13/06/2017 15:07 GMT+7 Email Print Like 0

Frontline Collection និង រូបភាពនារីវៀតណាម នៃសម័យកាលភ្លើងសង្រ្គាម

មិន​ត្រឹម​តែ​បញ្ចូល​ទៅ​ក្នុងបទ​កំណាព្យ​​​ចម្រៀង​​ប្រជាប្រិយ​ ដូច​ជាបណ្តា​​​បទ​​ចម្រៀង​​​វីរអមតៈ​ រូប​ភាព​​​នារីនៅ​​សមរភូមិ​​បើក​​ផ្លូវ បញ្ជូន​គ្រាប់​កាំ​ភ្លើង​​ កាន់​​កាំ​​ភ្លើង​ផ្ទាល់ដៃ​ នៅជា​ប្រភព​អារម្មណ៍​អមតៈ​​សម្រាប់​វិចិត្រករ​ល្បី​ឈ្មោះ​វៀតណាម​ ​ក្នុង​​ទាំង​​ពី​រ​សង្រ្គាម​​ការ​ពារ​មាតុភូមិ​​ដ៏​អស្ចារ្យ​​​របស់​​ជន​ជាតិ​​។ នេះក៏ជា​អារម្មណ៍​ដើម្បី​​វិចិត្រករ​ ង្វៀន​ធី​ង៉ុក​ហ្វៀន​ (Nguyen Thi Ngoc Huyen) លះបង​ពេល​វេលា​​៥០ឆ្នាំ​​ ប្រមូល​កម្រង​រូបគំនូរ​ជាង​១០០០​ផ្ទាំង​ ក្រោម​ប្រធាន​បទ​នេះ​។​

​​ដើម្បី​រំលឹក​​ដល់​​​សគុណ​វិរៈនារី​ ដែ​ល​បាន​ឆ្លង​កាត់​សង្រ្គាមទាំង​​ពីរ​លើក ក៏​ដូចជា​វិចិត្រករ​បាន​ឆ្លាក់ឡើង​នូវ​​រូប​ស្រមោល​​នេះ  វិចិត្រករ​ ង្វៀនធី​ង៉ុក​ហៀន​ (Nguyen Thi Ngoc Huyen) ថ្មីៗនេះ​បាន​ឧទ្ទេសនាម​​​កម្រង​ប្រមូល​ផ្តុំ​ Frontline Collection ក្រោម​ប្រធាន​​បទ​ “រូប​នារី​វៀតណាម​​ក្នុង​សង្រ្គាម​” នៅ​​សារមន្ទីរ​​​វិចិត្រ​សិល្បៈ​វៀតណាម​ ហាណូយ​។​
 
នេះជា​សមទ្ធិផល​ជាង​កន្លះ​សតវត្សរ៍ នៃ​ប្តី​ប្រពន្ធ​វិចិត្រករ​ ង្វៀន​ធី​ង៉ុក​ហៀន​ (Nguyen Thi Ngoc Huyen) និង​មិត្ត​ភក្តិ​ទាំង​អស់​​ពេល​ពួកគេ​​ពង្រឹង​កម្លាំង​ប្រមូល​ផ្តុំ​ទៅ​ដល់​ជាង​១០០០​ផ្ទាំង​គំនូរ​​ដើម​ រូមមាន​ទាំង​ស្នាដៃ​នៃ​វិចិត្រករ​​​ចំណុះ​ជំនាន់​​ស្រទាប់​ដំបូង​ នៃ​សាលា​វិចិត្រសិល្បៈ​​អាស៊ី​អាគ្នេយ៍​ដើម​សតវត្សរ៍​មុន​។​​​



 វិចិត្រករ​ យឿង​អាញ់ (Duong Anh) កំពុង​និទាន​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​ អំពី​សម័យ​កាលបង្កើត​​​​នូវ​ផ្ទាំង​គំនូរ​របស់​ខ្លួន​។​

 
អ្នក​មីង​ ឡេទូកឹម​ (Le Tu Cam) ជា​អ្នក​ចូល​រួម​សង្រ្គាម​ប្រឆាំង​​អាមេរិក​ ក៏អញ្ជើញ​មកចូល​រួម​តាំងពិព័រណ៍​។​

 
ភ្ញៀវ​ទេសចរណ៍​ថតរូប​ជាមួយ​វិចិត្រករ​នៅ​ក្នុង​តាំង​ពិព័រណ៍​។

នេះ​ក៏ជា​លើក​ដំបូង​អ្នក​ប្រមូល​ផ្តុំ​ ង្វៀន​ធី​ង៉ុក​ហៀន​​​(Nguyen Thi Ngoc Huyen) រៀបចំ​តាំង​ពិព័រណ៍​​កម្រង​ប្រមូល​ផ្តុំ​​នៅ​វៀតណាម​ ដោយ​គោល​បំណង​​ជា​​បុព្វបទ​ឆ្ពោះទៅ​ការ​ឧទ្ទេសនាម​​​ដល់​មិត្ត​ភក្តិ​អន្តរជាតិ​ នៅ​ប្រទេសនានាពី​​ “សិល្បៈ” ដូចជា​ អ៊ីតាលី អូស្រ្តាលី...។ល។​
 
នៅ​តាំងពិព័រណ៍​ក្រោម​ប្រធាន​បទ “រូបនារី​វៀតណាម​​​​ក្នុង​សង្រ្គាម​” នេះ មាន​៥៧​ផ្ទាំង​គំនូរ​​នៃ​២៧​វិចិត្រករ​ល្បី​ឈ្មោះ​ ត្រឹន​វ៉ាន់​កឹម​ (Tran Van Can) ផាន​កេអាន (Phan Ke An)​ ហ្វិញវ៉ាន់​ធ្វឹន​ (Huynh Van Thuan) ង្វៀន​ទឺង៉េម (Nguyen Tu Nghiem) ហ្វិញ​ផឿង​ដុង​ (Huynh Phuong Dong)...។ល។ បាន​ចម្រាញ់​ពាក្យ​សម្តី​ដើម្បី​ឧទ្ទេសនាម​​ដល់​មហាជននៅ​​រដ្ឋធានី​។​
 
ដោយ​ភាគ​ច្រើន​ស្នាដៃ​បាន​គូរអូស​បន្លាយ​​ ​ក្នុង​ដំណាក់កាលសង្រ្គាម​​ទាំង​ពីរលើក ​​ប្រឆាំង​​បារាំង​និង​អាមេរិក ភាគ​ច្រើន​​ចាស់​និង​ហើរ​ពណ៌​ ទើប​អ្នក​ប្រមូល​ផ្តុំ​ ង្វៀន​ធី​ង៉ុក​ហ្វៀន​ (Nguyen Thi Ngoc Huyen) បាន​យក​ទម្រង់​រូបភាព​ទាំងនេះ​បោះពុម្ព​​​នៅលើ​​វត្ថុធាតុ​​ត័ន (toan) ជាមួ​យទំហំ​​ខ្នាត​ធំ​។
 
ប្រការ​ពិសេស ក៏ដូចជា​កម្លាំង​ចលករ​បាន​ជម្រុញ​អ្នក​ប្រមូល​ផ្តុំ ង្វៀនធី​ង៉ុក​ហ្វៀន​ (Nguyen Thi Ngoc Huyen) ​រៀបចំ​តាំងពិព័រណ៍​​លើកនេះ  គឺជា​​​រូបភាព​នារី​ ទោះបី​ទន់​ខ្សោយតែ​​មាន​ភាព​អត់ធ្មត់ ​រឹង​មាំណាស់ដែរ​​ ពេល​ពួក​គេ​នៅ​កណ្តាល​ព្រំដែន​​ រវាងការ​រស់​និង​​ស្លាប់​។ ជាង​នេះ​​ទៀត​ ភាព​ឧបសគ្គ​លំបាក​យ៉ាង​ខ្លាំង​នៃ​សង្រ្គាម​ ក៏មិនធ្វើ​ឲ្យ​បាត់​បង់នូវ​​​សម្រស់​ស្រស់​បំព្រង​ និង​ពោរពេញ​ទៅ​ដោយ​លក្ខណៈ​ជា​ស្រ្តី​ភេទ​​របស់​កញ្ញា​​ពាក់​អាវ​ទាហាន​។​
 
“តាំង​ពិព័រណ៍​នេះ ជា​មួយ​ក្នុង​ចំណោម​ផែន​ការ​ ដែល​ខ្ញុំ​បាន​ដាក់ចេញ​តាំងពី​យូរយារ​ណាស់មក​​ ពីព្រោះ​ខ្ញុំ​​មិនត្រឹម​​តែចង់​ផ្តល់​មោទនភាព​​លើ​នារី​វៀត​ណាម​ ដែល​រឹង​មាំ​ និង​អង់​អាច​ ពលី​​ដោយ​មិន​នឹក​ដល់​ខ្លួន​ ដើម្បី​សន្តិភាព​ភូមិ​ស្រុក​ ទឹក​ដី​ នៅទាំង​បង្ហាញ​ពីការ​​រំលឹក​នៅ​​សគុណ ​ទៅដល់​​វិចិត្រករ​​​ជំនាន់​មុន​ អំពី​វប្បធម៌ វិចិត្រ​​សិល្បៈ” វិចិត្រករ​ ង្វៀនធី​ង៉ុក​ហ្វៀន​ (Nguyen Thi Ngoc Huyen) ចែក​រំលែក​។​


 ស្នាដៃ​នៃ​វិចិត្រករ​ ទ្រីញ​ភង់​ (Trinh Phong) គូរ​នារី​ឈ្លប​នៅ​ទន្លេ​ក្រហម​ឆ្នាំ​១៩៥៣។

 ស្នាដៃ​នៃ​អតីត​វិចិត្រករ​ ហ្វិញ​ភឿង​ដុង (Huynh Phuong Dong) គូ​រ​នារីឈ្លប​​​​ ​នៅ​ខេត្ត​បេន​ត្រែ​​ឆ្នាំ​១៩៦៥។

 
ស្នាដៃ​នៃ​អតីត​វិចិត្រករ​ ង្វៀន​ថាញ​ចូ​វ (Nguyen Thanh Chau) គូរ​នៅ​សឹម​សើន (Sam Son) ​ឆ្នាំ១៩៦៦។


 
ស្នាដៃ​គំនូរ​នៃ​អតីត​វិចិត្រករ​ ង្វៀន​ថាញ​ចូវ​ (Nguyen Thanh Chau) នៅ​សឹម​សើន (Sam Son) ​ឆ្នាំ១៩៦៦។


 ស្នាដៃ​គំនូរ​របស់​វិចិត្រករ​ យឿង​អាញ​ (Duong Anh) ឆ្នាំ​១៩៦៦។​


 ស្នាដៃ​របស់​វិចិត្រ​ករ​ មិញ​ផឿង​ (Minh Phuong) គូរ​រូប​កញ្ញា​​ក្នុង​ “កង​ទ័ព​សក់វែង​” ឆ្នាំ​១៩៦៧។


 ស្នាដៃ​គំនូរ​ របស់វិចិត្រករ​ ទ្រិញ​គីម​វិញ (Trinh Kim Vinh) អំពី​នារី​វៀតណាម​ ក្នុង​សម័យ​សង្រ្គាម​ឆ្នាំ​១៩៦៨។​


 ស្នាដៃ​គំនូរ​របស់​អតីត​វិចិត្រករ​ ង្វៀន​ថាញ​ចូ​វ (Nguyen Thanh Chau) ឆ្នាំ​១៩៧០​។​


 ស្នាដៃ​របស់​វិចិត្រ​ករ ​វ៉សឿង​ (Vo Xuong) គូរ​រូបភាព​ហ្វឺក​ហាត់​របស់​នារី​ទាហាន​ភាគខាងត្បូង​ឆ្នាំ​១៩៧៣។


 ស្នាដៃ​របស់វិចិត្រករ​ វ៉សឿង​ (Vo Xuong) គូរ​រូបភាព​នារី​ធ្វើ​ភារកិច្ច​បេសក​កម្ម​​ភស្តុភា​ក្នុង​សម័យ​សង្រ្គាម​។​

 ស្នាដៃ​នៃ​វិចិត្រករ​ ង្វៀន​ថាញ​មិញ​ (Nguyen Thanh Minh) គូរ​នារី​ទាហានប្រជាជន​​កំពុង​​ហាត់​បាញ់​។​

 ស្នាដៃ​របស់វិចិត្រករ​ ឌិញ​ត្រុង​ខាង​ (Dinh Trong Khang) គូរ​នារី​វៀតណាម​ឈរ​នៅ​ប៉ម​ត្រួតពិនិត្យ​។​

 
ស្នាដៃ​របស់វិចិត្រករ​ ឌិញ​ត្រុង​ខាង​ (Dinh Trong Khang) គូរ​នារី​វៀតណាម​ឈរ​នៅ​ប៉ម​ត្រួតពិនិត្យ​។​

 
ស្នាដៃ​របស់វិចិត្រករ​ ទ្រីញ​គីម​វិញ (Trinh Kim Vinh) គូរ​​រូបភាព​​នារី​ឈ្លប​ល្បាតសមុទ្រ​។​

 
ស្នាដៃ​របស់អតីត​​វិចិត្រករ​ ហ្វី​ត្វ័ន​ (Huy Toan) គូរ​បងស្រី​ ត្រឹន​ធី​អែន (Tran Thi En) នៅ​ក្បែរ​ថ្លុក​ប៉ម​​ B52 នៅ​ស្រុក​វិញ​ឡិញ​​ (Vinh Linh)។​

 
ស្នាដៃ​របស់អតី​ត​វិចិត្រករ​ ហ្វិញ​ផឿង​ដុង​ (Huynh Phuong Dong) គូ​រភាព​អង់អាច​ ក្លាហាន​ ​របស់​បងស្រី​ កាម​ឡិច​ (Cam Lich)
ពេល​ឈរ​នៅ​មុខ​គ្រាប់បែក​​។​


 
ស្នាដៃ​របស់វិចិត្រករ​ ង្វៀន​ដឺក​យូ (Nguyen Duc Du) គូរ​ទិដ្ឋភាព​សកម្មភាព​របស់​នារី​វៀតណាម​ក្នុង​សម័យ​សង្រ្គាម​។​​ 


អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់​ឡុង​
 

បណ្តាអត្ថបទបានផ្សាយ