15/05/2017 10:24 GMT+7 Email Print Like 0

Biennale វិចិត្រសិល្បៈវ័យក្មេង២០១៧៖ ប៉ះដល់ដង្ហើមជីវភាព

ភាពសំបូរបែបដូចពន្លឺពណ៌​នៃ​ជីវភាព​ ស្នាដៃ​នៅ​ក្នុង​តាំង​ពិព័រណ៍​ Biennale វិចិត្រសិល្បៈ​វ័យ​ក្មេង​លើក​ទី​៤ - ឆ្នាំ​២០១៧ កំពុង​​ប្រព្រឹត្តទៅ​នៅ​​សារមន្ទីរ​​វិចិត្រ​សិល្បៈ​​​ទីក្រុង​​ហូជីមិញ​ បង្ហាញ​សាឡើងវិញ​ នូវ​​​ចង្វាក់​​រលក​ ហាក់ដូចជា​ប៉ះដល់​ដង្ហើម​​សង្គមសហសម័យ​។​
 

ក្រោម​ប្រធាន​បទ “វ័យក្មេង - ច្នៃប្រឌិត​ - សមាហរណកម្ម” តាំងពិព័រណ៍​បាន​ទាក់ទាញ​ស្នាដៃចំនួន​​​១៥៨ នៃ​​​​១០៧​​អ្នកនិពន្ធ​​និង​ក្រុម​អ្នកនិពន្ធ​​នៅ​​ទូទាំង​ប្រទេស​​ សម្តែងបង្ហាញ​​នៅលើ​វត្ថុធាតុ​​ជាច្រើន ​ចាប់តាំង​ពី​គំនូរ​ រូបសំណាក​ video art​ រហូត​ដល់​សិល្បៈ​រៀប​ចំ​។​
 
តួលេខនេះ ជាតឹក​តាងបញ្ជាក់​ឲ្យ​ការ​អភិវឌ្ឍ​​​រីកចម្រើន​​ហួស​កម្រិត​ នៃ​កម្លាំង​​ច្នៃ​ប្រឌិ​តវ័យ​ក្មេង​ មក​ពី​តំបន់​ភូមិ​​ភាគ​​ផ្សេង​គ្នា​ រួម​​ចំណែក​​ក្នុង​​ការ​អភិវឌ្ឍ​​រួម​ នៃ​​វិចិត្រ​​សិល្បៈ​​សហសម័យ​​វៀតណាម​។
 
ជ្រុង​​ពន្លឺ​ - ងងិត​​នៃ​ជីវិភាព ​ចាប់ពី​ការ​ពឹង​ផ្អែក​ទៅ​លើ​​បច្ចេកទេស​ ភាព​ព្រងើយ​​កណ្តើយ​​ របស់​មនុស្ស​លោក​ ភាព​​ទុកចិត្ត​...។ល។ រហូត​ដល់បញ្ហា​ធំធេង​ជាង ដូច​មហន្តរាយ​បរិស្ថាន​ ការ​ប្រែ​ប្រួល​អាកាសធាតុ​...។ល។ សុទ្ធតែ​មាន​​​អ្នក​និពន្ធ​​សម្តែងបង្ហាញ​​ដោយ​ភាពច្នៃ​ប្រឌិត​ ដែល​មាន​លក្ខណៈអត្ត​និយម​។



 ភ្ញៀវ​គយគន់​ទស្សនា​ស្នាដៃ​មួយ ជាមួយ​ការ​សម្តែង​ពិសេសនៅ​​លើ​វត្ថុធាតុ​ទូទៅ​។​

 ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិនម្នាក់​ ថតទុក​​ស្នាដៃ​នៅ​ក្នុង​សារមន្ទីរ​​។


 ជ្រុង​មួយ​ដែលពោរពេញ​ទៅ​ដោយ​ភាពរស់រវើក​ នៅ​ក្នុង​បរិយាកាស​តាំងពិព័រណ៍​ Biennale
វិចិត្រសិល្បៈ​វ័យ​ក្មេង​លើកទី​៤ នា​ឆ្នាំ​២០១៧។


 ការ​ច្នៃប្រឌិត​វ័យ​ក្មេង​សឲ្យ​ឃើញ​ភាព​សម្បូរ​បែប​ពី​ប្រភេទ​និង​គោល​គំនិត​...។ល។​

  រហូត​ដល់​ភាព​សម្បូរបែប​​ពី​រូបភាព​ រចនាបទសម្តែង​បង្ហាញ​។​

 ស្នាដៃជាច្រើន​ហាក់​​ដូច​ជា​​ប៉ះដល់​ដង្ហើម​នៃជីវភាព​រស់​នៅនា​​សហសម័យ​។​

 Biennale វិចិត្រសិល្បៈ​វ័យក្មេង​លើទី​៤ បានទាក់ទាញ​ចំនួន​១៥៨​ស្នាដៃ​នៃ​១០៧​ អ្នកនិពន្ធនិង​ក្រុម​អ្នកនិពន្ធ​នៅ​ទូទាំង​ប្រទេស​ ដោយមាន​ច្រើន​ប្រភេទដូចជា​៖ video art រូបគំនូរ​ រូបសំណាក​ និង​ការ​រៀប​​ចំ​...។ល។​

តាំងពិព័រណ៍​ក៏សឲ្យ​ឃើញ​ថា​ជំនាន់​សិល្បៈ​វ័យក្មេង​​មួយ​កំពុង​ខិតខំយ៉ាង​ពិតប្រាកដ​​ តោង​​ច្បាមតថភាព​សង្គម​ ស្នាដៃ​ជាច្រើន​ ដែល​បាន​ប៉ះដល់​ដង្ហើម​នៃ​ជីវភាព​រស់​នៅ​សហសម័យ​។​
 
ការ​វាយ​តម្លៃតាំងពិព័រណ៍លើកនេះ​ វិចិត្រករ​ ង្វៀន​ត្រុង​ទិន​ (Nguyen Trung Tin) ប្រធាន​​ក្រុម​ប្រឹក្សា​សិល្បៈ​តាំង​ពិព័រណ៍​​ Biennale វិចិត្រ​សិល្បៈ​វ័យ​ក្មេង​​បញ្ជាក់​ថា​៖ អ្នក​និពន្ធ​នាំ​យក​ជំនោ​វាយោ​ថ្មី​ ដោយ​ភាព​វ័យ​ក្មេង​។ ស្នាដៃ​ភាគ​ច្រើន​​មាន​គុណភាព​ខ្ពស់ ស្មើរ​ភាព​គ្នា និង​ផ្ទៃ​មុខ​រួម​ល្អបង្គូរ​។ ប៉ុន្តែ​ត្រូវ​ការ​វាយ​​តម្លៃ​ត្រឹម​ត្រូវ​ ពី​សិល្បៈ​វ័យ​ក្មេង​ ដើម្បីបន្ត​​ពង្រីក​ក្នុងប៉ុន្មាន​ឆ្នាំ​ខាង​មុខ​”។​
 
ចែក​​​រំលែក​យោបល់នៃ​វិចិត្រករ​ ង្វៀន​ត្រុង​ទិន​ (Nguyen Trung Tin) ​​វិចិត្រករ ​- គ្រូបង្រៀន​ប្រជាជន​ ហ្វិញ​វ៉ាន​ម៉ើយ​ (Huynh Van Muoi) ប្រធាន​សមាគម​​វិចិត្រ​សិល្បៈ​ទីក្រុង​ហូជីមិញ​បំពេញ​បន្ថែម​ “ត្រូវ​ការ​មាន​បរិយាកាស​ស្រស់​ស្រាយ​ ទូលាយ​ជាង​នេះទៅទៀត​ ទុកឲ្យ​​ពួកគេ​សម្តែង​​បង្ហាញនូវ​​ គោល​គំនិត​ស្នាដៃ​ទាំងអស់​​របស់ខ្លួន​។​
 
ក្រុម​ប្រឹក្សា​សិល្បៈ បាន​ជ្រើស​យក​ស្នាដៃ​ឆ្នើម​បំផុត​ ដើម្បី​ប្រគល់​រង្វាន់​។ រង្វាន់លេខ​មួយ​បានទៅលើ​ស្នាដៃ​ “កែវ​ភ្នែក​ដី​ជីវជាតិ​” នៃ​ក្រុម​អ្នក​និពន្ធ​ ង្វៀន​ផឿង​ក្វៀន (Nguyen Phuong Tran) ត្រឹន​ធី​សឿង​ (Tran Thi Suong) ង្វៀន​​ង៉ុក​យ៉ាង​ (Nguyen Ngoc Giang)។
 
រង្វាន់​លេខពីរ​បានទៅលើ​អ្នក​និពន្ធ​ ហូធីង៉ុក​អាញ​ (Ho Thi Ngoc Anh) ជាមួយ​វិហារ​ (​ម្រ័ក្សណ៍​ខ្មុក)​ ​និង​ង្វៀន​ហ្វាយ​ហ្វៀន​វូ (Nguyen Hoai Huyen Vu) ជាមួយ​ស្នាដៃ​រៀបចំ​ទីប្រជុំជន​។​
 
អ្នក​និពន្ធ​បី​នាក់​ ឡេស្វឹន​កាង​ (Le Xuan Cang) (​ស្នាដៃ​វគ្គទី​២ - វត្ថុធាតុ​ទូទៅ​) ឡេឌិញ​ចិញ​ (Le Dinh Chinh) (ស្នាដៃ​ពេលព្រឹក​ - វត្ថុម្រ័ក្សណ៍ខ្មុក​) និង​ឡេ​ក្វឹក​ហ្វាន​ (Le Quoc Hoan) (រឿងរ៉ាវ​ស្រ្តី​ទី​១ - ប្រភេទ​ video art) ដណ្តើម​​បាន​រង្វាន់​លេខ​បី​។ ក្រៅពី​នោះ​ ក្រុម​ប្រឹក្សា​សិល្បៈ​ក៏ផ្តល់​ប្រាំរង្វាន់​លើកទឹក​ចិត្ត​ ជូន​អ្នក​និពន្ធ​និង​ក្រុម​អ្នក​និពន្ធ​ផ្សេង​​ៗ​។​


 ស្នាដៃ​រៀបចំ​ “កែវ​ភ្នែក​ដីជីវជាតិ” នៃក្រុម​អ្នក​និពន្ធ​ ង្វៀន​ផឿង​ក្វៀន​ (Nguyen Phuong Quyen) ត្រឹន​ធីសឿង (Tran Thi Suong) ​ង្វៀន​ង៉ុក​យ៉ាង​ថាញ (Nguyen Ngoc Giang Thanh)​ នៃ​មហា​វិទ្យាល័យ​ហ្វាស៊ែន (Hoa Sen) ដណ្តើម​បាន​​រង្វាន់​លេខ​មួយ​។​

 
ស្នាដៃ​ម្រ័ក្សណ៍ខ្មុក​ “ពេល​ព្រឹក​” របស់​ឡេឌិញ​ចិញ​ (Le Dinh Chinh) ដណ្តើម​បាន​រង្វាន់លេខបី​។​

 ស្នាដៃ​រៀបចំ​ “ការពិតនិង​ក្លែងក្លាយ​” របស់​ហ្វាង​ថាញ​ភង់ (Hoang Thanh Phong)។​​

 ស្នាដៃ​ “រូប​និង​អរូប​” លើ​វត្ថុធាតុ​ទូទៅ​របស់​ង្វៀន​ទ្រី​មិញ​ត្វៀត (Nguyen Tri Minh Tuyet)​។​

 ស្នាដៃ​ចម្លាក់លើ​ឈើ​ “រង្វងដៃ​ម្តាយ​” របស់​ត្រឹន​វ៉ាន់​ត័ន (Tran Van Toan)​។

 
ស្នាដៃ​ “ម្តាយ​និ​ងកូន” ពីវត្ថុធាតុ​ composite ស៊ីអាលុយមីញ៉ូម​ ​របស់​ត្រឹន​វ៉ាន់​ធឿក (Tran Van Thuoc)​។​

 
ស្នាដៃ​ “​ទិស” ពី​វត្ថុធាតុ​ composite របស់​ផាម​ឌិញ​តៀន (Pham Dinh Tien)​។​

 
ស្នាដៃ​ “​ចម្រៀង​យ៉ា​កោហ្វាយ​ឡាន (Da co hoai lang)​” វត្ថុធាតុ​ស្ពាន់​ របស់​វូវ៉ាន់​សាង​ (Vu Van Sang)។

 ស្នាដៃ​ “បច្ចេកទេស​” ពីវត្ថុធាតុ​ទូទៅ​របស់​ហូក្វឹក​ឡេ (Ho Quoc Le)។​

 
ស្នាដៃ​ “ស្រាប់តែ​ភ្លៀង​ ស្រាប់​តែក្តៅ​” ពី​វត្ថុធាតុ​ស្ពាន់ ​របស់​ង្វៀន​អ្វៀន​ខ្វាង់ (Nguyen Uyen Khoang)​។​

 
ស្នា​ដៃ​វត្ថុធាតុ​ស្ពាន់​ “ដើម​រដូវ​រងា” របស់​វូ​វ៉ាន់​សាង (Vu Van Sang)​។​

 ស្នាដៃ​ “ពិភពលោក​និម្មិត​” ធ្វើពី​វត្ថុធាតុ​ទូទៅ​របស់​ង្វៀន​អ្វៀន​ខ្វាង់ (Nguyen Uyen Khoang)។​​

Biennale វិចិត្រសិល្បៈ​វ័យ​ក្មេង​ទីក្រុង​ហូជីមិញ​ ជា​ព្រឹត្តិការ​ណ៍​វិចិត្រ​សិល្បៈ​ទ្វេធាតុ​ បាន​រៀប​ចំ​លើកដំបូង​នៅ​ឆ្នាំ​២០០៩ ដោយ​សមាគម​វិចិត្រ​សិល្បៈ​ទីក្រុង​ហូជីមិញ​ មហាវិទ្យាល័យ​វិចិត្រសិល្បៈ​ទីក្រុងហូជិមិញ​ សារមន្ទីរ​វិចិត្រ​សិល្បៈ​​ទីក្រុង​ហូជីមិញ​ សមាគម​វិចិត្រ​សិល្បៈវៀតណាម​ សហការ​អនុវត្ត​។ ព្រឹត្តិការណ៍​អូសបន្ថាយ​ដល់ថ្ងៃ​ទី​១ ខែ​ឧសភា​​ ឆ្នាំ២០១៧ នៅ​លេខ​ ៩៧​A ផ្លូវ​​ផរ​ឌឹក​ចិញ​ (Pho Duc Chinh) ​ខណ្ឌ​១ ទីក្រុង​ហូជីមិញ​៕​
 

អនុវត្ត​៖ ង្វៀន​អ្វាញ​


បណ្តាអត្ថបទបានផ្សាយ