29/11/2015 09:28 GMT+7 Email Print Like 0

EU និងវៀតណាមឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មទ្វេភាគី


EU និងវៀតណាមឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មទ្វេភាគី

បណ្ដាញអ៊ីនធឺណែត Euro Presse Image បានចុះអត្ថបទនាថ្ងៃទី២៧​ខែវិច្ឆិកាឆ្នាំ២០១៥​ ដោយ​មាន​ចំណង​ជើង​ថា៖ EU និង​វៀតណាម ឈានទៅដល់ការសម្រេច​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពាណិជ្ជកម្មទ្វេភាគី។ បទសរសេរ​នេះបានសង្កត់ធ្ងន់​ថា៖ ក្រោយរយៈពេល២ឆ្នាំចរចារ សហភាពអឺរ៉ុប (EU) និងវៀតណាម កំពុង​ឈានទៅដល់​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​មួយគឺ EVFTA ។ បទសរសេរ​នេះបាន​ដក​ស្រង់​ពាក្យ​សំដី​របស់​សមាជិកា​ទទួលបន្ទុក​ពាណិជ្ជកម្ម​អឺរ៉ុប លោក​ស្រី Cecilia Malmstrom បានចាត់ទុកថា៖ ដោយមានទ្រង់​ទ្រាយ និង​សក្ដានុភាព​អភិវឌ្ឍន៍ វិនិយោគរបស់ EU វៀតណាមមានឱកាសក្លាយទៅជាតំបន់​កណ្ដាល​តភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម​ និងវិនិយោគរបស់ EU និងតំបន់។ ប្រការនេះនឹង​ជំរុញ​ដំណើរការ​ផ្លាស់​ប្តូរថ្មី​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើង​វិញ ផ្លាស់ប្តូររូបសណ្ឋាន​កំណើនតាមទិសសកម្មរបស់វៀតណាម។ ការសម្រេចកិច្ចព្រមព្រៀង FTA នេះ​នឹងជួយវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ ប្រកបដោយជោគជ័យ ដោយ​មានតួនា​ទី​ជា​ខឿន​សេដ្ឋកិច្ច​ទីផ្សារ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ