07/10/2016 10:35 GMT+7 Email Print Like 0

EU មិនគាំទ្រការដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីនិងស៊ីរី


តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច ការបរទេសរបស់
សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini (រូបថត៖AFP/TTXVN)

តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ឲ្យដឹងថា លោកស្រីមិនគាំទ្រការពិភាគ្សាអំពីបទដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីឬរដ្ឋអំណាចរបស់​ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នោះទេ។លោកស្រីរូបនេះចាត់ទុកថា សហគមន៍អន្តរជាតិត្រូវការធ្វើឲ្យរស់ឡើងវិញនូវដំណើរការនយោបាយ ដើម្បីដោះស្រាយសង្គ្រាមនៅស៊ីរី។ទស្សនៈពោលខាងលើត្រូវបានលោកស្រី Mogherini នាំចេញនៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងអគ្គលេខាធិការអ.ស.បលោក Ban Ki-moon នៅខាងក្រៅសន្និសីទអន្តរជាតិ ជួយឧបត្ថម្ភអាហ្គានីស្ថាននៅទីក្រុងព្រុងស៊ែល ប្រទេសប៊ែលហ្សិក ២ ថ្ងៃក្រោយពីអាមេរិកប្រកាសផ្អាកការចរចារជាមួយរុស្ស៊ីអំពីបញ្ហាស៊ីរី។ តាមលោកស្រីរូបនេះថា ដំណោះស្រាយនយោបាយមួយអាចដោះស្រាយបាននូវបញ្ហាស៊ីរី ដោយសារបញ្ហានៅទីនេះគឺមិនមែនភាគីណាដណ្ដើមបានជ័យជំនះ ខាងយោធាទេ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ