• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Casumina - ក្រុមហ៊ុនផលិតពោះវៀននិងសំបកកង់ឈរលំដាប់លេខមួយនៅតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនភាគហ៊ុនឧស្សាហកម្មកៅស៊ូភាគខាងត្បូងមានសញ្ញាពាណិជ្ជកម្ម Casumina (រូបសញ្ញាសត្វតោពណ៌ក្រហម) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកត្រូវបានអតិថិជនក្នុងស្រុកនិងអន្តរជាតិ​ជឿជាក់ប្រើប្រាស់ជានិច្ច។ នាសព្វថ្ងៃនេះ Casumina កំពុងឈានទៅមុខដើម្បីក្លាយទៅជាក្រុមហ៊ុនផលិតពោះវៀននិងសំបកកង់ឈរលំដាប់លេខមួយ នៅតំបន់អាស៊ីអាគ្នេយ៍។

សម្លឹងមើល​អំពី​ដំណើ​រការអភិវឌ្ឍន៍​របស់​សញ្ញា​ពាណិជ្ជកម្ម Casumina នា​បច្ចុប្បន្ននេះ​គឺ​​ដំណើរ​ការ​មួយ​​គួរឲ្យចាប់អារម្មណ៍ ដែល​ពឹង​ផ្អែតលើ​​ការ​ខិត​ខំ​ប្រឹង​ប្រែងដោយ​ឥត​ឈប់​ឈរ​​របស់​បណ្តា​ជំនាន់​បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ឧស្សាហកម្ម​កៅ​ស៊ូ​ភាគ​ខាង​ត្បូង។ នា​ខែ​មេ​សា​ ឆ្នាំ​១៩៧៦​ ក្រុម​ហ៊ុន Casumina​ ត្រូវបាន​បង្កើត ​​បន្ទាប់​ពីទទួលរោងចក្រតូច ដែលផលិត​​ពោះ​វៀន​និង​សំបក​កង់​​មួយ​ចំនួន​នៅ​ទី​ក្រុង​ហូជី​មិញ​និង​នា​ខេត្ត​មួយ​ចំនួន​នៅ​ខាង​កើត​នៃ​ភាគ​ខាង​ត្បូង។ តម្រុយ​​គូស​ចំណាំការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​​បាន​ចាប់​ផ្តើម​ពីឆ្នាំ​១៩៩៧ នៅ​ពេល​ក្រុមហ៊ុន Casumina​ សហការ​ជា​មួយ​​ក្រុមហ៊ុន Yokohama និង​ក្រុមហ៊ុន Mitsubishi (ប្រទេស​ជប៉ុន) ដើម្បី​ផលិត​ពោះ​វៀន​និង​សំបក​កង់​ម៉ូតូ​និង​កង់​រថយន្ត។

ដំណាក់កាល​ពីឆ្នាំ២០០០ ដល់​ ឆ្នាំ២០០៩ ក្រុម​ហ៊ុន​ Casumina ​ បាន​វិនិយោគ​លើ​ម៉ាស៊ីននិង​បច្ចេក​វិទ្យាខ្ពស់​ជា​ច្រើន​ ដើម្បី​ផលិត​​បណ្តា​ផលិតផល​​​តាម​ស្តង់​ដា​​ដ៏​ជឿន​លឿន​​របស់​ប្រទេស​ជប៉ុន ​និង​​បញ្ជាក់​ការ​អភិវឌ្ឍន៍នៃ​សញ្ញាពាណិជ្ជកម្ម​ Casumina នៅ​ទី​ផ្សារ​ជា​បណ្តើរៗ។


កៅ​ស៊ូ​ផលិត​ពោះ​វៀន​និង​សំបក​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​​កៅ​ស៊ូ​ភាគ​ខា​ង​ត្បូង (Casumina).

កម្មករ​នៃ​ក្រុមហ៊ុន Casumina ពិនិត្យ​កៅ​ស៊ូ​ មុន​ពេល​​ចាក់​​ចូលក្នុង​ពុម្ភ


ខ្សែ​សង្វាក់​ផលិត​ដ៏​ទំនើប ព្រមៗគ្នា និង​ជិត​ជុំ


វត្ថុធាតុ​ដើម​​ក្រណាត់​​ក្នុង​ជាតិ​​ផលិត​សំបក​កង់


គ្រប់​គ្រង់​ខ្សែ​សង្វាក់ផលិត​សំបក​កង់​ម៉ូ​តូ

នា​សព្វ​ថ្ងៃនេះ ក្រុម​ហ៊ុន Casumina ​មាន​ ៤ រោង​ចក្រ​​និង​បុក្គលិក​ចំនួន​ ៣០០០ ​នាក់។ ប្រព័ន្ធ​​ម៉ាស៊ីន​ផលិត​​ត្រូវ​បាន​វិនិយោគ​​យ៉ាង​ព្រមៗគ្នា ដែល​នាំ​ចូល​ពី​បណ្តា​ប្រទេស​នៃ​ G7 ថែម​ទាំង​​ដំណើរ​ការផលិត​​ជិត​ជុំ​គ្នា លទ្ធភាព​​ផលិត​​ឡើង​ដល់ ៥០ លាន​ផលិតផល​ក្នុង​មួយ​ឆ្នាំ។ នា​ខែ​មេសា ​ឆ្នាំ២០១៤ ក្រុម​ហ៊ុន​ Casumina​ បាន​សម្ពោធ​រោង​ចក្រ ផលិត​កង់​ Radial ធ្វើ​ពីដែកថែប​សុទ្ធ​​ ​ដែល​ផលិត​ ១ លាន​កង់​ក្នុង​មួយ​ឆ្នាំ។ អ្នក​ជំនាញ​បរទេស​បាន​វាយ​តំលៃ​ថា៖ នេះ​គឺ​មួយ​ក្នុង​ចំណោម​បណ្តារោង​ចក្រ​ ដែល​មាន​ទំហំ​ធំ​ និង​មាន​បច្ចេកវិទ្យា​ដ៏ទំនើប​ឈរ​​លំដាប់​លេខ​មួយ​នៅ​ពិភពលោក។ កង់​រថយន្ត​ធ្វើ​ពី​ដែក​ថែប​សុទ្ធ​ Casmina Radial មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដូចជា៖ ភ្ជាប់​នឹង​​ផ្លូវ​ល្បឿន​លឿន ប្រើ​ប្រាស់​បាន​យូរ សុវត្ថិភាពជា​ង ពីព្រោះគេ​អាច​បើក​​រថយន្ត​​​ក្នុង​ល្បឿន​លឿន​ជា​ទៀង​ទាត់​និង​មិនធូរ​បែកសំបកឬ​ផ្ទុះយ៉ាង​ចៃដន្យ…. ការ​ផលិត​​​កង់ Radial បាន​បង្ហាញ​យ៉ាង​ច្បាស់ថា ក្រុមហ៊ុន​ Casumina បាន​ម្ចាស់​ការ​ក្នុង​ការ​ឆក់​យក​និង​​ច្នៃផលិតបណ្តា​ផលិតផល​ ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ខ្ពស់​លំដាប់​លេខ​មួយ​នៅ​ពិភពលោក។

នា​បច្ចុប្បន្ននេះ​ ក្រុម​ហ៊ុន​ Casumina គឺ​ជា​ក្រុម​ហ៊ុន​តែ​មួយ​គត់​របស់​វៀតណាម​​ស្ថិត​ក្នុង​សំដាប់​ Top ៧៥ ក្រុមហ៊ុន​ផលិត​ពោះ​វៀន​និង​សំបក​កង់​​​ឈរ​លំដាប់​លេខ​មួយ​នៅ​ពិភពលោក។ បណ្តា​ផលិតផល​នៃ​ក្រុមហ៊ុន Casumina មាន​គ្រប់​ប្រភេទ​និង​សម្បូរបែប ដូចជា​សំបក​កង់​រថយន្ត (bias, radial - Casumina Radial),  ពោះវៀន​កង់​ម៉ូតូ សំបក​កង់​ម៉ូតូគ្មាន​ពោះវៀន (tubeless - Euromina) ពោះ​វៀន​និង​សំបកកង់​រថយន្ត​ឧស្សាហកម្ម ពោះ​វៀន​និង​សំបកកង់​រថយន្ត​កសិកម្ម ពោះ​វៀន​និង​សំបក​កង់ (Casumina Gold) ដែល​មាន​ប្រភេទ​ជា​ច្រើន​សមស្របនឹង​តម្រូវ​ការ​ប្រើប្រាស់។

នៅ​ទីផ្សារ​ក្នុង​ស្រុក ប្រព័ន្ធចែក​ចាយរបស់​ក្រុមហ៊ុន Casumina បាន​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​រួម​មាន​ ២០០ សាខា។ ផលិតផល​ពោះ​វៀននិងសំបក​កង់​រថយន្ត​ស្មើ ៣០% ផលិតផល​ពោះ​វៀននិង​សំបក​កង់ម៉ូតូ​ស្មើ​នឹង ៥០% និង​ពោះ​វៀន​និង​សំបក​កង់​ស្មើនឹង ៤៥%។

នៅ​ទី​ផ្សារ​ក្រៅ​ស្រុក ផលិត​ផល​របស់​ក្រុមហ៊ុន Casumina ត្រូវ​បាន​នាំ​ចេញ​ទៅ​ដល់ ១៨ ប្រទេស​និង​តំបន់​ផ្សេងៗទៀត ក្នុងនោះ​ទីផ្សារ​សំខាន់ៗ របស់​ក្រុមហ៊ុននេះ​គឺ តៃវ៉ាន់ ជប៉ុន អាមេរិក អូស្រ្តាលី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី...​ផលិតផល​​មាន​គុណភាព​ខ្ពស់​ទាំងពីរ​មុខ​ដូចជា​សំបកម៉ាក់ scooter សំរាប់​កង់​ម៉ូតូអូតូ និង​ផលិតផល​សំបក​កង់​រថយន្ត​ធ្វើ​ពី​ដែក​ថែប​​ម៉ាក់​ Casumina Radial កំពុង​ទទួល​បា្រក់​​ចំណូល​នាំ​ចេញ​​ជា​ច្រើន​បំផុត។

ក្រុមហ៊ុន Casumina អភិវឌ្ឍន៍​ដូច​នា​សព្វ​ថ្ងៃនេះ​ តាម​លោផាម​ហ៊ុង​ភូ ប្រធាន​គណៈគ្រប់​គ្រង​និង​ជា​អគ្គ​នាយក​របស់​ក្រុមហ៊ុន Casumina​បាន​ឲ្យ​ដឹង​ថា “ ក្រុមហ៊ុន Casumina​ បាន​ធ្វើសមាហរណកម្មនិង​អភិវឌ្ឍន៍​ដូច​បណ្តា​សហគ្រាស​លើ​ពិភពលោក​ដូច​នា​បច្ចុប្បន្ននេះ​ ដោយ​សារ​ប្រភពពលករ​មាន​ជំនាញ​រួមជាមួយ​អ្នក​បច្ចេកទេស​​ ដែល​បាន​សាមគ្គី​ជាមួយ​គ្នា​ រួមដៃ​កសាង​ក្រុមហ៊ុន Casumina។ នា​ឆ្នាំ២០១៥ ប្រាក់​ចំណូល​សរុបរបស់​ក្រុមហ៊ុន​ទទួល​បាន​ជាង​ ៣០០០ ពាន់​លាន​ដុង”។


សំបក​កង់​ម៉ូតូ​អូតូ scooter ម៉ាក់ Euromina បាន​នាំចេញ​ទៅ​បរទេស

បណ្តា​ផលិតផល​របស់​ក្រុមហ៊ុន Casumina បាន​បើក​ទូលាយ​​ប្រព័ន្ធ​សាខា​លើ​ទូទាំង​ប្រទេស​រួម​មាន​សា
ខា​លំដាប់​លេខ​មួយ​ចំនួន ២០០


នា​បច្ចុប្បន្ននេះ ក្រុមហ៊ុន Casuminaបាន​ក្លាយទៅ​ជា​ក្រុមហ៊ុន​ផលិត​ពោះ​វៀន​និងសំបក​កង់​ឈរ​
លំដាប់​លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​របស់​វៀតណាម​ស្ថិត​ក្នុង​លំដាប់​ Top
៧៥ ក្រុមហ៊ុន​ផលិត​ពោះ​វៀន​និងសំបក​កង់​ឈរ​លំដាប់​លេខមួយ​នៅ​ពិភពលោក


ផលិតផល​របស់​ក្រុមហ៊ុន Casumina ត្រូវបាន​វេចខ្ចប់​មុន​ពេល​យក​ទៅលក់


អតិថិជន​ពេញ​ចិត្ត​នឹង​គុណភាព​ ដែល​ក្រុមហ៊ុន Casumina ផ្តល់

ដោយសារ​បណ្តា​ផលិតផល​ពោះ​វៀន​និង​សំបកកង់ប្រើប្រាស់បច្ចេកទេស​ខ្ពស់ ក្រុមហ៊ុន Casumina កំពុង​បើក​ទូលាយ​ទី​ផ្សារ​នៅ​តំបន់​មជ្ឈិមបូព៌ា តំបន់ខាង​ត្បូងនៃ​អាស៊ី តំបន់អាស៊ីអាគ្នេយ៍ និង​ឆ្ពោះ​ទៅ​ដល់​ទីផ្សារ​អភិវឌ្ឍន៍​ដូចជាខាង​ជើង​នៃ​ទ្វីប​អាមេរិក និង​អឺរ៉ុប./.

អត្ថបទ៖ង្វៀន​អាញ់ រូបថត៖ ដាំង​គីមភឿង


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top