01/12/2016 10:03 GMT+7 Email Print Like 0

CLV លើកទី ៩ ៖ ឆ្លៀតយកឱកាសនិងចែករំលែកផលប្រយោជន៍

សន្និសីទ​កំពូល​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា - ឡាវ -វៀតណាម​លើកទី ៩ (CLV៩) ទើប​បញ្ចប់​នៅ​ទីក្រុង​សៀម​រាបនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា (ចាប់ពីថ្ងៃទី២៣​ដល់ថ្ងៃ២៤ខែវិច្ឆិកា ឆ្នាំ​២០១៦​) ដែល​មាន​ការចូលរួម​របស់​លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក សម្តេចតេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកនាយករដ្ឋមន្ត្រី​ឡាវ Thongloun Sisoulith

ថ្លែង​សន្ទរកថា​ក្នុងសន្និសីទនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក បាន​សង្កត់ធ្ងន់​ថា៖ ប្រទេស​ទាំងបី​បាន​​រួមគ្នា​ឆ្លង​កាត់បណ្តា​ឧបសគ្គ​​ក្នុង​តំបន់ ឆ្លៀតយក​ឱកាស​អភិវឌ្ឍន៍​និង​ចែក​រំលែក​ផល​ប្រយោជន៍។ ​ដោយ​ស្មារតីនេះ ​កិច្ច​សហប្រតិបត្តិការ​ CLV អាចពង្រឹង​អស់​កម្លាំង​កាយ រួម​ចំណែក​ក្នុងការ​រក្សា​សន្តិភាព វិបុលភាព​របស់ប្រទេសនិមួយៗ ​និង​ក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភូក ស្នើ​ប្រទេស​ទាំងបី​គប្បី​ប្រមូលផ្តុំ​​​​​ជំរុញការ​តភ្ជាប់​​ខឿន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងបី ដើម្បី​លើកកម្ពស់​លទ្ធភាព​ប្រកួត​ប្រជែង ទាក់ទាញ​ការ​វិនិយោគ​និង​​បើកទូលាយ​​ទីផ្សារ។

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បាន​សង្កត់​ធ្ងន់​​​សំណើរទាំង ៧ របស់​ប្រទេសវៀតណាម​​ពាក់ព័ន្ធនឹង​បណ្តាវិស័យ ដែលអនុវត្តន៍​ទម្រង់​រូបភាព​ត្រួតពិនិត្យ “ច្រកចេញចូលតែមួយ” កសាង​យន្តការ​សន្ទនា​តាម​កាល​កំណត់​ជាមួយ​បណ្តាសហគ្រាស​ បង្កើន​បរិមាណ​​អាហារូបករណ៍​​​​​ចំពោះ​ការ​បណ្តុះបណ្តា​វិជ្ជាជីវៈ ហើយអំពាវនាវប្រទេស​ឡាវនិង​ប្រទេសកម្ពុជា​ចូលរួម​អនុសញ្ញា​អំពីការការពារ​និង​ប្រើប្រាស់បណ្តា​ចរន្តទឹក​ដែល​ឆ្លងកាត់​ព្រំដែន​និង​ទន្លេ​អន្តរជាតិ ជំរុញ​​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍...

លោក​នាយករដ្ឋមន្ត្រី​ក៏ឧទ្ទេសនាម​​ក្រុមហ៊ុន​ទូរគមនាគមន៍  Viettel របស់​ប្រទេស​​វៀតណាម​ ដែល​វិនិយោគ​​លើការទំនើបនីយកម្មបណ្តាញ​ទូរគមនាគមន៍​នៃប្រទេស​ទាំងបី​ដោយ​បច្ចេកវិទ្យា ៤G ជួយឧបត្ថម្ភ​​ការកសាង​រដ្ឋាភិបាល រាជរដ្ឋាភិបាល​អេឡិកត្រូនិច​ និង​អនុវត្តន៍​​​តំលៃ​សេវាកម្ម​​​ទាក់ទងរបស់​ក្រុមហ៊ុន​ Viettel រវាង​ប្រទេស​ទាំងបី​ ​​ជិត​ស្មើ​នឹង​តំលៃ​សេវាកម្ម​​​​ទាក់ទង​ក្នុង​ស្រុក។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ថតរូបរួមក្នុងពិធីបើកសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពនៃសន្និសីទ CLV លើកទី ៩។ 
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំនៃប្រទេសទាំងបីចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃសន្និសីទ CLV លើកទី ៩។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំនៃប្រទេសទាំងបីក្នុងសន្និសីទកាសែត ក្រោយពេលបញ្ចប់សន្និសីទ CLV លើកទី ៩។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឆ្លើយតប​នឹង​សំណើ​របស់លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភូក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក៏​ស្នើ​ក្រុមហ៊ុន Viettel ជួយឧបត្ថម្ភទូរទស្សរ៍ផ្សព្វ​ផ្សាយ​ផ្ទាល់​រវាង​នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងបី​និង​រវាង​បណ្តា​ស្ថាប័ន​នៃប្រទេសទាំងបី ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​និង​សន្សំសំចៃ​ថវិការ។

បញ្ចប់​សន្និសីទនេះ នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងបីកម្ពុជា- ឡាវ -វៀតណាម​ បាន​ចុះ​ហត្ថ លេខា​លើ​សេចក្តីប្រកាស​រួម​​នៃសន្និសីទ​កំពូល CLV លើកទី ៩ អនុម័ត​បញ្ជី​ឈ្មោះបណ្តា​គម្រោង​អាទិភាព​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដើម្បី​​​ទាក់​ទាញ​ការវិនិយោគ​ពី​បណ្តា​ដៃគូ​អភិវឌ្ឍន៍។
 
ថ្នាក់ដឹកនាំ​នៃ​ប្រទេសទាំងបី​ក៏​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ“កិច្ច​ព្រមព្រៀង​​ជំរុញ​និង​​បង្កលក្ខណៈ​ងាយស្រួល​ពាណិជ្ជកម្ម​ក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍ CLV” និង​ឯកភាព​​នូ​វ​ការ​រៀបចំ​សន្និសីទកំពូល CLV លើកទី ១០ នៅ​ប្រទេសវៀតណាម​ នា​ឆ្នាំ២០១៨។

ក្នុង​ឱកាស​នេះ លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក​ បាន​ជួបសវនាការជាមួយ សម្តេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា​និង​​ជួប​សវនាការជាមួយ​លោកនាយករដ្ឋមន្ត្រី​ឡាវ Thongloun Sisoulith នៅទីក្រុង​សៀមរាប។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញពិសាអាហារពេលព្រឹកនិងពិភាក្សាការងារ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសអញ្ជើញចួលរួមក្នុងសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith
ក្នុងឳកាសអញ្ជើញចួលរួមក្នុងសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ