28/10/2015 10:00 GMT+7 Email Print Like 0

EU ​និង​អាស៊ាន​ជំរុញ​កិច្ច​សហប្រតិ​បតិ្តការ​និង​ការ​សន្ទនា​គោល​នយោបាយ​ស្ដីពី​សិទ្ធិ​មនុស្ស​


នារីកម្ពុជាចូលរួមពិធីមីទ្ទិញក្នុងឱកាសទិវានារីអន្តរជាតិទី៨ មិនា នៅរាជធានីភ្នំពេញ
(រូបថត៖ Reuters/Samrang Pring)

លេខាធិកា​រដ្ឋានអាស៊ាន (ASEC) និងគណៈកម្មាធិការទាំង៤របស់​អាស៊ាន ទើប​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្រុច​សែល របស់​ប៊ែលហ្ស៊ីក ចាប់ពីថ្ងៃ​ទី១៩ដ​ល់ថ្ងៃ​ទី២៥ ខែតុលាឆ្នាំ២០១៥​។ នេះ​ជាដំណើរ​ទស្សន​កិច្ច​ស្រាវ​ជ្រាវ​ប្រចាំ​ឆ្នាំ​ សំដៅបង្កើន​កិច្ច​សហប្រតិបតិ្តការ រវាងអាស៊ាននិងសហភាពអឺរ៉ុប (EU) ផ្លាស់​ប្ដូរទស្សនៈ ជាមួយ​សមាជិក​នានា នៃសភាអឺរ៉ុប និងចូលរួមសិក្ខាសា​លា អំពីសិទ្ធិមនុស្សដោយមានការ​ចូល​រួម​របស់​តំណាង​ក្រុម​ប្រឹក្សា​អឺរ៉ុប និងអង្គការសន្តិសុខនិងកិច្ចសហប្រតិបតិ្តការអឺរ៉ុប។ ក្នុងក្របខ័ណ្ឌដំណើរទស្សន​កិច្ច​លើក​នេះ មន្ត្រី EU និង​អាស៊ានបានរៀបចំ​ជំនួប​សន្ទនា គោលយោបាយដំបូងអំពីសិទ្ធិមនុស្សសំដៅចែក​រំលែក និងបង្កើនកិច្ច​សហ​ប្រតិបតិ្តការ រវាងតំបន់ទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើប្រធាន​បទ​ជាច្រើនដូច​ជា ការ​អភិវឌ្ឍន៍​នាពេលថ្មីៗនេះ អំពីសិទ្ធិមនុ​ស្សនៅ EU និងអាស៊ាន សិទ្ធិរបស់​ជនចំណាក​ស្រុក នារី កុមា ជនពិ​ការ និង​ជន​ចាស់​ជរា ការទទួល​ខុសត្រូវ​ចំពោះសង្គម​របស់ក្រុមហ៊ុន ក៏ដូចជាសិទ្ធិ​សេដ្ឋកិច្ច សង្គម វប្បធម៌និងសិទ្ធិ​អភិវឌ្ឍន៍​ជាដើម។ មន្ត្រីអាស៊ាននិង EU បានឯកភាពថា នឹង​បន្តរៀបចំជំនួបសន្ទនា​អំពី​សិទ្ធិមនុស្ស​ និង​បញ្ហានានា​ដែល​ភាគី​ទាំងពីរ​យកចិត្តទុកដាក់ដូចគ្នា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ