05/11/2015 10:05 GMT+7 Email Print Like 0

EU គឺជាដៃគូសំខាន់ជួរមុខរបស់ទីក្រុងហូជីមិញ (វៀតណាម)


EU គឺជាដៃគូសំខាន់ជួរមុខរបស់ទីក្រុងហូជីមិញ (វៀតណាម) (Image: VNA)

EU គឺជាដៃគូ​សំខាន់ជួរមុខរបស់ទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)។ នេះគឺ​ជាការ​អះអាង​របស់​អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ លោក  Le Thanh Liem នៅជំនួប​សន្ទនា ជាមួយប្រធានសមាគម​ក្រុម​ហ៊ុន​អឺរ៉ុប​ប្រចាំនៅវៀត​ណាម  (Eurocharm) នាថ្ងៃ ទី ៣ វិច្ឆិកា។ លោក Nicola​ Connolly បានវាយតំលៃថា៖ ជំនួប​សន្ទនា​លើកនេះ​ គឺជាឱកាសដើម្បី Eurocharmផ្តើម​ឡើង​ជាមួយ​រដ្ឋអំណាច​ទីក្រុងហូជីមិញ​នូវ​វិធាន​ការ​ជួយ​ឧបត្ថម្ភ​បណ្ដា​អង្គ​ភាពអាជីវកម្មប្រកប ដោយប្រសិទ្ធភាពថែមទៀត។ នេះក៏​ជាឱកាសដើម្បី​ Eurocharm យល់ច្បាស់គោល​នយោបាយសេដ្ឋកិច្ច​វប្បធម៌សង្គមថ្មី របស់វៀតណាម​ពីនោះ​ស្វែង​រក​ឱកាស​វិនិយោគ​ធ្វើ​អាជីវកម្ម​​នាពេលខាង​មុខនៅ​ទីក្រុងហូជីមិញ​ និយាយ​ដោយឡែកនិង​នៅវៀតណាមនិយា​យរួម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ