26/11/2015 12:40 GMT+7 Email Print Like 0

Da Nang ជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៣លើពិភពលោកអនុវត្តន៍គំរោងការណ៍ផែនការមេលឿន


ទីក្រុង Da Nang

Da Nang ភាគកណ្ដាលវៀតណាម ជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៣លើពិភពលោករួមជាមួយ Kigali ប្រទេស Rwanda និង Assiut ប្រទេសអេហ្ស៊ីប ដែលត្រូវបានជ្រើសរើសដំណើរការគំរោងការណ៍ផែនការមេលឿន ដោយឈរលើកម្មវិធីស្រាវជ្រាវក្រោមចំណងជើង “នគរក្នុងអនាគត”។ គំរោងការណ៍នេះត្រូវបានឧបត្ថម្ភដោយក្រសួងអប់រំនិងស្រាវជ្រាវអាល្លឺម៉ង់ ក្នុង ប្រាក់ចំណាយជាង៤០ម៉ឺនអឺរ៉ូ ដែលត្រូវបានអនុវត្តន៍ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩។ នៅសិក្ខាសាលានាថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ ដែលបានរៀបចំឡើងដោយវិទ្យាស្ថាន ស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទីក្រុង Da Nang និងក្រសួងអប់រំនិង ស្រាវជ្រាវអាល្លឺម៉ង់ តំណាងនៃភាគីអាល្លឺម៉ង់បានឲ្យដឹងថា គោលដៅមួយក្នុងចំណោមគោលដៅនៃគំរោងការណ៍នេះ គឺជាធ្វើយ៉ាងម៉េចដើម្បីទីក្រុងមានសមត្ថ ភាពសម្របខ្លួន អភិវឌ្ឍន៍ដោយនិរន្តរភាព ក្នុងកាលៈទេសៈដែលល្បឿននគរ ភាវូបនីយកម្មលឿនដូចពេលនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ