21/10/2015 09:40 GMT+7 Email Print Like 0

BMI Research បង្ហាញសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម


រដ្ឋធានីហាណូយរបស់វៀតណាម (រូបថត៖TTXVN)

ក្រុមហ៊ុន​ស្រាវជ្រាវ BMI Research របស់អាមេរិកបានឲ្យដឹងថា យថា​ទស្សន៍​សេដ្ឋកិច្ច​វៀត​ណាម ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០១៥ មានភាព​សកម្ម​ហើយវៀត​ណាម អាចទទួលបានកំណើនផលិតផល​ក្នុងស្រុក​ សរុប​(GDP)៦,៤%ក្នុង​ឆ្នាំ​២០១៥។ របាយការណ៍របស់ BMI Research ដែលទើបនឹង​បានប្រកាសបានឲ្យដឹងថា អង្គ​ការ​នេះនៅ​តែ​រក្សា​ទស្សនៈ​សុទិដ្ឋិនិយម ចំពោះខឿនសេដ្ឋកិច្ចវៀតណាមដោយពឹង​ផ្អែក​យថា​ទស្សន៍ ​នៃ​ប្រភព​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI)។ ខណៈដែល​រដ្ឋាភិបាលវៀតណាម បន្តខំប្រឹងប្រែងកែលំអរ​បរិយាកាសអាជីវកម្ម ការ​ចូល​រួម​របស់​វិស័យ​ឯកជន ក៏កាន់តែបានបើកទូលាយហើយសមត្ថភាព របស់ផ្នែកធនាគារ​ក៏ត្រូវ​បាន​លើក​កំពស់​ផង​ដែរ​។ ក្រៅពីនោះ BMI Research ក៏បានចាត់​ទុកថា វៀត​ណាម​មាន​សក្ដានុភាព​ដ៏ធំ​ធេង​ក្នុង​វិស័យ​សាង​សង់​និង​អចលន​ទ្រព្យ​ផង​ដែរ។

ចំពោះ​ប្រភពទុន FDI BMI Research បានឲ្យដឹងថា ការដែលវៀតណាមបន្តខំប្រឹង​ប្រែង​ពង្រឹង​ស្ថិរភាព​នៃខឿន​ម៉ាក្រូ​សេដ្ឋកិច្ច ជំរុញការធ្វើភាគហ៊ុនភាវូបនីយកម្ម​អង្គ​ភាព​អាជីវកម្ម​រដ្ឋ នឹង​ជួយ​ប្រទេស​នេះទាក់​ទាញ​ថែម​ទៀតប្រ​ភព​ទុន FDI ក្នុង​ប៉ុន្មានឆ្នាំខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ