12/08/2016 10:17 GMT+7 Email Print Like 0

CRAFV សំណូមពរឲ្យចិនគោរពសាលក្រមរបស់តុលាកាមជ្ឈត្តកម្មអចិន្ត្រៃស្ដីអំពីករណីបណ្ដឹងរវាងហ្វីលីពីននិងចិន

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាតំណាងឲ្យបណ្ដាសមាគមមហាជនបារាំង-វៀតណាម (CRAFV) បានផ្ញើរលិខិតទៅកាន់ប្រធានាធិបតីរដ្ឋាភិបាលនិងរដ្ឋសភាបារាំង ទៅកាន់សភានិងគណៈកម្មាធិការអឺរ៉ុប ស្ថាន​ទូត​​ចិន អាមេរិក ប្រទេសអាស៊ាន និងប្រទេសធំៗផ្សេងទៀតប្រចាំនៅបារាំង ដោយសំណូមពរឲ្យចិនគោរពសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃស្ដីអំពីករណីបណ្ដឹងរវាងហ្វីលីពីននិងចិនទាក់ទិនដល់បញ្ហាសមុទ្រខាងកើត នាថ្ងៃទី១២ កក្កដា កន្លងទៅ។


រូបថតពីផ្កាយរណបសរឲ្យឃើញនូវសកម្មភាពកែប្រែដោយខុសច្បាប់របស់ចិននៅវាលថ្ម Chu Thap នៅសមុទ្រខាងកើត (រូបថត៖AFP)

លិខិតរបស់ CRAFV សង្កត់ធ្ងន់ថា ការដែលចិនមានអំពើខុសឆ្គងរំលោភអធិបតេយ្យភាពរបស់ហ្វីលីពីននិងបំផ្លាញបរិស្ថាននៅតំបន់សមុទ្រ នេះគឺអំពើរំលោភច្បាប់អន្តរជាតិ សិទ្ធិអធិបតេយ្យភាពនិងផលប្រយោជន៍នានារបស់ហ្វីលីពីននិយាយដោយឡែកនិងប្រទេសដទៃក្នុងតំបន់និយាយរួម។លិខិតនេះបានអំពាវនាវឲ្យរដ្ឋាភិបាល​និងស្ថាប័ននយោបាយរបស់បារាំង សហភាពអឺរ៉ុប អាមេរិកនិងអាស៊ាន មានសកម្មភាពចាំបាច់ដើម្បីសំណូមពរឲ្យចិនគោរពសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃ គោរពអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ​ (UNCLOS) បញ្ចប់ការកសាងដោយខុសច្បាប់កោះសិប្បនិម្មិតនិងការដាក់ពង្រាយយោធានៅកោះទាំងនេះព្រមទាំងបញ្ចប់សកម្មភាពរារាំងដោយខុសច្បាប់អ្នកនេសាទវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ