17/06/2015 10:33 GMT+7 Email Print Like 0

EU ដាស់តឿនក្រិកឆ្លើយតបទៅនឹងការធ្វើសម្បទានរបស់ក្រុមម្ចាស់បំណុល


EU ដាស់តឿនក្រិកឆ្លើយតបទៅនឹងការធ្វើសម្បទានរបស់ក្រុមម្ចាស់បំណុល (Image: VNA)

នាថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​ គណៈកម្មាធិការ​អឺរ៉ុប (EC) បានដាស់​តឿន ក្រិកនាំចេញ​វិធាន​ការជាក់​ស្តែងដើ​ម្បី​ឆ្លើយ​តបទៅនឹង​ការធ្វើសម្បទាន​មុន​នេះ ​របស់ក្រុមម្ចាស់​បំណុលអន្តរជាតិ​សំដៅទទួល​បាន កិច្ច​ព្រម​ព្រៀង​ដែល​អាច​ជួយ ឧបត្ថម្ភប្រទេសនេះ​រួចផុតពីគ្រោះអាសន្ន​ក្ស័យធន​ ហើយត្រូវចាក​ចេញ​ពីតំបន់​ចាយ ប្រាក់​អឺរ៉ូ (Eurozone)។ អ្នកនាំពាក្យ​របស់ EC លោក​ស្រី Annika Breidthardt បានឲ្យ​ដឹង​ថា៖ ក្រិក​បាន​យល់ព្រម​បណ្ដា​សំណូម​ពរ​ខាងថវិការ​ឆ្នាំ​២០១៥ ដែល​ EU បាននាំ​ចេញសំរាប់ប្រទេសនេះ​។ លោក​ស្រី Breidthardt វាយ​តំលៃ​ខ្ពស់ ចំពោះ​កញ្ចប់សំណូមពរ​ដែល EU និងក្រុម​ម្ចាស់បំណុល​អន្តរជាតិ​បាននាំចេញ ចំពោះក្រិក​ក្នុង​ការចរចា​នា​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​ចាត់ទុក​ថា៖ បណ្ដា​សំណូមពរ​នេះអាចត្រូវ​បានអនុវត្ត​ទាំង​ស្រុង មាន​មូលដ្ឋាន​សេដ្ឋកិច្ច និងឆ្លើយតប​នឹងតម្រូវការរបស់​ប្រជាពល​រដ្ឋ។ រីឯខ្លួន​វិញ តំណាងនៃរដ្ឋាភិបាល​ក្រិក​លោក​Gavriil Sakellaridis បានប្រកាស​ថា៖ ប្រទេស​នេះគ្មានបំណងលើក​ឡើង​ការ ផ្តើម​គំនិត​ថ្មីដើម្បីចាប់​ផ្តើម​ការចរចា​ជាមួយ​ក្រុមម្ចាស់បំ​ណុលអន្តរជាតិ នៅឡើយ ហើយរង​ចាំដល់ពេល​ណាម្ចាស់បំ​ណុល​មាន​ទស្សនៈ​ជាក់ស្តែង​ថែម​ទៀត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ