំចូលពី​ EA​EU នូវមុខ​ទំនិញ​ប្រេង​សាំង​ ដែក​ថែប ជីរ​ ម៉ាស៊ីន​ឧបករណ៍​...។ល។

ជា​មួយការបំបាត់​ពន្ធគយ ភាគី​ទាំង​ពីរ នឹង​ពង្រាយ​យ៉ាងស​កម្ម​នូវ​ មាត្រា​ស្តីពីបសុពេទ្យ​ និងពិនិត្យ​អាសន្ន​រោគ​លើសត្វ​និង​រុក្ខជាតិ (SPS) ជម្រុញ​សហប្រតិ​បត្តិការ ដំណើរ​ការ​គំនិត​ច្នៃប្រឌិត​ជួយ​សំរួល​ពាណិជ្ជកម្ម​និង​ឧបត្ថម្ភ​បច្ចេកទេស​និង​បង្កើត​យន្តការ​ប្រឹក្សា​មាន​​ប្រសិទ្ធភាព​រ​វាង​ភាគី​ទាំង​​ពីរ។

ភាគីវៀត​ណាមសន្យា​បើកទីផ្សារ មា​នមាគ៌ា​សម្រាប់ ​EAEU ចំពោះ​ផលិត​ផលចិញ្ចឹម​មួយ​ចំនួន ទំនិញ​ឧស្សាហកម្ម​មួយ​ចំនួន​ដូច​ជា​ម៉ាស៊ីន​ ឧ​បករណ៍​ មធ្យោបាយ​ដឹកជញ្ជូន.​..។​ល។ ​ជាទូ​ទៅ ទំនិញ​ទាំង​អស់​នេះ ​មិនប្រជែង​ជាមួយទំនិញ​វៀតណា​ម តែរួមចំ​ណែក​ពិពិ​ធូបនីយកម្ម​ បន្លែម​ទីផ្សារប្រើប្រាស់​ក្នុង​ប្រទេស​។

អំពីទិដ្ឋភាពទូ​ទៅ ភាគី​ទាំង​ពីរ​ផ្តល់​ឲ្យគ្នា​នូវ​កម្រិត​បើក​ទីផ្សារ​ទំនិញ​​ស្រូប​យក​​ប្រហែល៩០% នៃ​ពន្ធដា ប្រហាក់​ប្រហែលជាង​៩០%តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​។

ក្រៅពី​ FTA នេះក៏កំណត់​វិធានការ ដើម្បី​បង្កើន​ភាពរលូន​ នៃសកម្មភាព​គ្រប់គ្រង​រដ្ឋក្នុង​ពាណិជ្ជកម្ម បង្កើន​សហ​ប្រតិបត្តិការ រវាងស្ថាបន​គ្រប់គ្រងរដ្ឋ​របស់ភាគីទាំ​ងពីរ​ ស្តីពី​ពន្ធគយ ​គ្រប់គ្រងគុ​ណភា​ព ពិនិត្យ​អសន្ន​រោគ​សត្វរុក្ខ​ជាតិ និង​អនាម័យ​សុវត្ថិភាព​អាហារ។​ ទន្ទឹម​នោះ ​កិច្ចព្រម​ព្រៀង​ក៏មាន​មាត្រា​កំណត់​មួយស្តី​ពី​សេវា​ពាណិជ្ជកម្ម​ វិនិយោគ​និងចលនា​មនុស្ស​ធម្មជាតិ​។



សម្ពន្ធសហគ្រាសវៀតណាម-រុស្ស៊ី(Vietsovpetro) ជានិមិត្តរូបជោគជ័យមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វៀតណាម-​រុស្ស៊ី។ ក្នុងរូបថត៖ ស្ថានីយ៍បច្ចេកវិទ្យាមណ្ឌលទី២ នៅអណ្តូងរ៉ែបាច់ហូ មួយក្នុង​ចំណោម៤០​
សំណង់សមុទ្ររបស់សម្ពន្ធសហគ្រាស Vietsovpetro។ រូបថត៖ ហ្វីហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិស័យជលផលរបស់វៀតណាម បានវាយតម្លៃនឹងមានឱកាសកើនខ្លាំងនូវតម្លៃនាំចេញចូលទៅទីផ្សារ EAEU។
រូបថត៖ គីមផឿង


ទីផ្សារ EAEU អាហរណកម្មធំបង្គូនូវមុខទំនិញកសិផលរបស់វៀតណាម។ រូបថត៖ ថាញហា/
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វាយនភណ្ឌរបស់វៀតណាម នឹងជួបនូវភាពងាយស្រួលពេល FTA វៀតណាម- EAEU មានសុពលភាពជាផ្លូវការ។
រូបថត៖ គីមផឿង


កាហ្វេ គ្រាប់ស្វាយចន្ទី អង្គ បន្លែ...។ល។ គ្រោងទុកនឹងមានជំហានថ្មីពេលចូលរួមទីផ្សារ EAEU។
រូបថត៖ ក្វាងហ្វី/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាមលោក​យឿងហ្វាងមិញ (​̣Duong Minh Hoang)​ ទីប្រឹ​ក្សា​ពាណិជ្ជកម្មវៀតណាម នៅសហព័ន្ធ​រុស្ស៊ី FTA វៀត​ណាម​ - EAEU នឹង​បង្កើតចេញ​ឱកាសងាយ​ស្រួល​ជាច្រើន ស្តីពី​ការនាំ​ចេញ ក៏ដូច​ជា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ សម្រា​ប់សហគ្រាស​វៀតណាម​។ ទោះបី​យ៉ាងណា ដើម្បី​ទទួលបាន​ប្រយោជន៍​ពីកិច្ចព្រម​ព្រៀង​នេះ សហគ្រាស​វៀតណា​ម​ទាំង​ឡាយ ត្រូវ​ស្រាវជ្រាវ​ជាក់​លាក់​នូវបញ្ហាមួយ​ចំនួន​ដូចជា៖ ទម្លាប់​ប្រើប្រាស់  ការចំណូល​​ចិត្ត​ ​ពី​គុណ​ភាព កា​រវិចខ្ចប់ ម៉ូដ​ផលិផល​ របស់​ប្រ​ជាជន​រុស្ស៊ី និង​ប្រទេសនានា​នៅក្នុ​ង EAEU សំណូម​ពរ​ទាំង​ឡាយ​អំពី​ច្បាប់ ប្រព័ន្ធ​ស្តង់ដារបច្ចេក​ទេស អនាម័យ​សុវត្ថិភាព​អាហារ​ មាន​លក្ខណៈ​ពិសេស​បង្គួរ​របស់​ទីផ្សារ​នេះ និង​ទាំងបញ្ហា​ស្តីពីរ​បាំង​ភាសារុស្ស៊ី ដែល​បាន​ប្រើប្រាស់​ជាទូទៅ​នៅទីផ្សារ​នេះ​...។ល។​

និយាយ​ពីការពង្រាយ​របស់​ FTA វៀត​ណាម ​- EAEU​ លោក ​Popov Aleksei អគ្គកុង​ស៊ុល​សហព័ន្ធរុស្ស៊ី នៅ​ទីក្រុង​ហូជីមិញ​ ឲ្យ​ដឹងថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្មសេ​រី​ រវាង​វៀតណាម​និង​សហភាព​សេដ្ឋកិច្ចអា​ស៊ី-​អឺរុប នឹង​ជម្រុញ​បង្កើន​តម្លៃ​ពាណិជ្ជកម្ម​ ចាប់ពី​៤ពាន់លានដូល្លា​អាមេរិក ដូចសព្វ​ថ្ងៃឡើង​ដល់​៨-១០ពាន់​លាន​ដូល្លា​អាមេរិក​ ក្នុង​ប៉ុន្មានឆ្នាំទៅ​មុខ​។ ទំនិញ​មួយចំនួន​មានប្រៀបខ្លាំង​ របស់វៀត​ណាមដូច​ជលផល វាយនភណ្ឌ...។ល។ អា​ចមានឱកាស​បង្កើន​ខ្លាំង​ នូវបរិមាណ​នីហរណកម្ម។ ផ្ទុយ​ទៅវិញ វិស័យ​ផលិកម្ម​រថយន្ត​របស់​រស្ស៊ី ក៏មាន​ឱកាស​ធំពេល​ឈាន​ចូល​ទីផ្សា​រវៀត​ណាម​។

តាម​សាស្រ្តាចារ្យ Nikolay Nikolayevych វិទ្យាស្ថាន​ស្រាវជ្រាវម៉ាក្រូ​សេដ្ឋកិច្ច របស់រស្ស៊ី EAEU មាន​សក្តានុពល​ធំ ពីព្រោះ​នេះជា​អង្គការ​សមាហរណកម្មធំ​បំផុត​នៅតំបន់​ដីគោក អាស៊ី-​អឺរុប។ ​ហេតុ​ដូច​នេះ វៀត​ណាម​ចុះកិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជកម្មសេរី​ ជាមួយ EAEU ​នឹងអ​នុញ្ញតបង្កើន​ខ្លាំងនូវ​តម្លៃ​ទំនិញ ចាប់​ពី​នោះ​បង្កើន​ប្រាក់​ចំណូល​ពីពាណិជ្ជកម្ម​បរទេសនិ​ងបង្កើតការ​ងារថ្មី​៕



តាមការ​គិតគូររបស់​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី-អឺរុប ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរីរ វាង EAEU និង​វៀតណាម ​អាចបង្កើន​តម្លៃទ្វេ​ភាគី ចាប់​ពី៤ពាន់លាន​ដូល្លាអាមេរិ​កដូច​សព្វថ្ងៃឡើង​ទៅ​៨-១០ពាន់​លាន​ដូល្លាអា​មេរិក​។ ក្នុងឆ្នាំដំ​បូង ​ពេលកិច្ច​ព្រមព្រៀង​មាន​សុពល​ភាព អ្នក​នាំចេញ​ទាំង​ឡាយ​របស់​ EAEU នឹង​សំចៃ​បានប្រមាណ​៤០លាន​ដូល្លា​អាមេរិក​ ប្រាក់​ពន្ធ​ដា។​ តាម​កិច្ចព្រម​ព្រៀង វៀត​ណាម​ ​នឹងបំបាត់​ចោលពន្ធ​ដានាំ​ចូល​ភ្លាម ចំពោះ​ជាង​៥៩% មុខ​ទំនិញ​ពី EAEU ក្នុង​នោះមាន​ផលិត​ផល​សាច់ ម្សៅមី ស្រា ​ឧបករណ៍គ្រឿង​យន្ត ផលិត​ផលថែ​ប...។​ល។ ពន្ធ​នាំចេញ​ចំពោះ​៣០%មុខ​ទំនិញ​ផ្សេង​ នឹង​បានកាត់​បន្ថយ​ចុះសន្សឹម​ដល់​០% ក្នុង​ដំណាក់កាល​អន្តរកាល​។

​ 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ការសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ