30/10/2016 10:59 GMT+7 Email Print Like 0

EU អនុម័តលើការចុះហត្ថលេខាលើ CETA

នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រទេសសមាជិកទាំង២៨នៃសហភាព​អឺរ៉ុប​ (​EU) បាន​យល់​ស្រប​អនុម័ត​លើ​ឯកសារ​ទាំងអស់​ទាក់ទិន ដល់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចលើគ្រប់វិស័យ (​CETA) ​រវាង EU និង​កាណាដា។ នាយក​រដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ប្រធានប្ដូរវែន EU បានសង្កត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​នេះជា​របត់​សំខាន់​ ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ EU។ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk ប្រកាស​ថា EU ​និងកាណាដា នឹងរៀបចំសន្និ សីទកំពូល​នាថ្ងៃទី៣០ ខែតុលា ដើម្បី​ចុះហត្ថលេខា​លើ CETA។ កិច្ច​ព្រម​ព្រៀង​ CETA​ ត្រូវបាន​ចាត់​ទុក​ថា នឹង​តភ្ជាប់ EU ដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារ ធំបំផុតលើពិភព​លោក​ដោយ​ចំនួន​ប្រជាជន​ជាង៥០០​លាន​នាក់ ជាមួយ កាណាដា ដែលជាខឿន​សេដ្ឋកិច្ចធំ​ទី១០ លើពិភពលោក៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ