21/04/2016 10:15 GMT+7 Email Print Like 0

EC ចង់មានពង្រាងច្បាប់លើកលែងទិដ្ឋាការចំពោះទួរគីនាខែខាងមុខ


EC ចង់មានពង្រាងច្បាប់លើកលែងទិដ្ឋាការចំពោះទួរគីនាខែខាងមុខ (Image: VNA)

កាសែត “Bild” របស់អាល្លឺម៉ង់នាថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៦ បានឲ្យដឹងថា៖​ គណៈកម្មាធិការ​អឺរ៉ុប (EC) មាន​គោល​បំណង​លើកលែង​ទិដ្ឋាការ ចំពោះប្រជាពលរដ្ឋទួរគីចូល​ក្នុងប្រទេសនានា ជាសមាជិកសហភាពអឺរ៉ុប  (EU) ចាប់​ពីថ្ងៃទី​៤ ខែ​ឧសភា ខាងមុខ។ ជាលំអិត តាមរបាយការណ៍របស់  EC ស្តីពីការអនុវត្ត​កិច្ច​ព្រម​ព្រៀង EU -ទួរគី​សំដៅដោះ​ស្រាយ​វិបត្តិជន​អន្តោប្រវេសន៍​ មានខ្លឹម​សារថា៖ ប្រសិនបើ​អានការ៉ាឆ្លើយតប នឹងតម្រូវការទាំងស្រុង EC  នឹង​ផ្តើម​ឡើង​ពង្រាង មួយដែលនាំប្រទេសនេះក្នុង​បញ្ជីឈ្មោះប្រទេស ទទួលសិទ្ធិ​លើកលែងទិដ្ឋាការ​របស់ EU។ ប៉ុន្តែ​​អានការ៉ាត្រូវអនុវត្តបន្ថែមវិធានការ​មួយ​ចំនួនទៀត ក្នុងនោះមាន​ការធ្វើវិសោធនកម្មការ​កំណត់ ស្តីពីទិដ្ឋាការ​នៃប្រ​ទេស​នេះ៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ