24/04/2015 15:04 GMT+7 Email Print Like 0

EU - គុយបាចាប់ផ្តើមការសន្ទនានយោបាយ


EU - គុយបាចាប់ផ្តើមការសន្ទនានយោបាយ (Image: VNA)

សហភាព​​អឺរ៉ុប (EU) និងគុយបា បានចាប់ផ្តើមការសន្ទនានយោបាយ​ និងភាគីទាំង ២ នឹង​រៀប​ចំ​ជំនួប​ដំបូង​នា​ខែមិថុនា​នៅទីក្រុង Brussels។ ព័ត៌មាន​ពោល ខាង​លើត្រូវបាន​នាំចេញ​នៅសន្និសីទកា​សែត នាថ្ងៃទី២២ខែមេសាឆ្នាំ​២០១៥​ បន្ទាប់​ពីជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​គុយបា លោក Bruno Rodriguez និង​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក គោល​នយោបាយសន្តិ​សុខនិងកិច្ចការបរទេស​របស់ EU លោកស្រី Feferica Mogherini ក្នុង​ក្រប​ខ័ណ្ឌ​ការចរចា​លើកទី ៣ ស្តីអំ​ពីការបង្កើន​ការសន្ទនា​នយោបាយ និង​សេដ្ឋកិច្ច​រវាង EU ជាមួយ​ប្រ​ទេស​ការី​បេ​នេះ។ ភាគីទាំង ២ ទទួលបានការបោះជំ​ហាន ក្នុងដំណើរការសន្ទនា ដោយមានស្មារតីស្ថាបនា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ