02/08/2016 10:08 GMT+7 Email Print Like 0

Da Nang ចាប់ផ្តើមអនុវត្តគំរោងការណ៍បើកទូលាយកំពង់ផែ Tien Sa


Da Nang ចាប់ផ្តើមអនុវត្តគំរោងការណ៍បើកទូលាយកំពង់ផែ Tien Sa

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម ​គណៈកម្មាធិការប្រជាជនទី​ក្រុង​ Da​ Nang បានចេញបទបញ្ជាអនុវត្ត​គំរោង​ការណ៍បើកទូលាយកំពង់ផែ Tien Sa ដំណាក់កាលទី២។ គំរោងការណ៍​បើក​​ទូលាយកំពង់ផែ Tien Sa ដំណាក់កាលទី២នេះមានទុនវិនិយោគសរុបប្រមាណជិត​មួយ​លាន​លានដុង ហើយបាន​អនុវត្តក្នុងរយៈពេល២ឆ្នាំ ដើម្បីលើកកំពស់​សមត្ថភាពទទួលទំនិញ ១២ លានតោន/ឆ្នាំ។ លោក Nguyen Nhat អនុរដ្ឋមន្ត្រី​ក្រសួងគមនាគមន៍និងដឹកជញ្ជូនបានអោយដឹងថា៖

“ ការជួសជុល និងបើកទូលាយកំពង់ផែ Tien Sa ដើម្បីបំពេញតម្រូវការធ្វើ​អាជីវកម្ម​តាមបទដ្ឋានអន្តរជាតិ។ប្រការនេះនឹងជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍​គមនាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ទីក្រុង Da Nang។ ក្រសួង​គមនាគមន៍ដឹកជញ្ជូនស្នើអោយវិនិយោគិន អ្នកម៉ៅការ ពិគ្រោះយោបល់ត្រូវមានដំណោះស្រាយសមស្រប​ ធា​នាអំពីល្បឿន និងសុវត្ថិភាពក្នុងរយៈពេលអនុវត្តគំរោងការណ៍៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ