24/11/2014 16:00 GMT+7 Email Print Like 0

BIDV បានបង្កើតក្រុមកាងារនៅសហព័ន្ធរុស្ស៊ី


BIDV បានបង្កើតក្រុមកាងារនៅសហព័ន្ធរុស្ស៊ី (VOV)

មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់​អគ្គលេខា​បក្ស​កុម្មុយនីស្តវៀត​ណាម​លោក​ Nguyen Phu Trong នាថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅមជ្ឈ​មណ្ឌល​វប្បធម៌​ពាណិជ្ជកម្ម​ សណ្ឋាគារហាណូយ - ម៉ូស្គូនៅរដ្ឋធានី​ម៉ូស្គូ ធនាគារ​ពាណិជ្ជកម្មភាគហ៊ុន​វិនិយោគ​ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំពិធី​ប្រកាស​និងបង្ហាញមុខក្រុម​ការងារ​សកម្មភាព​នៅទីផ្សារសហព័ន្ធរុស្ស៊ី។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅ​រុស្ស៊ី​ លោក Nguyen Thanh Son បានសង្កត់ធ្ងន់ដល់អត្ថន័យ​សំខាន់​នៃការ​បង្កើត​ក្រុម​ដំណាង​ខណៈ​ដែល​វៀតណាមនិងសហព័ន្ធរុស្ស៊ីកំពុងជំរុញទំនាក់ទំនងលើស្មារតីដៃគូរយុទ្ធសាស្ត្រលើ​គ្រប់វិស័យក្នុងនោះមានទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មជា​ចំណុច​សំខាន់។ ឯកអគ្គរដ្ឋទូត Nguyen Thanh Son បានអះអាងថា៖ “BIDV ជាធនាគារមួយក្នុង​ចំ​ណោម​ ធនាគា​រ​ជួរ​មុខ​របស់​រដ្ឋ​វៀតណាមមាន​ការ​លោតផ្លោះជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លើកនេះនៅ​សហព័ន្ធ​រុស្ស៊ី អង្គភាពអាជីវកម្មយើងនឹងមានលក្ខណៈទទួលបានប្រភពទុន​បើក​ទូលាយ​សកម្មភាព​​​អាជីវកម្មផលិតកម្ម មានលក្ខណៈចងសម្ព័ន្ធជាមួយ​អង្គភាព​អាជីវកម្មក្នុងប្រទេស៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ